KPT+
រថយន្តកម្របំផុតក្នុងពិភពលោក ៥ គ្រឿងរបស់ស្ដេចស៊ុលតង់ ទ្រង់សព្វព្រះរាជហឬទ័យខ្លាំងបំផុត
យោងតាមរបាយការណ៍បញ្ចាក់ថា ស្តេចស៊ុលតង់ទី ២៩ នៃប្រទេសព្រុយណេ Hassanal Bolkiah មានរថយន្តជាង ៧ពាន់គ្រឿងពីក្រុមហ៊ុនផលិតដែលមានតម្លៃថ្លៃបំផុត។ ទោះជាយ៉ាងនេះក្តី ចំនួនពិតប្រាកដមិនត្រូវបានគេដឹងច្បាស់នោះទេ ដោយសារស្តេចស៊ុលតង់ ចូលចិត្តលាក់កំបាំងពីមហាជនជាខ្លាំង។
ដោយឡែកខាងក្រោមនេះ គឺជារថយន្តដ៏កម្រ និងថ្លៃបំផុតទាំង ៥ របស់ទ្រង់ ដែលត្រូវបានគេស្គាល់ថាជាកម្មសិទ្ធិផ្ដាច់មុខរបស់ក្សត្រប្រទេសព្រុយណេ។
១ រថយន្ត Bentley Dominator

ទីមួយក្នុងបញ្ជីគឺ Bentley Dominator ដែលផលិតក្នុងឆ្នាំ ១៩៩០។ អ្វីដែលធ្វើឲ្យរថយន្តនេះកម្រមានគឺ Bentley មិនដែលផលិតរថយន្ត SUV ក្នុងឆ្នាំនោះទេ។ យោងតាមក្រុមហ៊ុន Motor Biscuit គ្មានក្រុមហ៊ុនផលិតរថយន្តណាហ៊ានចំណាយប្រាក់រាប់លានក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍សម្រាប់រថយន្តដែលនឹងមិនលក់ត្រឡប់មកវិញនោះទេ។ប៉ុន្តែយោងទៅតាម Bentley Spotting ស្ដេចស៊ុលតង់ហ៊ានចាយលុយ ផលិតសរុបចំនួន ៦ គ្រឿង ខណៈមួយគ្រឿងមានតម្លៃប្រហែល ៤.៦លានដុល្លារអាមេរិក។ ការទិញតម្លៃរាប់លានដុល្លាររបស់ស្ដេចស៊ុលតង់ ពិតជាបានជួយសង្គ្រោះ Bentley ពីការក្ស័យធននៅពេលនោះ រថយន្តប្រភេទ SUV ទាំងនេះបានក្លាយជាពាក្យមានន័យដូចនឹងរាជវង្សរបស់ព្រុយណេ ហើយនៅតែត្រូវបានរចនាឡើងជាពិសេសសម្រាប់សែរាជវង្សរហូតមកដល់សព្វថ្ងៃនេះ។
២ រថយន្ត Ferrari Testarossa F90 Speciale

នៅឆ្នាំ ១៩៨៨ គំរូ F90 ចំនួន៦ត្រូវបានផលិត និងលក់ទៅឲ្យស្តេចស៊ុលតង់ ព្រមទាំងក្រុមគ្រួសាររបស់ទ្រង់។ យោងតាមបទសម្ភាសន៍ជាមួយ Speedholics លោក Enrico Fumia ដែលជានាយករងនៃ Pininfarina នៅពេលនោះត្រូវបានទាក់ទងដោយព្រះអង្គម្ចាស់ Jefri ដែលជាប្អូនប្រុសរបស់ស្តេចស៊ុលតង់។ ទ្រង់បានបញ្ចាឲ្យផលិតតាមចិត្ត និងបានផ្ដល់ប្រាក់មួយចំនួន ដែលមិនអាចបដិសេធបាន។ គម្រោងនេះត្រូវបានគេសន្មត់ថាធ្វើឡើងដោយសម្ងាត់ ហើយលោក Fumia មានការស្ទាក់ស្ទើរក្នុងការផលិតដោយគ្មានចំណេះដឹងរបស់ Ferrari ប៉ុន្តែនៅទីបំផុតលោកយល់ព្រមធ្វើគម្រោងអាថ៌កំបាំងនេះដោយស្ងាត់ស្ងៀម និងសាកល្បងក្នុងពេលយប់ បន្ទាប់មកបានបញ្ជូនចេញទៅប្រទេសព្រុយណេក្នុងយានដ្ឋានរបស់ស្ដេចស៊ុលតង់។ ក្រោយមក ទើបលេចព័ត៌មានលម្អិតរបស់វាចេញមក តែនៅក្នុងឆ្នាំ ២០០៥ ដែលជិត១៨ឆ្នាំ បន្ទាប់ពីរថយន្តត្រូវបានផលិត។
៣ រថយន្ត BMW Nazca M12

រថយន្តបដិវត្តន៍មួយដែលផលិតដោយក្រុមហ៊ុន BMW គឺជារថយន្តទំនើបដែលមានគំរូដើមក្រោមកម្មសិទ្ធិរបស់ស្លាកសញ្ញា។ ប៉ុន្តែស្ដេចស៊ុលតង់មានផែនការធំចង់បានរថយន្តមកជាកម្មសិទ្ធិ។ យោងតាម Slashgear ទ្រង់ទៅជួប Italdesign ដែលជាស្ទូឌីយោដ៏ល្បីល្បាញទទួលខុសត្រូវលើការរចនារថយន្ត ដើម្បីបង្កើតកំណែសម្រាប់ទ្រង់។យ៉ាងណាមិញ គេមិនច្បាស់ថាមានប៉ុន្មានម៉ូដែល ឬលេខនៃ Nazca M12 ដែលស្ដេចស៊ុលតង់មានរថយន្តនេះឡើយ។
៤ រថយន្ត McLaren F1 LM

McLaren F1 LM មិនត្រឹមតែជារថយន្តទំនើបប៉ុណ្ណោះទេ វាមានប្រវត្តិខ្លះៗផងដែរ។ F1 LM មានតែ៥កំណែប៉ុណ្ណោះ ហើយវាត្រូវបានបង្កើតឡើង ដើម្បីគោរពដល់រថយន្តប្រណាំង F1 ចំនួន ៥ ដែលបានបញ្ចប់ការប្រណាំងក្នុង ឆ្នាំ ១៩៩៥ រយៈពេល ២៤ម៉ោង នៃ Le Mans ប្រទេសបារាំង។ ប៉ុន្តែស្ដេចស៊ុលតង់បានទិញ៣គ្រឿង ក្នុងចំណោម៥ ខណៈវានៅសល់តែ២គ្រឿង សម្រាប់អ្នកទិញផ្សេងទៀត។ Slash Gear បាននិយាយថា យោងតាម McLaren រថយន្តទំនើបទាំងនេះ ត្រូវបានរចនាឡើងឲ្យជិតទៅនឹងរថយន្តប្រណាំង GTR តាមដែលអាចធ្វើបាន ជាមួយនឹងការកែប្រែអប្បបរមាដើម្បីធ្វើឲ្យវាស្របច្បាប់សម្រាប់ការបើកបរនៅលើផ្លូវ។ យានជំនិះដ៏កម្របំផុតមួយនៅក្នុងពិភពលោក នេះត្រូវបានចាត់ទុកថាមានតម្លៃបំផុតមួយផងដែរ។ McLarens មួយក្នុងចំណោម McLarens ដែលអាចរកបានទាំងនេះ ត្រូវបានលក់នៅ Monterey Car Week ឆ្នាំ២០១៩ នៃរដ្ឋ California ក្នុងតម្លៃ១៩ លានដុល្លារអាមេរិក ដែលមានន័យថា ការប្រមូល F1 LM របស់ស្តេចស៊ុលតង់ ប្រហែល៦០ លានដុល្លារ។
៥ Ferrari F40

Ferrari F40 ត្រូវបានគេចាត់ទុកថាជា Ferraris ដ៏ល្អបំផុតមួយដែលមិនធ្លាប់មាន ប៉ុន្តែ Ferrari F40 LM គឺស្ថិតនៅក្នុងកម្រិតថ្មីទាំងស្រុង វាត្រូវបានគេគិតថា ជារថយន្តដ៏អស្ចារ្យក្នុងចំណោមអ្នកចូលចិត្តរថយន្ត។ យោងតាមក្រុមហ៊ុន Monochrome Watches បញ្ចាក់ថា ផលិតតែ ១៩ ម៉ូដែលតែប៉ុណ្ណោះ។ ជាថ្មីម្តងទៀត ស៊ុលតង់ត្រូវបានគេនិយាយថា ជាម្ចាស់ F40s និង F40 LMs មួយចំនួន ហើយថែមទាំងបានរចនាវាយ៉ាងពិសេស ។ ក្នុងចំណោម F40s ដែលទ្រង់បានបញ្ជាទិញ ២គ្រឿង ត្រូវបានគេនិយាយថា ត្រូវបានដឹកជញ្ជូនទៅកន្លែងផ្សេងក្រៅពីព្រុយណេ ខណៈដែលគ្រួសាររាជវង្សចង់រក្សារថយន្តទំនើបរបស់ពួកគេ នៅជុំវិញពិភពលោក ដើម្បីប្រើប្រាស់ក្នុងអំឡុងពេលធ្វើដំណើរតាមរថយន្តណាមួយ។ ទន្ទឹមគ្នានេះ គេមិនដឹងថាតើរាជាអង្គនេះមាន F40s សរុបប៉ុន្មាននោះទេ ប៉ុន្តែតាមការប៉ាន់ប្រមាណ ទ្រង់អាចមានចន្លោះពី ៧ ទៅ១០គ្រឿង មានតម្លៃ៥លានដុល្លារឯណោះ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រៅពីជាព្រះមហាក្សត្រ ព្រះចៅស៊ុលតង់ ព្រុយណេ ទ្រង់កាន់តំណែងធំៗ ៤ ផ្សេងទៀត
ចុចអាន៖មូលហេតុមួយគត់ ដែលស្ដេចព្រុយណេមានទ្រព្យសម្បត្តិច្រើនជាងគេ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ