KPT+
រឿងខ្មោចជប៉ុនចំនួន ៥ គេជឿថាមានពិតមែន
រឿងខ្មោចជប៉ុនដែលយើងនឹងអាននេះសុទ្ធតែគួរឲ្យខ្លាច ប៉ុន្តែក៏គួរឲ្យចាប់អារម្មណ៍ផងដែរ ជាពិសេសសម្រាប់អ្នកចូលចិត្តរឿងខ្មោច ហើយទាំង ៥ នេះគឺជារឿងខ្មោចល្បីៗដែលគេជឿថាមានពិតនៅប្រទេសជប៉ុនដែលកើតឡើងតាំងពីយូរណាស់មកហើយ៖
១. ខ្មោចថ្លៃថ្នូរ “ហ្គូរីយ៉ូ” (Goryo)
ហ្គូរីយ៉ូគឺជាខ្មោចអភិជនដែលទទួលរងទុក្ខខ្លោចផ្សារ និងស្លាប់យ៉ាងវេទនា ។ ត្រលប់ទៅសម័យហេអាន គេជឿថាខ្មោចនោះជា “វិញ្ញាណនៃចៅហ្វាយនាយមានអំណាច ប៉ុន្តែត្រូវគេធ្វើបាប និងបង្ខូចឈ្មោះ ។ គាត់មានសមត្ថភាពសងសឹកបង្កមហន្តរាយដល់អ្នកមានចំណែកក្នុងការស្លាប់របស់គាត់ ដោយធ្វើបាបពួកគេវិញពេញមួយជីវិត” ។

មានរឿងនិទានល្បីមួយពីខ្មោចហ្គូរីយ៉ូមានចំណងជើងថា “Shinto Kami ឬ Tenjin” ។ រឿងនោះមានដំណើររឿងដូចតទៅ៖ ច្រើនឆ្នាំបន្ទាប់ពីការធ្វើឃាតដ៏អយុត្តិធម៌លើមន្ត្រីរដ្ឋាភិបាល Michizane ពីសមាជិកម្នាក់នៃត្រកូល Fujiwara ថ្ងៃនោះមានផ្គរលាន់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងបានវាយលុករដ្ឋធានីបណ្តាលឱ្យមានអគ្គិភ័យ និងទឹកជំនន់នាំទុក្ខដល់ជីវិតមនុស្សសត្វជាច្រើន ។
ជាងនេះទៅទៀត ប្រមុខ Fujiwara និងព្រះរាជបុត្រនៃអធិរាជ Daigo បានសោយទិវង្គតភ្លាមៗ ដែលធ្វើឲ្យតុលាការជឿជាក់ទាំងស្រុងថា គ្រោះមហន្តរាយ និងការបាត់បង់ជីវិតទាំងអស់ គឺបណ្តាលមកពីកំហឹងរបស់ Michizane ។ ដើម្បីភាពស្ងប់សុខ ព្រះរាជាក៏ដុតស្លាកបញ្ជា និងជំរុញឲ្យធ្វើកោសល្យវិច័យសាកសព Michizane រកយុត្តិធម៌ជូនគាត់វិញ ។ ក្រោយមក Michizane ត្រូវគេលើកតម្កើនជាទេវតាមេឃ និងជាអាទិទេពនៃកំណាព្យ អក្សរផ្ចង់ និងយុត្តិធម៌ ។
២. កំហឹង “អ៊ុនយុ” (Onryo)

អ៊ុនយុគឺជាខ្មោចពោរពេញដោយការព្យាបាទ ព្រោះពួកគេស្លាប់ដោយកំហឹង ចូលចិត្តលងបន្លាចមនុស្សរហូតដល់ស្លាប់និងយកព្រលឹងគេ ។ មនុស្សស្រីដែលត្រូវគេរំលោពបំពាន ឬធ្វើបាប បន្ទាប់ពីស្លាប់ទៅនឹងក្លាយជាខ្មោចអ៊ុនយុ ។ គេជឿថា ពេលអ៊ុនយុបង្ហាញខ្លួន ជនរងគ្រោះនឹងចង់ក្អួតចង្អោរ ឈឺក្បាលខ្លាំង និងចុកទ្រូង ។ បើអ្នកគ្រាន់តែដើរកាត់ទេ ខ្មោចនោះអាចនឹងមើលទៅដូចមនុស្សស្រីដួល តែបើអ្នកទៅក្បែរដើម្បីជួយវានឹងចាប់ផ្ដើមបញ្ចេញសម្លេង ខ្សឹប ឬយំ រួចចាប់សង្គ្រប់ដោយសក់របស់វាធ្វើឲ្យអ្នកហប់ ឈឺក្បាលស្លាប់តែម្ដង ។
៣. បន្ទុករបស់ “អ៊ូប៊ូមេ” (Ubume)

នាងជាខ្មោចស្លាប់ដោយការសម្រាលកូន ពេលកូនស្លាប់ជាមួយនាង នាងនឹងបីកូនទាំងប្រឡាក់ឈាម ហើយទារកនោះមើលទៅមិនទាន់គ្រប់ខែទេ ពេលខ្លះនាងហុចកូនទៅឲ្យមនុស្សដែលដើរឆ្លងកាត់នាងទៀតផង ប៉ុន្តែកូននោះនឹងប្រែជាដុំថ្មទៅវិញ ។ ក្នុងករណីកូននៅរស់ នាងអ៊ូប៊ូមេ ចូលចិត្តចូលហាងទិញទំនិញជាមួយលុយស្លឹកឈើដើម្បីបានអាហារយកទៅឲ្យកូន ។ បើមិនដូច្នេះទេនាងនឹងនាំផ្លូវមនុស្សឲ្យទៅរកសាកសពកូននាងយកទៅកប់ ឬរើសមកចិញ្ចឹម ។
៤. “ស៉ីរីយុ” (Shiryo)

ខ្មោចប្រភេទនេះនឹងចាកចេញពីពិភពមនុស្សភ្លាម បន្ទាប់ពីស្លាប់ ឬមកលាសាច់ញាតិលើកចុងក្រោយ ។ ក្រៅពីនេះវាអាចនឹងមកយកមនុស្សជាទីស្រលាញ់ទៅជាមួយផងដែរ ។
៥. ខ្មោចនាវា “ហ៊្វូណាយូរេ” (Funayurei)

ហ៊្វូណាយូរេគឺជាខ្មោចដែលស្លាប់ដោយសារគ្រោះថ្នាក់នាវា និងមានគំនុំនឹងការស្លាប់របស់ពួកគេ ។ ខ្មោចនេះចូលចិត្តបង្កព្យុះ ឬកម្ទេចនាវាដើម្បីយកជីវិតមនុស្សក្នុងនាវាផ្សេងៗ ។ គេថាពួកគេជាបុរសរាងដូចត្រីដែលមានភ្នែកអាក្រក់ និងក្បាលខ្ទេចខ្ទី ។ ពួកវាលេចឡើងក្នុងសមុទ្រឈរនៅលើកប៉ាល់ខ្មោចដែលកំពុងឆេះ នៅពេលយប់ចុះអ័ព្ទគួរឲ្យភ័យខ្លាច ។ គេនិយាយតៗគ្នាថា ហ៊្វូណាយូរេ នឹងមិនឈប់រំខានរហូតដល់ចំនួនសមាជិករបស់វាច្រើនជាងមុន ឬទាល់តែអ្នកនៅក្នុងនាវាមនុស្សបោះអាហារឲ្យពួកវាទើបឈប់ទៅតាម ។
តើអ្នកជឿលើខ្មោចទេ? បើមិនមានពិតហេតុអីគេនិយាយតគ្នាច្រើនម្ល៉េះ?
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ កន្លែងទេសចរណ៍ ១០ កន្លែងលើពិភពលោក ល្បីព្រឺព្រួច និងរន្ធត់
ចុចអាន៖ ជំនឿរន្ធត់ៗ ៨ រឿង នៅកូរ៉េខាងត្បូង គេនិយាយតៗគ្នាថា ជាការពិតដ៏គួរឲ្យខ្លាច

-
សន្តិសុខសង្គម៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?