KPT+
ក្រៅពីប្រាសាទ ខេត្តសៀមរាបមានកន្លែងទឹកធ្លាក់ ៤កន្លែង គួរឱ្យទាក់ទាញ
ពេលដែលនិយាយដល់ខេត្តសៀមរាប គេតែងតែគិតដល់ប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗទៀតដែលជាភាពទាក់ទាញយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងប្រាសាទដ៏អស្ចារ្យនេះ ក៏មានតំបន់ទេសចរណ៍ទឹកធ្លាក់ជាច្រើនដែលទាក់ទាញដល់ភ្ញៀវទេសចរទៅកម្សាន្តនៅទីនោះផងដែរ។ ថ្ងៃនេះ “កម្ពុជាថ្មី” សូមណែនាំកន្លែងកម្សាន្តមានទឹកធ្លាក់ថ្លាឈ្វេង ៤កន្លែង ជូនលោកអ្នក៖
១.ទឹកធ្លាក់ក្បាលស្ពាន
ទឹកធ្លាក់ក្បាលស្ពាន មានឈ្មោះមួយទៀតហៅថា លិង្គមួយពាន់ ដែលជាទីកន្លែងទេសចរណ៍បែបធម្មជាតិ និងជាកន្លែងប្រវត្តិសាស្រ្តមួយក្នុងទឹកដីខេត្តសៀមរាប។ នៅទីនោះ មានទឹកធ្លាក់ ទេសភាពស្រស់ស្អាត ជាពិសេស គេសង្កេតឃើញថា នៅលើផ្ទាំងថ្មមួយចំនួន ដោយមានលេចនូវរូបចម្លាក់ផ្សេងៗបានបន្សល់ពីសម័យបុព្វបុរសផងដែរ។ សំឡេងទឹកធ្លាក់ ជាមួយបរិយាកាសស្រស់ត្រកាល លាយឡំជាមួយនឹងសំឡេងក្សាបក្សីយំយ៉ាងរណ្តំនោះ អាចធ្វើឱ្យអារម្មណ៍លោកអ្នកមានភាពរីករាយខ្លាំង។

កន្លែងទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តមួយនេះ មានចម្ងាយ ៦០គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ ដែលមានទីតាំងស្ថិតនៅ ភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

២.ទឹកធ្លាក់អន្លង់រុន

អ្នកដែលបានទៅលែងភ្នំគូលែន មិនគួររំលងកន្លែងទេសចរណ៍ធម្មជាតិ ទឹកធ្លាក់អន្លង់រុន នៅលើខ្នងភ្នំគូលែនឡើយ។ តំបន់ទេសចរណ៍មួយនេះ មានទឹកធ្លាក់ថ្លាឈ្វេង ត្រជាក់ខ្លាំង គួរជាទីកម្សាន្ត ម៉្យាងទៀតនៅទីនោះ មានជ្រលងថ្ម និងទឹករាក់ៗអាចជាសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍គ្រប់រូប។

បច្ចុប្បន្ន តំបន់ទេសចរណ៍ទឹកធ្លាក់អន្លង់រុន មានទីតាំងស្ថិតនៅក្នុងភូមិពពេល ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
៣.ទឹកធ្លាក់ភ្នំគូលែន

តំបន់ទឹកធ្លាក់ភ្នំគូលែន ជាតំបន់ទេសចរណ៍មួយដែលមានទឹកធ្លាក់យ៉ាងស្រស់ស្អាត និងទីធ្លារធំទូលាយ អាចឱ្យភ្ញៀវទេសចរលេងកម្សាន្តជាមួយក្រុមគ្រួសារ មិត្តភក្តិ គូស្នេហ៍ ដោយភាពរីករាយជាមួយនឹងបរិយាកាសត្រជាក់ និងបែបធម្មជាតិមួយនេះ។ ទឹកធ្លាក់ភ្នំគូលែន ទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនកុះករ ព្រោះនៅទីនោះ មានទឹកធ្លាក់ដ៏ស្រស់ស្អាត និងច្រើនដំណាក់ ហើយប្រជាជនក៏មានជំនឿជាក់ថា ទឹកធ្លាក់នៅទីនោះ គឺជាទឹកធ្លាក់ដ៏ស័ក្តិសិទ្ធិជាទីគោរពតាំងពីយូរលង់ណាស់មកហើយ។

ទឹកធ្លាក់ភ្នំគូលែន មានទីតាំងស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដោយមានចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ។
៤.ចំការដូងទឹកធ្លាក់អូរមាស

តំបន់ទេសចរណ៍ចំការដូងទឹកធ្លាក់ ជារមណីយដ្ឋានទឹកធ្លាក់បែបធម្មជាតិ មានជាកញ្ចុះសម្រាប់អង្គុយលេង កន្លែងហែលទឹក មានជាកន្លែងសម្រាប់ក្មេងលេង ជិះទាទឹក ឬ កាយ៉ាក់ កន្លែងសម្រាប់បោះតង់ ជាមួយនឹងការតុបតែង កែច្នៃយ៉ាងស្រស់ស្អាត។ រមណីយដ្ឋានមួយនេះ មានទីតាំងស្ថិតនៅ ភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប៕

ដោយ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ