KPT+
តាមពិតអ្នកដែលនិយមប្រើអ្វីៗពណ៌ក្រហមមានចរិតលក្ខណៈបែបនេះ
អ្នកវិភាគចិត្តសាស្ត្រពន្យល់ថា ពណ៌ក្រហម ជាពណ៌នៃភាពកក់ក្តៅ ក៏ជាពណ៌ដែលផ្សារភ្ជាប់ដោយចំណង់ស្រួចស្រាល់និងភាពរំភើបនៃចិត្តមនុស្ស។
ជាទូទៅនៃមនុស្សប្រុសណាចូលចិត្តពណ៌នេះ ជាបុរសដែលពោរពេញដោយថាមពលខ្លាំងផ្នែករាងកាយនិងផ្លូវចិត្ត ព្រមទាំងជាបុរសដែលមានអនុភាពអាថ៌កំបាំងម្យ៉ាងអាចទាញបានការរាប់អានពីមនុស្សក្បែរខ្លួន។
ដោយឡែកសម្រាប់មនុស្សស្រីស្រឡាញ់ពណ៌ក្រហម ជានារីដែលមានភាពទាក់ទាញខ្ពស់ពីអ្នកជុំវិញខ្លួន ជាពិសេសបុរសភេទ។ នាងរមែងឆក់បានការចូលចិត្តពីមនុស្សប្រុស និងធ្វើឲ្យពួកគេឆាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍។

ភាពទូទៅនៃមនុស្សចំណូលពណ៌ក្រហម ជាបុគ្គលមានស្មារតីរឹងមាំ ជាអ្នកជំរុញលើកទឹកចិត្តអ្នកដទៃ មានភាពជាអ្នកដឹកនាំ មានមហិច្ឆតាធំ និងមានការប្តេជ្ញាចិត្តខ្ពស់។
គេមិនត្រឹមតែជាជាមនុស្សពូកែការយកចិត្តទុកដាក់ប៉ុណ្ណោះទេ ថែមទាំងមានការជឿជាក់ មានភាពក្លាហាន រហ័សរហួនរហ័សរហួន រឹងមាំ និងស្វាហាប់ផងដែរ។
គេជាមនុស្សមានឆន្ទៈខ្ពស់ក្នុងការសម្រេចគោលដៅការងារ និងអាចផ្តល់ទំនុកចិត្តដល់បុគ្គលណាដែលមិនសូវមានភាពក្លាហាន ព្រោះថាបុគ្គលនេះមានកម្លាំងទឹកចិត្តរឹងប៉ឹងបូករូករួមនឹងកាយសម្បទាខ្លាំងជាងអ្នកដទៃ។
ផ្ទុយពីនោះ គេក៏ជាប្រភេទមនុស្សឆាប់ធុញទ្រាន់ រឹងចចេស ពូកែអន់ចិត្ត និងហិង្សាបន្តិច។ ទន្ទឹមនឹងនេះ មនុស្សចំណូលពណ៌ក្រហមច្រើនតែឆាប់ខឹង ហើយមិនសូវមានការប្រុងប្រយ័ត្នប៉ុន្មានទេ។

យ៉ាងណាមិញ ពណ៌ក្រហម ក៏តំណាងឲ្យអារម្មណ៍ផ្លូវភេទពុះពោរ ហើយចំពោះនារីណានិយមប្រើពណ៌នេះ នាងអាចជំរុញឲ្យមានតណ្ហាបុរសកើតឡើងឈានទៅដល់ការរួមភេទយ៉ាងឆាប់រហ័ស។
ជារឿយៗវាត្រូវបានគេប្រើដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ដូចជា នៅក្នុងទិវានៃក្តីស្រឡាញ់ជាដើម។ ហេតុនេះ មនុស្សចូលចិត្តពណ៌ក្រហម អាចសម្ដៅដល់សេចក្ដីជ្រាលជ្រៅ ប៉ុន្តែវាសំដៅលើចំណង់តណ្ហា ជាជាងការស្រឡាញ់ពិត។

នៅក្នុងវប្បធម៌ភាគខាងកើតដូចជាប្រទេសចិន ពណ៌ក្រហម គឺជានិមិត្តរូបនៃសំណាងល្អ។ រីឯនៅក្នុងវប្បធម៌ឥណ្ឌា វាតំណាងឱ្យភាពបរិសុទ្ធ ហើយត្រូវបានគេប្រើជាញឹកញាប់នៅក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍របស់វប្បធម៌ពួកគេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Empowered
ចុចអាន៖ការសិក្សា៖ ទម្លាប់អាក្រក់ ៧ យ៉ាងដែលរារាំងភាពមានបានអស់មួយជីវិត
ចុចអាន៖មកស្គាល់កំពូលមនុស្សឆ្លាតទី១០ នៅលើពិភពលោកដែលមានកម្រិត IQ 190

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៩ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា