KPT+
ក្សត្រ ៦ អង្គ គង់ប្រថាប់ក្នុងប្រទេសព្រុយណេ នៅពេលស្ដេចស៊ុលតង់ ទ្រង់មានព្រះរាជកិច្ចយាងចេញក្រៅ
ព្រះចៅស៊ុលតង់ Hassanal Bolkiah នៃប្រទេសព្រុយណេ តែងតែងយាងចេញក្រៅនៅពេលទ្រង់មានព្រះរាជកិច្ចធំៗជាមួយបណ្ដាប្រទេសផ្សេងៗ ខណៈមានព្រះរាជបុត្រ Abdul Mateen អមដំណើរបិតាជានិច្ច។

យ៉ាងណាមិញ នៅពេលដែលទ្រង់ទាំងពីរយាងចេញក្រៅ រាជកិច្ចនៅក្នុងប្រទេសទាំងអស់នឹងមានក្សត្រ៦អង្គនេះ ជាអ្នកមើលការខុសត្រូវ ហើយទ្រង់ទាំង៦អង្គក៏ត្រូវបានគេដឹងថា ជាបុគ្គលសំខាន់ប្រចាំប្រទេសមិនអាចខ្វះបាន បន្ទាប់ពីទ្រង់បានបង្ហាញវត្តមាននៅឯកន្លែងហោះហើរ ក្នុងអាគារយន្តហោះ Hangar នៅ Rimba ដើម្បីលាព្រះមហាក្សត្រស៊ុលតង់ និងរាជបុត្រ Abdul Mateen ចូលរួមកិច្ចប្រជុំកំពូលសេដ្ឋកិច្ច APEC លើកទី ២៩ នៅប្រទេសថៃ ដោយមាននាយករដ្ឋមន្ត្រី Prayut Chan-O -Cha ជាប្រធាននៃកិច្ចប្រជុំមេដឹកនាំ។
មហាក្សត្រ ៦ អង្គ ដែលជាបុគ្គលសំខាន់ប្រចាំប្រទេសព្រុយណេមានដូចជា ៖
១ រាជទាយាទ Al Muhtadee Billah

ព្រះអង្គម្ចាស់ Al Muhtadee Billah ជាបុត្រច្បងរបស់ស្ដេចស៊ុលតង់ និងមហាក្សត្រី Saleha ។ ព្រះអង្គជារាជទាយាទនៃប្រទេសព្រុយណេ និងជាអ្នកដំបូងគេក្នុងជួរនៃការស្នងរាជ្យបល្ល័ង្ក។ រាជទាយាទអង្គនេះ កាន់តំណែងជារដ្ឋមន្ត្រីជាន់ខ្ពស់នៃការិយាល័យនាយករដ្ឋមន្ត្រី ឧត្ដមសេនីយ៍នៃកងយោធា និងជាអគ្គអធិការរងនៃកងកម្លាំងប៉ូលិសក្នុងប្រទេសព្រុយណេ ។
២ ព្រះអង្គម្ចាស់ Abdul Malik

ព្រះអង្គម្ចាស់ Abdul Malikជាបុត្រាទី៣ ដោយមានមាតាជាម្ចាស់ក្សត្រី Saleha ខណៈព្រះអង្គម្ចាស់ Abdul Malik គឺជាព្រះអាណុចរាជទាយាទ Al Muhtadee Billah ។ ទ្រង់ក៏ជាប្រធានគណៈកម្មាធិការគ្រប់គ្រងមូលនិធិរបស់ Sultan Haji Hassanal Bolkiah ចាប់តាំងពីឆ្នាំ ២០១៣ មកម្លេះ។
៣ ព្រះអង្គម្ចាស់ Mohamed Bolkiah

ក្សត្រអង្គនេះគឺជាសមាជិកនៃគ្រួសាររាជវង្សនៃប្រទេសព្រុយណេ ជាកូនប្រុសទីពីររបស់ស្ដេច Omar Ali Saifuddien III ដែលជាស្តេចស៊ុលតង់ទី ២៨ និងមាតា Pengiran Anak Damit ។ ទ្រងគឺជាប្រមុខនៃ Viziers របស់ព្រុយណេ។ បន្ទាប់ពីទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៨៤ ប្អូនប្រុសស្ដេចស៊ុលតង់អង្គនេះ បានក្លាយជារដ្ឋមន្ត្រីការបរទេសដំបូងរបស់ប្រទេស ដោយបានបម្រើការចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩៨៤ រហូតដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៥។ ទ្រង់បានបម្រើការក្នុងគណៈរដ្ឋមន្ត្រីជារដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម។
៤ ព្រះអង្គម្ចាស់ Jefri Bolkiah

ព្រះអង្គម្ចាស់ Jefri គឺជារដ្ឋមន្ត្រីហិរញ្ញវត្ថុពីឆ្នាំ ១៩៨៦ដល់ឆ្នាំ ១៩៩៧។ ទ្រង់ក៏បានបម្រើការជាប្រធានទីភ្នាក់ងារវិនិយោគព្រុយណេ (BIA) ដែលវិនិយោគជាច្រើននៃទ្រព្យសម្បត្តិរបស់ប្រទេស និងទទួលខុសត្រូវលើការវិនិយោគក្រៅប្រទេសផងដែរ។ ក្សត្រអង្គនេះក៏ត្រូវបានគេដឹងថា ចូលចិត្តប្រមូលរថយន្តទំនើបៗ របស់មានតម្លៃឲ្យស្ដេចស៊ុលតង់ជានិច្ច។
៥ ព្រះអង្គម្ចាស់ Sufri Bolkiah

ព្រះអង្គម្ចាស់ Sufri Bolkiah ជាប្រធានក្រុមប្រឹក្សាអូឡាំពិកជាតិព្រុយណេដារូសាឡឹម (BDNOC) នៅក្នុង Sabda។ទ្រង់ជាប្អូនប្រុសរបស់ស្ដេច Hassanal Bolkiah និងជាបុត្រាទីបីរបស់ស្ដេច Omar Ali Saifuddien III។
៦ សម្ដេចរាជបុត្រី ព្រះនាង Hajah Masna

ទ្រង់គឺជាប្អូនស្រីរបស់ស្តេចស៊ុលតង់ Hassanal Bolkiah ព្រះនាងត្រូវបានគេចាត់ទុកថា ជាស្ត្រីដ៏សំខាន់បំផុតទីបីនៅក្នុងប្រទេសព្រុយណេ បន្ទាប់ពីម្ចាស់ក្សត្រី Saleha និងព្រះនាង Sarah។ ព្រះនាងជាឯកអគ្គរាជទូតនៃក្រសួងការបរទេសដ៏ធំបំផុត និងពាណិជ្ជកម្មផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រថយន្តកម្របំផុតក្នុងពិភពលោក ៥ គ្រឿងរបស់ស្ដេចស៊ុលតង់ ទ្រង់សព្វព្រះរាជហឬទ័យខ្លាំងបំផុត
ចុចអាន៖ព្រះចៅស៊ុលតង់ ព្រុយណេ ទ្រង់សរសើរ កម្ពុជា បែបណាខ្លះ ក្នុងនាមជា ប្រធានអាស៊ាន

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន