KPT+
ព្រះអនុជស្ដេចស៊ុលតង់ ព្រះអង្គម្ចាស់ Jefri Bolkiah ក្សត្រហ៊ានចំណាយលើវត្ថុថ្លៃៗលើសគេ
ព្រះអង្គម្ចាស់ Jefri Bolkiah គឺជាព្រះអនុជ (ប្អូនប្រុស) ស្ដេចស៊ុលតង់ Hassan Bolkiah ខណៈទ្រង់មានទ្រព្យសម្បត្តិសុទ្ធប្រមាណជា ១.៥ពាន់លានដុល្លារ។ ព្រះរាជាអង្គនេះ ត្រូវបានគេដឹងថា មានរបៀបរស់នៅដោយការចាយវាយលើសគេ និងនិយមកាន់កាប់វត្ថុជារបស់ផ្ទាល់ខ្លួន រួមមានការប្រមូលសិល្បៈដ៏ធំ គ្រឿងអលង្ការអង់គ្លេស Asprey សណ្ឋាគារធំៗក្នុងទីក្រុង Los Angeles និង Plaza Athénée ក្នុងទីក្រុងប៉ារីស។
ដូច្នេះមិនចម្លែកនោះទេ ដែលទ្រង់មានរបៀបរស់នៅដ៏ប្រណិត និងត្រូវបានគេដឹងថា ទ្រង់តែងសម្ងែងដោយការទិញអ្វីគ្រប់យ៉ាងពីសណ្ឋាគារលំដាប់ផ្កាយប្រាំ និងកប៉ាល់ដ៏ថ្លៃរហូតដល់រាប់លាន កម្រាលព្រំប្រាក់ដុល្លារត្បាញដោយមាសពិត និងគ្រឿងអលង្ការថ្លៃៗថែមទៀតផង។

លើសពីនេះ ប្អូនប្រុសរបស់ស្ដេចស៊ុលតង់អង្គនេះក៏ត្រូវបានសារព័ត៌មានជាច្រើនដឹងថា ទ្រព្យសម្បត្តិរបស់ទ្រង់រួមមាន សណ្ឋាគារ New York Palace, Plaza Athénée ក្នុងទីក្រុងប៉ារីស ក៏ដូចជាលំនៅដ្ឋានថ្លៃបំផុតមួយរបស់ចក្រភពអង់គ្លេស ពោលគឺ St. John’s Lodge នៅទីក្រុងឡុងដ៍ និងកន្លែងជប់លៀងនៅ Las Vegas ដែលមានបន្ទប់គេង ១៨ ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ បរិមាណដ៏ច្រើនសន្ធឹកសន្ធាប់នៃការទិញយកដ៏ច្រើនរបស់ទ្រង់ ពី ៥០០ អចលនទ្រព្យ និង២៥០អាជីវកម្ម ថែមទាំងរថយន្តជាង ២,៣០០គ្រឿង។
ដោយឡែក ក្នុងឆ្នាំ ១៩៩៧ ទ្រង់ត្រូវបានព្រះរៀម (បងប្រុស) របស់ទ្រង់គឺស្ដេចស៊ុលតង់ ផ្តល់ឲ្យវិមានដ៏ធំមួយនៅ Vegas ខណៈវាមានតម្លៃ ៤៥ លានផោន និងសាងសង់នៅក្នុងទីតាំងសំខាន់ Sin City បរិវេណនេះមានបន្ទប់ចំនួន ៩២ បន្ទប់គេង២៩បន្ទប់ទឹក ៤២ទីលានវាយកូនបាល់ និងអាងហែលទឹកចំនួន ៣។ វិមាននោះ ក៏មានយានដ្ឋានមួយសម្រាប់រថយន្តចំនួន ១១ ។
ការប្រមូលរបស់ទ្រព្យរបស់ទ្រង់ គឺត្រូវបានបង្កើតឡើងដោយរថយន្តដ៏កម្រមានលើពិភពលោក ដែលរួមមាន Jet Black McLaren F1s ចំនួន២ និងរថយន្ត Porsche 550 Spyder មួយគ្រឿង។ ទ្រង់ក៏មានយន្តហោះផ្ទាល់ខ្លួនចំនួន៩ រួមទាំងយន្តហោះ Boeing 747 និងឧទ្ធម្ភាគចក្រ Sikorsky រួមទាំងកងនាវាចំនួន៥គ្រឿង។

ទន្ទឹមនឹងនោះ ទ្រង់ថែមទាំងបានចំណាយប្រាក់រាប់លាន ឲ្យទៅតារាចម្រៀង Michael Jackson ដើម្បីសម្ដែងនៅឯពិធីខួបកំណើតគម្រប់ ៥០ ឆ្នាំរបស់ស្តេចស៊ុលតង់ ដែលកីឡដ្ឋានមួយត្រូវបានបង្កើតឡើងសម្រាប់តែព្រឹត្តិការណ៍និងគ្រួសាររាជវង្សប៉ុណ្ណោះ។ បន្ថែមពីការចំណាយលើរថយន្ត យន្តហោះ ទូកកម្សាន្ត និងទ្រព្យសម្បត្តិនានា ព្រះអង្គម្ចាស់ Jefri ក៏បានចំណាយអស់រាប់លានដុល្លារ នៅលើកម្មវិធីជប់លៀងខារ៉ាអូខេ ហើយមានម្តងនោះទ្រង់បានចំណាយប្រហែល ៥ លានផោន លើកម្រាលព្រំដែលត្បាញដោយមាស និងបណ្ដុំគ្រឿងអលង្ការថ្លៃៗ។ រាជាអង្គនេះ ក៏ត្រូវបានគេនិយាយថា ជាម្ចាស់អាងទឹកធ្វើពីមាស និងក្រដាសអនាម័យក្នុងបន្ទប់ទឹកធ្វើពីមាសសុទ្ធដូចគ្នា។

ទោះយ៉ាងណា ព្រះអង្គម្ចាស់ Jefri ក៏ធ្លាប់មានរឿងរ៉ាវចម្រូងចម្រាសច្រើនណាស់នៅឯប្រទេសព្រុយណេ ក្នុងអំឡុងពេលដែលទ្រង់កាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ រវាងឆ្នាំ ១៩៨៦ និង១៩៩៨ ពាក់ព័ន្ធនឹងការកិបកេងលុយរដ្ឋ តែកាលណោះ ព្រះអង្គបានប្រកែក និងបានឈ្នះក្ដីផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រថយន្តកម្របំផុតក្នុងពិភពលោក ៥ គ្រឿងរបស់ស្ដេចស៊ុលតង់ ទ្រង់សព្វព្រះរាជហឬទ័យខ្លាំងបំផុត
ចុចអាន៖ក្សត្រ ៦ អង្គ គង់ប្រថាប់ក្នុងប្រទេសព្រុយណេ នៅពេលស្ដេចស៊ុលតង់ ទ្រង់មានព្រះរាជកិច្ចយាងចេញក្រៅ

-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច