Connect with us

KPT+

សត្វល្អិតសមុទ្រមួយប្រភេទ មានរាងដូចទេពអប្សរ

បានផុស

នៅ

កន្លងមកអ្នកធ្វើការនៅសមុទ្រឧស្សាហ៍ជួបប្រទះនឹងពួកសត្វល្អិតនេះក្រោមផ្ទៃទឹកណាស់ គេហៅវាថា “ទេពអប្សរសមុទ្រ (Sea-Angel)” ។ សត្វទេពអប្សរសមុទ្រគឺជាសត្វល្អិតតូចៗមានប្រវែងធំអស់ត្រឹម ៧សង់ទីម៉ែត្រ ពួកវាបានឈ្មោះនេះមកពីស្លាបដ៏គួរឲ្យទាក់ទាញលើខ្លួនរបស់វា រាល់ពេលវាហែលម្ដងៗគួរឲ្យគយគន់ណាស់ ជាពិសេសរាងកាយថ្លាអាចមើលធ្លុះដល់គ្រឿងក្នុងនឹងតែម្ដង។

ទេពអប្សរសមុទ្រ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Sea-Angel មិនត្រឹមតែមានរូបរាងគួរឲ្យចាប់អារម្មណ៍នោះទេ វាថែមទាំងអាចផ្លាស់ប្ដូរភេទទៀតផង ចំណែកឯការបន្តពូជរបស់វាវិញរឹតតែល្អមើលមិនអាក្រក់ដូចសត្វដទៃ បែរជាដូចគូស្នេហ៍រាំលេងទៅវិញ។ ការពិតទៅពីកំណើតមកវាមានសំបកដូចខ្យង ប៉ុន្តែដល់ធំពេញវ័យវាមិននៅក្នុងសំបកទៀតទេប្រៀបដូចមេអំបៅដែរ យ៉ាងណាក្ដីអ្នកកុំយល់ច្រឡំថាវាជាមិត្តភក្តិនឹងមេអំបៅសមុទ្រឲ្យសោះ​ ព្រោះថាមេអំបៅសមុទ្រជាចំណីរបស់ទេពអប្សរសមុទ្រនេះទេ។ ឈ្មោះជាទេពអប្សរមែនតែស៉ីសាច់ បើនិយាយពីតិចនិកសម្លាប់វិញគឺមានខុសៗគ្នាទោះបីជាសត្វប្រភេទតែមួយក៏ដោយ ពួកវាហែលទឹកលឿនជាងចំណីរបស់វាដល់ទៅពីរដងឯណោះ។ 

មេអំបៅសមុទ្រ ជាចំណីទេពអប្សរសមុទ្រ

ជាក់ស្ដែងទេពអប្សរសមុទ្រមានអាយុកាលប្រហែល ១៣០លានឆ្នាំមកហើយមានន័យថា ពួកគេបានរួចផុតពីព្រឹត្តិការណ៍នៃការផុតពូជដ៏ធំមួយ ហើយអ្នកវិទ្យាសាស្ត្រកំពុងសិក្សាពួកវាដើម្បីមើលថាតើពួកគេមានគន្លឹះបង្រៀនយើងអំពីភាពធន់ដែរឬអត់។ ក្រៅពីនេះអ្នកគួរដឹងថា សំបករបស់មេអំបៅសមុទ្រមានលក្ខណៈស្តើងងាយរលាយក្នុងទឹកសមុទ្រដែលមានជាតិអាស៊ីតខ្លាំងពេក ដូច្នេះជាតិអាស៊ីតក្នុងសមុទ្រដែលបណ្ដាលមកពីមនុស្សកំពុងបំផ្លាញចំណីរបស់ទេពអប្សរសមុទ្របណ្ដើរៗហើយ៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ សត្វសមុទ្រដ៏ចម្លែក មានរូបរាងស្រស់ស្អាត តែអាចបង្កគ្រោះថ្នាក់ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១៦ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម