KPT+
គន្លឹះសំខាន់ៗ សម្រាប់ពង្រឹងសមត្ថភាពត្រិះរិះពិចារណាមានប្រសិទ្ធិភាព
សមត្ថភាពត្រិះរិះពិចារណា ឬ ហៅថា Critical Thinking skills គឺជាសមត្ថភាពក្នុងការគិតបែបរៀបចំ មានផែនការច្បាស់លាស់ និងសមហេតុផល ដែលមនុស្សគ្រប់រូបគួរគប្បីមានវានៅក្នុងខ្លួន ដើម្បីឱ្យការរៀបចំផែនការអ្វីមួយ មិនថាការរៀនសូត្រ ផែនការការងារ ឬ ផែនការជីវិត ដើរទៅមុខបានយ៉ាងរលូន។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image-1271-1024x615.png)
ការត្រិះរិះបែបពិចារណានេះ គឺជាការគិតមួយដែលសមហេតុផល មានអំណះអំណាងពិតប្រាកដ គិតដោយមិនលំអៀង ជាពិសេស គឺការចេះវិភាគលើបញ្ហា ឬស្ថានភាពអ្វីមួយដោយមានភស្តុងច្បាស់លាស់ និងមានទិន្នន័យត្រឹមត្រូវ។ ទាំងនេះ នឹងធ្វើឱ្យអ្នកក្លាយជាអ្នកគិតដែលមានលក្ខណៈពិសេសមួយរូប និងបានត្រឹមត្រូវ មិនលំអៀង។
ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗ ៦ចំណុច សម្រាប់ពង្រឹងនូវសមត្ថភាពត្រិះរិះពិចារណា (Critical Thinking skills) ដើម្បីអាចឱ្យអ្នកក្លាយជាអ្នកគិតម្នាក់ដែលមានគំនិតទូលំទូលាយ មានទស្សនវិស័យ និងយុទ្ធសាស្ត្រលើបញ្ហាដែលផ្សេងៗក្នុងជីវិត៖
១.ការកំណត់លើបញ្ហា
ជំហានដំបូងក្នុងដំណើរការគិតត្រិះរិះពិចារណា គឺការកំណត់ពីស្ថានភាព បញ្ហា ឬ កត្តាដែលមានឥទ្ធិពលផ្សេងៗលើវា។ បន្ទាប់មក នៅពេលដែលអ្នកកំណត់បានបញ្ហាដែលកើតមានហើយ អ្នកត្រូវស្វែងរកនូវដំណោះស្រាយផ្សេងៗ ដែលគិតពីបញ្ហាតូចៗជាមុន។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image-1272.png)
អ្នកអាចរកឃើញនូវបញ្ហា និងដំណោះស្រាយ ដោយមិនអាចភ្លេចជាមួយនឹងការសួរសំណួរបែប WH questions និង HOW (Who? What? When? Where? Why? Which? Whose? And How?)។ ការសួរសំណួរ និងរកដំណោះស្រាយតាមវិធីនេះសំខាន់ណាស់ ហើយសឹងតែគ្រប់វិស័យ ចាំបាច់ត្រូវតែប្រើលើសំណួរនេះ ដើម្បីដោះស្រាយបញ្ហានានា។
២.ការស្រាវជ្រាវ
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image-1275-1024x684.png)
ក្រោយពីកំណត់បានបញ្ហាហើយ មិនអាចសន្មត់លើរឿងរ៉ាវអ្វីមួយដោយគ្មានអំណះអំណាងត្រឹមត្រូវ និងទិន្នន័យច្បាស់លាស់ទេ ពោល គឺត្រូវធ្វើការស្រាវជ្រាវ ដើម្បីរកឱ្យបាននូវទិន្នន័យច្បាស់លាស់ គួរជឿទុកចិត្ត ព្រមទាំងអាចយកជាការបាន ជៀសវាងគិតលំអៀងទៅខាងណាមួយ។
៣.កំណត់ភាពលំអៀង
ជំនាញត្រិះរិះពិចារណាសំខាន់ណាស់ក្នុងការកំណត់យកភាពលំអៀងឱ្យបានច្បាស់ ព្រោះសូម្បីតែអ្នកពូកែគិតឆ្លាតយ៉ាងណា ក៏នៅមានភាពលំអៀងខ្លះក្នុងគំនិតរបស់គេ។ ដូច្នេះ អ្នកត្រូវព្យាយាមស្រាវជ្រាវឱ្យអស់ពីសមត្ថភាព ដើម្បីវាយតម្លៃព័ត៌មានតាមទិន្នន័យមួយត្រឹមត្រូវ។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image-1276.png)
ដើម្បីអាចជៀសវាងភាពលំអៀងបានល្អ អ្នកត្រូវដើរតួខ្លួនឯងនៅក្នុងបញ្ហា មានភាពក្លាហានក្នុងការជជែកវែកញែក កុំប្រើអារម្មណ៍មនោសញ្ចេតនា ព្រោះវាអាចប៉ះពាល់ដល់ដំណើរការដោះស្រាយ។ ការធ្វើបែបនេះ ក៏អាចមើលឃើញពីទស្សនៈផ្សេងគ្នាបានដែរ។
៤.ការសន្និដ្ឋាន
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image-1273.png)
សមត្ថភាពនៃការសន្និដ្ឋាន និងការសន្និដ្ឋានដោយផ្អែកលើព័ត៌មាន គឺពិតជាសំខាន់ណាស់ចំពោះការត្រិះរិះពិចារណា។ ដើម្បីអាចឈានដល់ការសន្និដ្ឋានមួយដែលត្រឹមត្រូវ អ្នកត្រូវក្តោបនូវទិន្នន័យរឿងរ៉ាវទាំងអស់ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឈានដល់ការសន្និដ្ឋានមួយដែលច្បាស់លាស់ និងត្រឹមត្រូវ។ ការសន្និដ្ឋាន គឺជាការទស្សន៍ទាយលើបញ្ហានានាដោយផ្អែកលើហេតុផល និងទិន្នន័យដែលរកបាន។
៥.ការកំណត់លើផ្នែកពាក់ព័ន្ធ
ផ្នែកដ៏ពិបាកបំផុតក្នុងការត្រិះរិះពិចារណា គឺការស្វែងរកព័ត៌មានណាដែលសំខាន់ក្នុងបញ្ហា ពោល គឺពិបាកក្តោបលើគោលដៅ និងអ្វីដែលអ្នកចង់រកជាចម្បង។ ដូច្នេះ វិធីដែលល្អ គឺអ្នកគួរកំណត់ទិសដៅឱ្យបានច្បាស់លាស់ពីអ្វីដែលអ្នកកំពុងដោះស្រាយ ដើម្បីងាយស្រួលវិនិច្ឆ័យ និងរកព័ត៌មានអ្វីពាក់ព័ន្ធ បានត្រូវទិសដៅនៃបញ្ហា។
៦.ការចង់ដឹងចង់ឃើញ
ភាពចង់ដឹងចង់ឃើញ គឺជាឥរិយាបថតាំងពីកំណើតមករបស់មនុស្សម្នាក់ៗ ប៉ុន្តែ ដើម្បីឱ្យការត្រិះរិះពិចារណារបស់លោកអ្នកមានលទ្ធផលល្អ និងរីកចម្រើន អ្នកត្រូវមានភាពចង់ដឹងចង់ឃើញនេះឱ្យកាន់តែខ្លាំងក្លា។ ពោល គឺត្រូវបង្កើតជាសំណួរ ដើម្បីជជីកសួរជាបន្តបន្ទាប់ និងបើកជំហរ រហូតដល់អ្នកអាចរកឃើញនូវអ្វីដែលអ្នកចង់បាន និងដោះស្រាយ។
សូមជម្រាបថា ផ្នែកសំខាន់នៃការគិតត្រិះរិះពិចារណា (Critical Thinking skills) គឺជាការវិភាគ ការបកស្រាយ ការសន្និដ្ឋាន ការពន្យល់ និងការដោះស្រាយបញ្ហា។ មួយវិញទៀត ដើម្បីអនុវត្តតាមគោលការណ៍នៃរបៀបត្រិះរិះពិចារណាបានត្រឹមត្រូវ អ្នកត្រូវកំណត់យកបញ្ហា ដោយការប្រមូលទិន្នន័យ ធ្វើការវិភាគ និងវាយតម្លៃបានល្អ។ យ៉ាងណាក៏ដោយ សូមអ្នកចងចាំថា ដើម្បីក្លាយជាអ្នកត្រិះរិះពិចារណាបានល្អប្រសើរ អ្នកត្រូវអានឱ្យបានច្រើន សួរសំណួរបែបសាមញ្ញៗចំពោះខ្លួនឯង ហ៊ានសន្មត់បញ្ហា ជាពិសេស គឺស្គាល់ពីកម្រិតនៃភាពលំអៀងរបស់ខ្លួនឯង៕
ដោយ៖ អុន ស្រីមាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត