KPT+
ស្ត្រីឆ្លាតជាងគេក្នុងលោក ជាមួយកម្រិត IQ 190
អ្នកកាសែតស្រី Marilyn vos Savant ម៉ារីលីនវ៉ូនសាន់ ជាស្ត្រីដ៏ល្បីម្នាក់ដែលមានIQ ១៩០។
អាយឃ្យូរបស់គាត់ ត្រូវបានទទួលស្គាល់ដោយសៀវភៅឯតទគ្គកម្មពិភពលោកហ្គីនណេសកាលឆ្នាំ ១៩៨៥ ។

ក្រៅពីនេះសៀវភៅ ឯតទគ្គកម្មពិភពលោកហ្គីនណេសក៏បានប្រគល់ចំណាត់ថ្នាក់ដល់ស្ត្រីរូបនេះ រយៈពេល ៥ ឆ្នាំជាប់ៗគ្នាក្នុងនាមជាស្ត្រីដែលមានកម្រិតប្រាជ្ញាខ្ពស់បំផុតនៅលើពិភពលោក។
Marilyn vos Savant ជាសាស្ត្រាចារ្យ អ្នកនិពន្ធ និងជាអ្នកសរសេរអត្ថបទដ៏ពេញនិយមសម្រាប់ទស្សនាវដ្តី Parade ។
អ្នកស្រី ម៉ារីលីនវ៉ូសសាន់ កើតនៅឆ្នាំ ១៩៤៦ គឺជាអ្នកកាសែតទស្សនាវដ្តីអាមេរិកតាំងពីយុវវ័យ។
អ្នកស្រីបានប្រឡងតេស្តលើកដំបូងនៅខែកញ្ញាឆ្នាំ ១៩៥៦ ពេលបានវ័យ១០ឆ្នាំ ដើម្បីវាស់ប្រៀបធៀបអាយុនិងកម្រិតផ្លូវចិត្តដោយទទួលបានពិន្ទុ ២២៨ ។
ការធ្វើតេស្តទី ២ ដែលចារទុកដោយហ្គីនណេសគឺការធ្វើតេស្តនៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៨០ ។ លទ្ធផលផ្តល់ពិន្ទុស្តង់ដាអាយឃ្យូដែលអ្នកស្រីមាននោះគឺ ទទួលបាន z-score ដែលជាភាពខុសគ្នានៃសមត្ថភាពផ្លូវចិត្ត និងធនធានបញ្ញាដែលលើសមនុស្សធម្មតា១០ដង។

តេស្ត IQ អាចត្រូវបានគេធ្វើឡើងនៅលោកខាងលិចជាមួយហេតុផលមួយចំនួន។ ការស្ទង់នោះអនុញ្ញាតឱ្យយើងអាចកំណត់កម្រិតសមត្ថភាពគិតរបស់មនុស្សម្នាក់ៗតាមរយៈការបង្កើតព័ត៌មាននិងអនុវត្តលើតក្កវិជ្ជា មុនពេលយកទៅប្រៀបធៀបនឹងមនុស្សធម្មតា។ លទ្ធផលចេញមក គឺជាការចង្អុលបង្ហាញតំណាងឱ្យឥទ្ធិពលនៃតួអង្គមិនធម្មតាណាម្នាក់ នៅក្នុងសង្គមអាចថា កង្វះIQឬមានIQដ៏អស្ចារ្ស៕
ប្រែសម្រួល៖ ស្រស់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៨ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី