Connect with us

KPT+

ជំងឺភ័យខ្លាចរឿងប្លែកៗ ១០ ប្រភេទ ដឹងហើយហួសចិត្ត

បានផុស

នៅ

មុននឹងដឹងពីជំងឺចម្លែកៗទាំង ១០ នេះ អ្នកគួរដឹងថាវាមិនអាចព្យាបាលបានទាំងអស់ទេ ប៉ុន្តែក៏មិនប៉ះពាល់ដល់សុខភាពផ្លូវកាយយើងផងដែរ។ ជំងឺខាងក្រោមនេះសុទ្ធតែជាជំងឺផ្លូវចិត្តធម្មតាៗ មានដូចជា៖

១. ជំងឺ Arachibutyrophobia (ខ្លាចជាប់ប័រសណ្ដែកដីនៅលើមាត់)

អ្នកខ្លះអាចបរិភោគប័រសណ្ដែកដីបានតិចៗ អ្នកខ្លះទៀតមិនបរិភោគតែម្ដង។ ជំងឺ Arachibutyrophobia គឺជាជំងឺកម្រដែលខ្លាចរបស់ស្អិតៗនៅជាប់មាត់ ខ្លាចស្លាក់ ខ្លាចអាឡ័កស៉ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ជំងឺ Nomophobia (ខ្លាចអត់មានទូរស័ព្ទប្រើ)

អ្នកជំងឺមានសភាពស្លន់ស្លោររាល់ពេលទូរស័ព្ទអស់ថ្មឬគ្មានសេវាអ៉ីនធឺណែត។ ជំងឺនេះចាប់ផ្ដើមកើតទៅលើមនុស្សញៀនទូរស័ព្ទខ្លាំង។

៣. ជំងឺ Arithmophobia (ខ្លាចលេខ)

គ្រាន់តែឃើញលេខធម្មតាមិនទាន់ធ្វើលំហាត់ក៏ភ័យថប់បារម្ភដែរ ទម្រាំតែធ្វើលំហាត់ទៀតសន្លប់តែម្ដង។

៤. ជំងឺ Plutophobia (ខ្លាចលុយ)

គ្នាយើងមួយចំនួនធំស្រលាញ់លុយណាស់ សម្រាប់អ្នកជំងឺនេះវិញខ្លាចលុយខ្លាចភាពមានបានទៅវិញ។ ពួកគាត់ព្យាយាមរកលុយត្រឹមតែល្មមរស់ ជាពិសេសខ្លាចចោរប្លន់។

៥. ជំងឺ Xanthophobia (ខ្លាចពណ៌លឿង)

គាត់ខ្លាចទាំងម្ហូប វត្ថុនិងរុក្ខជាតិ មិនថាជាអ្វីនោះទេឲ្យតែមានពណ៌លឿង។

៦. ជំងឺ Ablutophobia (ខ្លាចការមុជទឹក)

ជំងឺនេះកើតឡើងលើកុមារហើយនឹងជាទៅវិញតាមអាយុ។

៧.  ជំងឺ Octophobia (ខ្លាចលេខ៨)

មិនត្រឹមតែខ្លាចលេខ ៨ ទេ សូម្បីតែចំនួន ៨ ក៏មិនខ្លាចដូចគ្នា។

៨. ជំងឺ Optophobia (ខ្លាចការបើកភ្នែកមួយជំហៀង)

អ្នកដែលមាន optophobia ចូលចិត្តស្នាក់នៅក្នុងផ្ទះ ឬនៅកន្លែងដែលមានពន្លឺតិចៗ។ ភាពភ័យខ្លាចនេះជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺថប់បារម្ភទូទៅ។

៩. ជំងឺ Globophobia (ខ្លាចប៉េងប៉ោង)

មិនមែនខ្លាចរូបរាងប៉េងប៉ោងទេគឺ ខ្លាចពេលវាផ្ទុះបែកបង្កសម្លេងធ្វើឲ្យភ័យ។

១០. ជំងឺ Hippopotomonstrosesquippedaliophobia (ខ្លាចពាក្យវែង)

សូម្បីតែឈ្មោះជំងឺក៏វែងដែរ ពិតជាសាកសមនឹងស្ថានភាពជំងឺពិតមែន។ ជំងឺនេះទៀតសោត បណ្ដាលមកពីឧស្សាហ៍អានពាក្យវែងៗខុស។

ជាក់ស្ដែងជំងឺខាងលើនេះគ្រាន់តែជាមួយភាពតូចប៉ុណ្ណោះនៃជំងឺប្លែក នៅមានជំងឺជាច្រើនទៀតដែលអ្នកមិនទាន់ឮហើយហួសចិត្តជាងនេះក៏ថាបាន៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ មកស្គាល់ពីជំងឺប្លែកមួយ ធ្វើឲ្យមនុស្សនៅមិនស្ងៀម

ចុចអាន៖ ជំងឺផ្លូវចិត្តម្យ៉ាងគិតថាស្អាតដាច់គេ ហើយមនុស្សគ្រប់គ្នាសុទ្ធតែលង់ស្នេហ៍នឹងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម