KPT+
បច្ចេកទេសដាំដំឡូងមីទទួលបានផលល្អ
ដំឡូងមី ជាដំណាំមួយប្រភេទដែលសំខាន់ក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា ព្រមទាំងជួយផ្តល់ជាទីផ្សារការងារឱ្យប្រជាជនខ្មែររាប់ម៉ឺននាក់ផងដែរ។ ដំឡូងមី មានពូជបី គឺពូជអាចហូបមើម ពូជសម្រាប់យកម្សៅ និងពូជសម្រាប់ដាំលម្អ។
ប្រជាជននៅកម្ពុជាភាគច្រើន និយមចូលចិត្តដាំដំណាំមួយនេះណាស់ ព្រោះជាដំណាំងាយស្រួលដាំ អាចលូតលាស់ និងអត់ធន់ជាមួយនឹងរដូវក្តៅបាន។ ដំឡូងមី ត្រូវការលូតលាស់ពីសីតុណ្ហភាពចន្លោះពី ២៥ ទៅ ២៩អង្សាសេ ហើយអាចអត់ធន់នឹងអាកាសធាតុក្តៅពីចន្លោះ ១៦ ទៅ ៣៨អង្សាសេ។ ប៉ុន្តែ ក្នុងករណីដែលអាកាសធាតុត្រជាក់ក្រោម ១៦អង្សាសេ ធ្វើឱ្យមើមរបស់វាយឺតយ៉ាវក្នុងការលូតលាស់។
ខាងក្រោមនេះគឺជាដំណាក់កាល និងបច្ចេកទេសក្នុងការដាំដំឡូងមីដែលទទួលបានផលល្អប្រសើរ៖
-ការរៀបចំដីសម្រាប់ដាំ
ចំពោះការដាំដំឡូងមី ត្រូវមានការភ្ជួររាស់ដីឱ្យបានផុស និងស្មើសាច់ល្អ ប្រហែល ២០ ឬ ៣០ សង់ទីម៉ែត្រ ក្រោយមកទៀតត្រូវរើសស្មៅចេញឱ្យស្អាត ហើយទុកឱ្យដីដែលភ្ជួរហើយនោះស្ងួតបានល្អ។
បន្ទាប់មក អ្នកត្រូវកាប់ដីដែលភ្ជួររួចហើយនោះជារណ្តៅទំហំកន្លះម៉ែត្របួនជ្រុង ដោយមានជម្រៅកន្លះម៉ែត្រ រួចហើយ អ្នកត្រូវលាយជីកំប៉ុស ឬ ជីធម្មជាតិច្របល់ជាមួយដីបាតរណ្តៅ។ បន្ទាប់មក យកដើមដំឡូងមី កាប់ខ្លីៗកប់ទៅក្នុងដីមាន៣របៀប។ របៀបទី១ កប់ក្នុងដីរៀងបញ្ឈរត្រង់ របៀបទី២ រៀងបញ្ឆិត និងចុងក្រោយរៀងទ្រេត កប់ក្នុងដីតែម្តង។
វិធីមួយទៀត អ្នកអាចលើកដីដែលភ្ជួហើយជារង ទទឹង១ម៉ែត្រ កម្រាស់ ២០ ទៅ៣០ សង់ទីម៉ែត្រ។ រួចហើយកាប់ជារណ្តៅតូចៗនៅលើរង រួចដាំដើមដំឡូងមីដូចរបៀបទី១បានដូចគ្នា។ ក្រោយពីដាំរួច ត្រូវស្រោចទឹករហូតដល់ដំឡូងមីដុះពន្លក ប៉ុន្តែ ដំណាំនេះមិនត្រូវការទឹកច្រើនពេកឡើយ។
-ការដាក់ជី
ដំឡូងមី ជាប្រភេទដំណាំដែលត្រូវការជាតិប៉ូតាស្យូមច្រើន បង្កើតជាតិម្សៅទៅមើមច្រើន ដូច្នេះ ប្រសិនជាដាក់ជីច្រើនពេក ធ្វើឱ្យដើមរបស់វាលូតលាស់បានល្អ ប៉ុន្តែមើមដំឡូងទៅជាស្រាល ហើយផលក៏ថយចុះ។ ដូច្នេះ ជីដែលល្អសម្រាប់ដំឡូងមី គឺជាប្រភេទជីធម្មជាតិ ដូចជាលាមកសត្វ ល្អខ្លាំងសម្រាប់ដំណាំមួយនេះ។ កម្រិតជីធម្មជាតិត្រូវប្រើ ៦ ទៅ ៧តោន ក្នុងមួយហិកតា ចំពោះជីគីមីគឺអាចដាក់ក្នុងកម្រិតសមស្រប សម្រាប់ដាក់ក្នុងបាតដី។
-ការមើលថែដំណាំ
ក្រោយពីដាំរួច អ្នកត្រូវមើលថាដំណាំឱ្យបានល្អ ដូចជាសម្អាតស្មៅដែលដុះនៅលើដំណាំ ឬ ជិតនោះ (៣ខែក្រោយពេលដាំ) រួចជ្រោយដីនៅគល់របស់វាជាញឹកញាប់។ មិនតែប៉ុណ្ណោះ អ្នកមិនគួរមើលរំលងចំពោះសត្វល្អិតណាដែលបំផ្លាញ ឬ ស៊ីដំណាំបានឡើយ អ្នកត្រូវពិនិត្យមើលដំណាំជាញឹកញាប់ ក្រែងមានសត្វល្អិតស៊ីដំណាំ។
យ៉ាងណាមិញ ដំណាំដំឡូងមី អាចដាំបានទាំងរដូវប្រាំង និងរដូវវស្សា។ ចំពោះរដូវវស្សាដាំបានចាប់ពីខែឧសភា ដល់ខែមិថុនា។ នារដូវប្រាំង អាចដាំបានចាប់ពីខែវិចិ្ឆកា ដល់ខែធ្នូ៕
ដោយ៖ អុន ស្រីមាន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់