KPT+
ទោះដឹងថា ពិព័រណ៍សៀវភៅ ហើយជាយរាជធានី មិនសូវមានអ្នកចូលរួម ប៉ុន្តែនៅតែប្រឹងរៀបចំ
ពិព័រណ៍សៀវភៅ បាន និងកំពុងដំណើរការ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខាងកើត វិទ្យាល័យ ហ៊ុន-សែន ជម្ពូវ័ន ប្រមាណ ១០០ម៉ែត្រ។ ទីតាំងជាយរាជធានី មិនសូវសម្បូរអ្នកចូលរួម ដូចទីតាំងប្រជុំជនកណ្ដាលរាជធានីទេ ប៉ុន្តែហេតុអ្វី ក៏នៅតែរៀបចំពិព័រណ៍ នៅតំបន់នោះទៀត?

លោក ប្រាជ្ញ វិជ័យ និពន្ធនាយក គ្រឹះស្ថានបោះពុម្ព ដាំដើមជីវិត បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្រុមដាំដើមជីវិត បានរៀបចំពិព័រណ៍សៀវភៅចាប់តាំងពីឆ្នាំ២០១៨មក នៅតាមបណ្ដាខេត្ត តាមវិទ្យាល័យ និងពិព័រណ៍តាមព្រឹត្តិការណ៍បុណ្យនានាទូទាំងប្រទេស។ ដោយឡែក នៅភ្នំពេញ គឺបានចាប់ផ្ដើមធ្វើចាប់ពីឆ្នាំ២០១៩ នៅតាមបណ្ដាខណ្ឌនានា នៅតាមបុរី តាមសួនសាធារណៈ និងតាមបណ្ដាផ្សារទំនើបនានា។

ការរៀបចំពិព័រណ៍ សម្រេចប្រារព្ធនៅទីតាំងជាយរាជធានី មែនមែនមិនដឹងថា មិនសូវមានអ្នកចូលរួមច្រើនដូចនៅកណ្ដាលរាជធានីទេ ប៉ុន្តែលោក ប្រាជ្ញ វិជ័យ បញ្ជាក់ថា៖ “យើងខ្ញុំក៏ដឹងដែរថា នៅទីតាំងនេះ អាចនឹងមិនសូវមានអ្នកចូលរួមច្រើនដូចនៅកណ្ដាលរាជធានីទេ តែយើងខ្ញុំគិតថា យើងត្រូវជំរុញឱ្យមានការចាប់អារម្មណ៍ទូទាំងខណ្ឌក្នុងរាជធានី ឱ្យស្រឡាញ់ការរៀន ការអាន និងស្រឡាញ់សៀវភៅ។ បំណងរបស់យើងខ្ញុំគឺ ចង់ឱ្យសៀវភៅមានការចាប់អារម្មណ៍ដូចជាផលិតផលទូទៅឱ្យសព្វទីកន្លែង ឱ្យមានរូបភាពអប់រំគ្រប់ទីកន្លែង”។

លោក ប្រាជ្ញ វិជ័យ បានឱ្យដឹងថា ក្នុងពិព័រណ៍សៀវភៅ មានការលើកទឹកចិត្តមហាជន ពិសេសអ្នកសិក្សា សិស្សានុសិស្ស ដោយមានការបញ្ចុះតម្លៃចាប់ពី ១០% ដល់ ៥០% និងមានកាដូថែមជាច្រើនទៀត។ លោករំពឹងថា ព្រះសង្ឃ និងមហាជន ពិសេសប្រជាពលរដ្ឋនៅសង្កាត់ចោមចៅ ម្ដុំជម្ពូវ័ន នឹងនិមន្ត និងអញ្ជើញចូលរួមពិព័រណ៍សៀវភៅកាន់តែច្រើន។

លោកសូមអរគុណដល់ម្ចាស់ផ្ទះ និងម្ចាស់អគារដែលបានអនុញ្ញាតផ្ដល់ទីតាំង និងអាជ្ញាធរដែលបានអនុញ្ញាត និងជួយសម្របសម្រួលដល់ការរៀបចំពិព័រណ៍សៀវភៅនេះ។ លោក ប្រាជ្ញ វិជ័យ សំណូមពរ សូមប្រជាពលរដ្ឋគិតពីការអប់រំ ការអាន ការស្វែងរកចំណេះដឹងដាក់ខ្លួនឱ្យបានច្រើន។

លោក ប្រាជ្ញ វីជ័យ មានប្រសាសន៍ថា៖ “សព្វថ្ងៃនេះ មានផ្លូវច្រើនណាស់ក្នុងការទទួលបានចំណេះដឹង។ សៀវភៅលែងតែជាមួយផ្លូវក្នុងការស្វែងរកចំណេះដឹងទៀតហើយ ព្រោះមានវិធីច្រើនទៀតដូចជា អ៊ិនធើណែត, ការស្ដាប់, វេបសាយ, YouTube ។ល។ ដែលមានការចែករំលែកពីបណ្ដាអ្នកជំនាញនានាទូទាំងពិភពលោក។ អ៊ីចឹង យើងមិនអាចមានលេស ដើម្បីបញ្ឈប់បន្តការរៀនរបស់យើងបានទេ”។

គួរបញ្ជាក់ថា ពិព័រណ៍សៀវភៅនេះ បាន និងកំពុងដំណើរការ ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ