KPT+
ទទួលទានរបស់ទំាងនេះ ស្បែកភ្លឺរលោងនិងមានសំណើមស្មើលាបឡេ
អាហារដែលយើងទទួលទានរាល់ថ្ងៃនេះ មួយចំនួនជួយទៅដល់សុខភាព តែមួយចំនួនទៀតធ្វើឱ្យមានផលប៉ះពាល់ដល់រាងកាយ ជាពិសេសស្បែក។
ក្នុនោះការជ្រើសញ៉ាំអាហារដែលពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងខ្លាញ់ ជួយឱ្យស្បែកមានជាតិទឹកភ្លឺថ្លាចេញពីខាងក្នុង ជាងការលាបឡេទៅទៀត។
អាហារទំាងនោះមាន៖
១. ត្រីសាម៉ុន
ត្រីនេះមានសារធាតុខ្លាញ់អូមេហ្គា៣ល្អសម្រាប់សុខភាព រីឯអាស៊ីតក្នុងសាច់វាជួយរក្សាស្បែកឱ្យមានសំណើម និងជួយកាត់បន្ថយការរលាក។
២ ផ្លែប៊័រ
ផ្លែប៊័រមិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងសម្បូរទៅដោយសារជាតិខ្លាញ់ Monounsaturated និងសារធាតុិ polyunsaturated ជួយធ្វើឱ្យស្បែកមានសំណើម សុខភាពល្អ និងទន់រលោង។
៣. គ្រាប់ Walnuts
Walnusts មានអាស៊ីតខ្លាញ់អូមេហ្គា ៣ ដូចត្រីដែរ ដែលអាចជួយឱ្យភ្នាសកោសិកាមានភាពរឹងមាំ។ កាលណាភ្នាសកោសិការឹងមាំ វាអាចរក្សាជាតិទឹកបានច្រើន និងជួយឱ្យស្បែកមើលទៅរលោងថ្លា។
៤. សូកូឡាខ្មៅ
សូកូឡាខ្មៅមានផ្ទុកសារជាតិ flavonol ដែលជួយការពារស្បែកពីការបំផ្លាញរបស់ព្រះអាទិត្យ។ វាថែមទាំងអាចជួយធ្វើឱ្យលំហូរឈាមរត់ស្រួលទៅកាន់ស្បែក បង្កើនជាតិទឹក និងបង្កើនសំណើមដល់ស្បែកថែមទៀត។
៥. ផ្លែ ប៊្លូបឺរី
ផ្លែប៊្លូបឺរីមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដូចជា វីតាមីនA វីតាមីនC និង វីតាមីនE ដែលសុទ្ធសឹងតែល្អសម្រាប់ស្បែក។ មិនត្រឹមតែមានឱជារស់នោះទេ ថែមទាំងមានសារធាតុជួយឱ្យស្បែកភ្លឺរលោងផងដែរ។
៦. ដំឡូងជ្វា
ដំឡូងជ្វាមានសារជាតិ beta-carotene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដើរតួជាឡេការពារកម្តៅថ្ងៃធម្មជាតិនិងការពារកោសិកាស្បែកពីផលប៉ះពាល់នៃព្រះអាទិត្យបណ្តាលឱ្យស្បែកជ្រីវជ្រួញនិងស្ងួត៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ ពោះទទេ ញ៉ាំទឹកដោះគោបានអត់?
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សន្តិសុខសង្គម៨ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ