Connect with us

KPT+

នាឡិកាដៃកម្រ ៤ គ្រឿង ស្ដេចស៊ុលតង់ទ្រង់សព្វព្រះរាជហឬទ័យខ្លាំងបំផុត

បានផុស

នៅ

ស្ដេចស៊ុលតង់ Hassanal Bolkiah នៃប្រទេសព្រុយណេ គឺជាក្សត្រដែលមនុស្សជាច្រើនដឹងថា ទ្រង់​មានការចាយវាយខ្លាំងលើមាសប្រាក់ ខណៈទ្រង់​ជាប់​ព្រះ​កិត្តិនាម​មានជាងគេលើពិភពលោក។

បើ​យោងតាម​របាយការណ៍​បញ្ជាក់​ថា​ ទ្រង់មានរថយន្តជាង ៧ពាន់គ្រឿង ​យន្តហោះ​ផ្ទាល់​ខ្លួន​លម្អ​ដោយ​មាស​ និងហ៊ានចំណាយលើថ្លៃកាត់សក់ដល់ទៅ២ម៉ឺនដុល្លារ។ លើស​ពីនេះ​​រាជា​អង្គ​នេះ​ក៏​សព្វព្រះរាជហឬទ័យខ្លាំងបំផុត លើនាឡិកាដៃដែលមានយីហោល្បីៗ និងមានតម្លៃថ្លៃៗ​ផងដែរ។

១ Richard Mille Tourbillon Sapphire RM56-02

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្តេចស៊ុលតង់ Hassanal Bolkiah នៃប្រទេសព្រុយណេ គឺជា​ក្សត្រ​ដែលហ៊ានចាយលុយទិញ​នាឡិកាដៃ​យីហោ​Richard Mille RM56-02 Pink Sapphire ដែលជា​ស្នាដៃ​ពិសេស​របស់​ក្រុមហ៊ុន​ផលិត​នាឡិកា​ស្វីស លម្អ​ដោយ​ដុំ​ត្បូង​កណ្ដៀង​រឹង។ ​Richard Mille ត្រូវបានផលិតក្នុងស៊េរីចំនួន ១០ និង​បាន​កំណត់​ជាមួយ​នឹងតម្លៃ ២.២លាន​ដុល្លារ។

២ Richard Mille Tourbillon Sapphire RM 56-01

ស្ដេចព្រុយណេអង្គនេះ​ត្រូវបានគេប្រទះឃើញ​​ពាក់​មួយ​គ្រឿង​ក្នុង​ចំណោម ៥ គ្រឿង​​ ដែល​មាន​ស្រាប់​ ខណៈ Richard Mille RM 56-01 Tourbillon Sapphire មានតម្លៃជាមធ្យម ២០០,០០០ដុលារ។ នាឡិកាដ៏ប្រណិតនេះដែរ គឺផលិតបានតែ៥គ្រឿងប៉ុណ្ណោះ ដោយសារតែ​ភាពស្មុគស្មាញ ទាំងសម្ភារៈ និង​ការ​ប្រមូល​បោះពុម្ព​មាន​កំណត់ គឺជា​កត្តា​ទាំងអស់​ដែល​រួមចំណែក​ដល់​តម្លៃនាឡិកាមួយនេះ។

៣ Rolex Submariner 126610LV

យីហោ​ប្រណិត​មួយនេះបាន​ចាប់ផ្ដើម​ផលិត​នៅឆ្នាំ ១៩៥៣ ត្រូវបានប្រើប្រាស់​ដ៏​ល្បីល្បាញ​នៅ​ក្នុងខ្សែភាពយន្ត James Bond គឺជានាឡិការបស់អ្នកមុជ​ទឹកដំបូងគេដែល​អាចជ្រាបទឹកដល់ទៅ ១០០ម៉ែត្រ។ នាឡិកា​មួយ​នេះ ​ត្រូវ​ស្ដេចស៊ុលតង់ Hassanal Bolkiah ទិញយកក្នុង​តម្លៃ ១៩,៧៦៧ ​លើស​ពីនេះទៅទៀត នាឡិកា​ដៃដែលទ្រង់ពាក់មានឈ្មោះថា Rolex Submariner “Kermit” ទំហំ ៤១mm ធ្វើពីដែកអ៊ីណុក ជាមួយ​នឹង​រចនាខាងក្នុង​ពណ៌​ខ្មៅ និង​មាន​ក្រវាត់​ពណ៌​បៃតង។

៤ Richard Mille The Flattest RM67

ប្រេនលំដាប់ Richard Mille The Flattest RM67 ត្រូវបានស្ដេចស៊ុលតង់ទ្រង់សព្វព្រះរាជហឬទ័យខ្លាំងបំផុត ខណៈយីហោនាឡិកាប្រណិតនេះមានតម្លៃ ១១៤,៧៦១ដុលារឯណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មូលហេតុមួយគត់ ដែលស្ដេចព្រុយណេមានទ្រព្យសម្បត្តិច្រើនជាងគេ

ចុចអាន៖រថយន្តកម្របំផុតក្នុងពិភពលោក ៥ គ្រឿងរបស់ស្ដេចស៊ុលតង់ ទ្រង់សព្វព្រះរាជហឬទ័យខ្លាំងបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៧ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម