KPT+
បុត្រីស្ដេចស៊ុលតង់ ៧ អង្គ ទ្រង់មិនត្រឹមព្រះភ័ក្រស្រស់សោភាទេ ថែមទាំងមានព្រះរាជកិច្ចធំៗក្នុងជួររាជវាំង
ស្ដេចស៊ុលតង់ Hassanal Bolkiah គឺជាក្សត្រដែលមានភាពល្បីល្បាញខ្លាំង ព្រមទាំងព្រះកិត្តិនាមជាមហាសេដ្ឋីជាប់ៗគ្នាលើពិភពលោក ខណៈទ្រង់ធ្លាប់អភិសេកដល់ទៅ៣ដង និងមានបុត្រាបុត្រីចំនួន១២អង្គឯណោះ។
ទន្ទឹមនោះ ស្ដេចស៊ុលតង់អង្គនេះក៏មានបុត្រី៧អង្គ ទ្រង់មិនត្រឹមព្រះភ័ក្រស្រស់សោភា ថែមទាំងមានព្រះរាជកិច្ចធំៗក្នុងជួររាជវាំងថែមទៀតផង។
១ ព្រះនាង Rashidah
ប្រសូត្រកើតថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ១៩៦៩ ទ្រង់គឺជាបុត្រីច្បងរបស់ស្តេចស៊ុលតង់ និងម្ចាស់ក្សត្រី Saleha ។ ព្រះនាងបានចូលរៀននៅសាលា Puteri-Putera សាលាអន្តរជាតិ Jerudong និងបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យព្រុយណេ ជាមួយនឹងសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ និងរដ្ឋបាល។ ទ្រង់បានធ្វើការនៅក្នុងនាយកដ្ឋានសេវាសាធារណៈនៃទីស្តីការនាយករដ្ឋមន្រ្តីក្នុងឆ្នាំ ១៩៩៤ និក្រសួងអភិវឌ្ឍន៍ក្នុងឆ្នាំ ១៩៩៥។ បច្ចុប្បន្ននេះ ទ្រង់គឺជាប្រធានសមាគមមគ្គុទ្ទេសក៍ក្មេងស្រីនៃព្រុយណេដារូសាឡឹម (PPPBD) ។
២ ព្រះនាង Hajah Muta-Wakkilah Hayatul Bolkiah
ប្រសូតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ ១៩៧១ ជាព្រះរាជបុត្រទី ២ និងជាអ្នកគ្រប់គ្រងប្រទេសព្រុយណេបច្ចុប្បន្នជាមួយម្ចាស់ក្សត្រី Saleha ។
៣ ព្រះនាង Majeedah
ព្រះនាង Majeedah ប្រសូត ១៦ មីនា ១៩៧៦ គឺជាបុត្រទី ៤ របស់ស្ដេចស៊ុលតង់ ខណៈទ្រង់ក៏ទទួលបានបរិញ្ញាបត្រផ្នែករដ្ឋបាល និងគោលនយោបាយសាធារណៈពីសាកលវិទ្យាល័យ Brunei Darussalam និង MA ផ្នែកអភិវឌ្ឍន៍បរិស្ថានពី King’s College London។ បច្ចុប្បន្នទ្រង់ជាមន្ត្រីបរិស្ថានជាន់ខ្ពស់ និងជាប្រធានផ្នែកផែនការ និងគ្រប់គ្រងនៅនាយកដ្ឋានបរិស្ថាន ឧទ្យាន និងកម្សាន្ត ដែលជាទីភ្នាក់ងាររបស់ក្រសួងអភិវឌ្ឍន៍។ ព្រះនាង Majeedah បានត្រួតពិនិត្យគម្រោងជោគជ័យជាច្រើន រួមទាំងវេទិកាយុវជនអាស៊ានស្តីពីបរិស្ថាន ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០០៧។
៤ ព្រះនាង Hafizah Sururul
ប្រសូតនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ១៩៨០ ហើយក្នុងនាមជាមាតាដែលមានបុត្រ៤អង្គ និងមានមោទនភាពក្នុងប្រទេស ទ្រង់មានតំណែងកិត្តិយសដោយបានចូលរួមជាមួយគម្រោងនានា ដែលជួយដល់ការអភិវឌ្ឍន៍ប្រទេស និងយុវជនរបស់ខ្លួន។
៥ ព្រះនាង Azemah Bolkiah
ព្រះនាងមានព្រះជន្ម ៣៨ វស្សា ជាបុត្ររបស់អតីតមហេសីទី២ របស់ស្ដេចស៊ុលតង់។ បុត្រីអង្គនេះទទួលបានសញ្ញាប័ត្រច្បាប់ពីសាកលវិទ្យាល័យ Warwick របស់ចក្រភពអង់គ្លេសក្នុងឆ្នាំ ២០០៨ និងបរិញ្ញាបត្រអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយសកល និងទំនាក់ទំនង Postnational ពីសាកលវិទ្យាល័យ London ក្នុងឆ្នាំ ២០១១។ ទ្រង់ក៏បានទទួលសញ្ញាប័ត្រអនុបណ្ឌិតភូមិសាស្ត្រនយោបាយ ដែនដី និងសន្តិសុខនៅ King’s College London ក្នុងឆ្នាំ ២០១៤ ខណៈព្រះនាងក៏ជាអ្នកលេងកីឡា Polo ដ៏លេចធ្លោម្នាក់ និងថែមទាំងតំណាងប្រទេសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ។
៦ ព្រះនាង Fadzilah
ទ្រង់ប្រសូត្រនៅថ្ងៃ២៣ ខែសីហា ឆ្នាំ១៩៩៨៥ ជាបុត្រទី៩របស់ស្ដេចនិងអតីតមហេសីទី២។ ក្នុងព្រះជន្ម ២២ វស្សា ទ្រង់បានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យ Kingston ។ ក្នុងឆ្នាំ ២០១៥ ទ្រង់ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាលាធុរកិច្ចអន្តរជាតិ Hult។ ទ្រង់ក៏ត្រូវបានគេហៅថា “ព្រះនាងកីឡា” ជាអ្នកលេង Polo និងជិះសេះយ៉ាងសកម្ម។ ជាងនេះទៅទៀត ទ្រង់ជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ និងបានបំពេញរាជកិច្ចផ្នែកសប្បុរសដោយមានឈ្មោះថា”ព្រះនាងបេះដូងមាស” ទៀតផង។
៧ ព្រះនាង Ameerah Wardatul
ប្រសូតនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០០៨ ទ្រង់គឺជាបុត្រីពៅទី ១២ របស់ស្ដេចស៊ុលតង់ និងអតីតមហេសីទី៣ Pengiran Istri Azrinaz Mazhar Hakim ។ បច្ចុប្បន្ននេះទ្រង់កំពុងសិក្សានៅសាលាអន្តរជាតិ Jerudong ចាប់ពីឆ្នាំ ២០១៧ មកម្លេះ។ ទោះបីជាមិនមានព្រះរាជកិច្ចធំៗដូចព្រះរៀមផ្សេងៗ តែយ៉ាងណាព្រះនាង Ameerah តែងតែទទួលបានការកោតសរសើរពីសំណាក់ប្រជាជនក្នុងប្រទេស ខណៈទ្រង់ក៏តែងតែយាងបំពេញបេសកកម្មជាមួយមហាក្សត្រីដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នាឡិកាដៃកម្រ ៤ គ្រឿង ស្ដេចស៊ុលតង់ទ្រង់សព្វព្រះរាជហឬទ័យខ្លាំងបំផុត
ចុចអាន៖ព្រះរៀមបង្កើត ៣ អង្គរបស់រាជបុត្រ Abdul Mateen ទ្រង់សុទ្ធតែមានជំនាញខាងកីឡា លំដាប់ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា