KPT+
រាជវង្ស កាតា មានសមាជិក ៨ពាន់នាក់ និងក្ដោបក្ដាប់ទ្រព្យសម្បត្តិលើស ៣០០ពាន់លានដុល្លារ
ក្រោយក្លាយជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ដ៏ធំបំផុតនៅលើពិភពលោក ប្រទេស កាតា ក៏បានក្លាយជាប្រធានបទក្ដៅដែលមនុស្សរាប់លានព្យាយាមតាមដានដោយស្វ័យប្រវត្តិ។ ជាពិសេស បន្ទាប់ពីព័ត៌មានដែលថា កាតា ចំណាយប្រាក់ ២២០ពាន់លានដុល្លារ សម្រាប់រៀបចំការប្រកួត World Cup 2022 គ្រប់គ្នាកាន់តែចង់ដឹងថា តើរាជវង្ស Al Thani នៃប្រទេសមជ្ឈិមបូព៌ាមួយនេះ គឺជាម្ចាស់ទ្រព្យសម្បត្តិមហាសាលប៉ុនណាទៅ។
យោងតាមប្រភពពី The Sun បច្ចុប្បន្ននេះ រាជវង្សានុវង្សនៃប្រទេស កាតា មានសមាជិកសរុប ៨ពាន់នាក់ ខណៈប្រមុខរដ្ឋដែលកាន់អំណាចខ្ពស់បំផុតគឺព្រះចៅ Shekh Tamim bin Hamad Al Thani ដែលមានព្រះជន្ម ៤២វស្សា។ The Sun បានរាយការណ៍ថា ទ្រព្យសម្បត្តិសរុបដែលគ្រួសាររាជវង្ស កាតា កាន់កាប់មានរហូតដល់ ៣៣៥ពាន់លានដុល្លារអាមេរិកឯណោះ ដែលទ្រព្យសម្បត្តិនេះមានច្រើនជាងមហាសេដ្ឋីលេខ១ លោក Elon Mush ទៅទៀត ហើយគ្រាន់តែទ្រព្យសម្បត្តិព្រះចៅ Shekh Tamim តែអង្គឯង មានរហូតដល់ ២ពាន់លានដុល្លារអាមេរិកទៅហើយ។
ប្រភពពី The Sun បានបន្តថា ទ្រព្យសម្បត្តិដែលប៉ាន់ប្រមាណរួមមាន ប្រាក់សុទ្ធ វិមានដ៏អស្ចារ្យក្នុងប្រទេស វីឡាទំនើបនៅទីក្រុងឡុងដ៍ យន្តហោះឯកជនតម្លៃប្រមាណ ៤០០លានដុល្លារ កប៉ាល់ប្រណីត និងរថយន្តទំនើបរាប់រយគ្រឿងដែលមានតម្លៃសរុបប្រមាណ ៦០០លានដុល្លារ។ មិនតែប៉ុណ្ណោះ រាជវង្សនេះ គឺវិនិយោគិនទៅលើអចលនទ្រព្យ ធនាគារ ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនរថយន្តដ៏ធំនៅក្នុងប្រទេសទៀតផង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កាតា ហ៊ានចំណាយរាប់រយពាន់លានដុល្លារ ក្រោយក្លាយជាម្ចាស់ផ្ទះ World Cup ឆ្នាំនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល