KPT+
គន្លឹះក្នុងការមើលថា ជាព័ត៌មានពិត ឬ ព័ត៌មានក្លែងក្លាយ
ក្នុងសម័យបច្ចុប្បន្ន គឺជាសម័យបច្ចេកវិទ្យាទំនើបដែលអាចឱ្យមនុស្សមួយចំនួនឆ្លៀតឱកាសនេះធ្វើនូវព័ត៌មានក្លែងក្លាយផ្តល់ជាភាពភាន់ច្រឡំ និងចលាចលដល់សង្គម។ តើអ្នកគួរធ្វើបែបណា ដើម្បីចៀសវាងទទួលបានព័ត៌មានក្លែងក្លាយ?

ព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ មិនមានកាលបរិច្ឆេទត្រឹមត្រូវ មិនមានខ្លឹមសារច្បាស់លាស់ បង្កជាមាតិកាភាន់ច្រឡំ ដាក់រូបភាពមិនពិត ព្រមទាំង បង្កើតជាការយល់ច្រឡំដល់សារធារណជនតាមរយៈការសរសេរបន្លំប្រភព ដើម្បីឱ្យព័ត៌មានរបស់មានខ្លឹមសារល្អ។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗមួយចំននួនដែលអ្នកគួរឈ្វេងយល់ និងដឹងពីរបៀបសង្កេតមើលថា តើព័ត៌មានក្លែងក្លាយមានទម្រង់បែបណាខ្លះ?

១.ពិនិត្យមើលប្រភពរបស់ព័ត៌មាន
មុននឹងអ្នកជឿជាក់លើព័ត៌មានអ្វីមួយ អ្នកត្រូវធ្វើការស្រាវជ្រាវលើព័ត៌មាននោះឱ្យបានច្រើន ព្រមទាំងមើលលើប្រព័ន្ធផ្សព្វផ្សាយណាដែលបង្ហាញច្បាស់លាស់ និងផ្លូវការ ដូចជា គេហទំព័ររបស់ក្រសួងនានា ឬ ឯកសារណាមួយដែរបង្ហាញមានទិន្នន័យច្បាស់លាស់ ត្រឹមត្រូវតាមព័ត៌មានដែលអ្នកបានអាន ឬអត់?
២.មានការត្រួតពិនិត្យច្បាស់លាស់
អ្នកអានគួរពិនិត្យមើលពីប្រភពព័ត៌មាន រួចអ្នកមើលថា តើស្ថាប័នសារព័ត៌មាននោះអ្នកស្គាល់ទេ? អាចទុកចិត្តបានកម្រិតណា? មួយវិញទៀត អ្នកក៏គួរមើលពីអ្នកនិពន្ធដូចគ្នាថា តើនរណាជាអ្នកសរសេរអត្ថបទព័ត៌មាននោះ? តើប្រវត្តិរូបរបស់គេយ៉ាងដូចម្ត៉េចដែរ? ទាំងនេះ គឺជារឿងដែលអ្នកគួរដឹង។
៣.មើលលើសពីចំណងជើង
អ្នកមិនត្រូវអានត្រឹមតែចំណងជើងទេ ត្រូវអានអត្ថបទទាំងមូលរួចចាំជឿ ព្រោះព័ត៌មានក្លែងក្លាយភាគច្រើន គ្រាន់តែសរសេរចំណងជោះងព័ត៌មានឱ្យមានភាពទាក់ទាញ និងបំភាន់ភ្នែកប៉ុណ្ណោះ ប៉ុន្តែខ្លឹមសារព័ត៌មានមិនបានបង្ហាញទិន្នន័យទាក់ទងជាមួយចំណងជើងទៅវិញ។
៤.ផ្ទៀងផ្ទាត់ជាមួយសារព័ត៌មានផ្សេងទៀត
ក្រោយពីអ្នកអានព័ត៌មានមួយណារួច អ្នកគួរស្វែងរកព័ត៌មាននៅស្ថាប័ន ឬ តាមសារព័ត៌មានផ្សេងទៀតដែលគិតថាអាចទុកចិត្តបាន រួចធ្វើការផ្ទៀងផ្ទាត់ពីខ្លឹមសារអត្ថបទទាំងនោះ ថាស្រដៀងគ្នាដែរ ឬទេ? ប្រសិនជាខ្លឹមសារមានគោលបំណងតែមួយ ឬ ទាក់ទងជាមួយគ្នា មានន័យថា ជាព័ត៌មានពិត អាចទុកចិត្តបាន។
៥.ពិនិត្យមើលលើពេលវេលា (5W 1H)
រាល់ព័ត៌មានដែលចេញផ្សាយ គឺជាព័ត៌មានដែលកើតឡើងក្នុងបច្ចុប្បន្នភាព មានបញ្ជាក់ពីមូលហេតុ និងតួអង្គ ព្រមទាំងកាលអាកាសបានត្រឹមត្រូវ។ ដូច្នេះ អ្នកត្រូវពិនិត្យឱ្យបានច្បាស់ថា រឿងរ៉ាវទាំងអស់នោះ កើតឡើងក្នុងពេលបច្ចុប្បន្នភាពឬទេ? ដើម្បីឱ្យបានប្រាកដថា ជាអត្ថបទដែលចេញផ្សាយថ្មីៗ មិនមែនជាព័ត៌មានដែលកើតឡើងជាយូរមកហើយ ឬ ជាព័ត៌មានចាស់ទេ។
សូមជម្រាបថា ព័ត៌មានមិនពិត មានច្រើនប្រភេទដូចជា ការលេងសើច ការបង្កើតជារូបភាព ឬ ខ្លឹមសារមិនពិត បង្កើតជាមាតិកាក្លែងក្លាយ និងបរិបទមិនពិត ដើម្បីធ្វើឱ្យអ្នកអានជឿ ហើយឆក់ឱកាសប្រមូលយកប្រយោជន៍ពីវា ព្រមទាំងមាតិកាដែលបានរៀបចំឡើង ដើម្បីបោកបញ្ឆោតឱ្យគេជឿ។ល៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ