KPT+
ទម្លាប់ ៥ យ៉ាងនេះ ទើបលុយមិនដែលមានក្នុងហោប៉ៅ
តើអ្នកធ្លាប់មានអារម្មណ៍ថា ហេតុអ្វីបានជាខ្លួនឯងមិនមានទ្រព្យសម្បត្តិក្នុងវិស័យហិរញ្ញវត្ថុដូចគេ? ហេតុអ្វីបានជាប្រាក់ខែមិនកើនឡើង? ហេតុអ្វីមិនមានលុយសល់ដូចគេក្នុងហោប៉ោសោះ!
អស់រយៈពេល ១០ ឆ្នាំមកហើយ Airi ដែលជាអ្នកកែសម្រួលហិរញ្ញវត្ថុរបស់ Yomuno បានប្រមូលទិន្នន័យពីមនុស្សជាង ១,០០០នាក់អំពីអ្នកដែលសន្សំ និងអ្នកដែលមិនទម្លាប់សន្សំរកឃើញថាអ្នកដែលសន្សំលុយមិនបានមានលក្ខណៈ៥យ៉ាងដូចគ្នា។
១ រកលេស មូលហេតុចម្បងនៃការសន្សំលុយមិនបាន គឺលេសខ្លួនឯងថាមានការចំណាយច្រើនដែលត្រូវទទួលរ៉ាប់រងឬទទួលបន្ទុក ដូចជាការជួលកន្លែងថ្លៃដាក់រថយន្ត ត្រូវបង់ថ្លៃសិក្សាថ្លៃៗ ខណៈអ្នកដែលអាចសន្សំប្រាក់ នឹងចេញមករកដំណោះស្រាយសម្រាប់ខ្លួនគេ។ ព្រោះនៅពេលកត្តាខាងក្រៅមិនអាចដោះស្រាយបាន អ្នកត្រូវចាប់ផ្ដើមពីខ្លួនឯង ឧទាហរណ៍ថា ថ្លៃឈ្នួលថ្លៃ តើអ្នកគួរធ្វើយ៉ាងណា? ដំណោះស្រាយ គឺត្រូវផ្លាស់ទីទៅកន្លែងថោកជាង ឬកាត់បន្ថយការចំណាយដែលមិនចាំបាច់ផ្សេងទៀត។
២ ប្រៀបធៀបខ្លួនទៅនឹងអ្នកដទៃ មនុស្សភាគច្រើនដែលមិនអាចសន្សំបាន មានលក្ខខណ្ឌនៃការសម្រេចចិត្តស្រដៀងគ្នាមួយ បើអ្នកដទៃអាចធ្វើបាន យើងអាចធ្វើបាន ឧទាហរណ៍ឃើញអ្នកនោះដើរលេង ក៏គិតថាយើងក៏អាចទៅដែរ។ ឃើញមនុស្សនេះទិញរបស់ថ្លៃៗ នឹងគិតថាយើងអាចទិញវាបានដូចគ្នា។ ទោះជាយ៉ាងណា ក៏មិនភ្លេចថាម្នាក់ៗមានចំណូលខុសគ្នា រចនាសម្ព័ន្ធគ្រួសារ តម្លៃ និងហិរញ្ញវត្ថុខុសៗគ្នា នៅពេលដែលអ្នកចំណាយលុយច្រើនពេកលើជីវិតអ្នកដទៃ អ្នកនឹងបញ្ចប់ដោយមិនមានលុយទាល់តែសោះ។ ចូរចាំថា យើងមិនត្រូវមានអ្វីៗគ្រប់យ៉ាង ដូចអ្នកដទៃនោះទេ។
៣ រវល់រហូតដល់អស់កម្លាំង អ្នកដែលមិនសន្សំលុយតែងតែរវល់។ រវល់នេះមិនសំដៅដល់ការការងារឡើយ តែអ្នកខ្លះបានធ្វើឲ្យខ្លួនឯងហត់ខ្លាំង ហើយក៏ទិញកាដូលួងចិត្តថ្លៃៗ ធ្វើឲ្យមានការចំណាយកាន់តែច្រើន។ ការសម្រេចចិត្តបែបនេះនឹងធ្វើឲ្យទិញច្រើនពេក ឬព្យាយាមចំណាយលុយដើម្បីដោះស្រាយអ្វីៗទាំងអស់។ ប៉ុន្តែចំពោះមនុស្សដែលសន្សំលុយបានល្អ ពេលធ្វើអ្វីមួយរហូតដល់ហត់ខ្លាំង នឹងសម្រាកយកភាពស្រស់ស្រាយ។ នៅពេលដែលរាងកាយមានតុល្យភាព ការពិចារណាលើការសម្រេចចិត្តណាមួយ នឹងកាន់តែប្រសើរឡើង នេះជាអាថ៌កំបាំងដើម្បីជួយសន្សំប្រាក់។
៤ ជាចម្បងទិញរបស់ថោក មូលហេតុមួយផ្នែកសម្រាប់អ្នកដែលសន្សំតិច គឺគិតពីតម្លៃថាថោកជាចម្បង។ ចំណែកអ្នកដែលសន្សំលុយ មិនកំណត់តម្លៃវត្ថុតាមតម្លៃនោះទេ។ ប៉ុន្តែនឹងពិចារណាថា ចាំបាច់ឬអត់ ឧទាហរណ៍ថាចង់ទិញបន្លែធ្វើម្ហូប អ្នកអាចទិញវាបាន ទោះបីជាវាមិនមានលក់ក៏ដោយ ឬប្រសិនបើអ្នកត្រូវការប្រើគ្រឿងអគ្គិសនីថ្លៃ វាមិនមានបញ្ហា។ ពេលគិតបែបនេះ នឹងមានលទ្ធផលក្នុងការទិញតែរបស់ចាំបាច់ កុំខ្ជះខ្ជាយលុយរបស់អ្នកលើរបស់ហួសហេតុ។ បើមិនដូច្នេះទេ អ្នកមានប៉ុន្មានក៏អស់ដែរ!
៥ ទំនាក់ទំនងគ្រួសារមិនរលូន អ្នកខ្លះរៀបការហើយមានគ្រួសារ តើអ្នកធ្លាប់ត្អូញត្អែរប្រាប់ប្តីទេ? ហេតុអ្វីបានជាប្រាក់ខែមិនឡើង? ហេតុអ្វីបានជាខ្ជះខ្ជាយលុយគ្រប់ពេល? អ្នកមិនអាចបន្ទោសប្តីឬប្រពន្ធ របស់អ្នកនៅម្ខាងបានទេ។ សំណាងហិរញ្ញវត្ថុមិនចូលចិត្តអ្នកត្អូញត្អែរទេ ដូច្នេះត្រូវរីករាយនិងមានគំនិតវិជ្ជមាន។
តាមពិតរឿងទាំង៥នេះ ជាអាកប្បកិរិយាធម្មតាក្នុងជីវិតប្រចាំថ្ងៃ។ ប៉ុន្តែវាជាចំណុចរបត់មួយ សម្រាប់ភាពខុសគ្នារវាងអ្នកដែលសន្សំ និងអ្នកមិនធ្វើ។ គ្រាន់តែផ្លាស់ប្តូរទម្លាប់ខ្លះ ហោរាសាស្ត្រហិរញ្ញវត្ថុប្រាកដជារត់រកអ្នកវិញមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ