Connect with us

KPT+

អាថ៌កំបាំង​នៃការប្រើប្រាស់​បច្ចេកវិទ្យា​របស់​សេដ្ឋីៗមានអ្វីខ្លះ?

បានផុស

នៅ

ទីមួយ  Audiobooks

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Audio ឬ Podcast ជាការ​អាន​សៀវភៅតាមបែបអ្នកមាន​ ដែលសូម្បីហាត់ប្រាណ ឬ​ធ្វើអ្វីផ្សេងក៏​ងាយស្រួលក្នុងការ​ស្តាប់ជំនួសឱ្យការមើលខ្សែភាពយន្តនៅលើអេក្រង់និងលុបចោលរាល់សំឡេង​រំខានផង។ ប្រសិនបើមិនទាន់ក្លាយជាជាអ្នកមាននៅឡើយ យើងប្រហែលជាចង់ស្តាប់តន្ត្រីរាល់ពេលហាត់ប្រាណ​ឬធ្វើដំណើរ  តែកុំច្រលំ​ថាកាស​របស់ពួកសេដ្ឋីជាសំឡេងច្រៀងឬតន្ត្រីអ៊ីចឹងដែរ។​​ ពួកគេ​រៀនពីសៀវភៅដែលមាន​ជាសំឡេង ។ វាចំណេញពេល​ហើយ រៀនបានរហ័ស ។ សាកមើល ព្រោះវានឹងផ្លាស់ប្តូរជីវិតរបស់យើងបាន។

ទីពីរ ស្មាតហ្វូននិងកុំព្យូទ័រយួរដៃពិសេសៗ

អនុសាសន៍ដែលពួកអ្នកមាន​បានធ្វើឱ្យឃើញ​មុនគឺ​ iPhone XS Max 512GB & MacBook Proគឺជាដាវសម័យទំនើប។ ពួកគេ​ត្រូវការ ភាពឯកជន​សន្តិសុខ និង​លឿនងាយស្រួលប្រើ។  នោះហើយជាចំណុចខ្លាំង​របស់ Apple ធ្វើដែល​តែងតែមានភាពទាន់សម័យ។ យើង​មិនមែន​ទិញលក្ខណៈពិសេស ភាពឡូយឆាយ​នៃ​របស់វត្ថុទំាងនោះទេ គឺ​យើង​ទិញភាពងាយស្រួលក្នុងការកាន់យកការិយាល័យរបស់យើង​ចល័ត​ទៅជាមួយយើង​គ្រប់ទីកន្លែងបាន​។

មនុស្សភាគច្រើនប្រើឧបករណ៍ទាំងនេះសម្រាប់ការកម្សាន្ត ខណៈដែលពួក​អ្នកមានភ្ជាប់ចំណូល​ទាំងអស់របស់​ពួកគេ​ទៅនឹងឧបករណ៍។ នៅពេលដែលយើង​អាចរកប្រាក់ចំណូលបានពីឧបករណ៍ទាំងនេះ វាមុខតែលែងជាបញ្ហាទៀតហើយ ដែលយើង​ត្រូវ​ចំណាយប្រាក់រាប់ពាន់ដុល្លារលើកុំព្យូទ័រយួរដៃពីយើង​កំពុងទិញទ្រព្យសម្បត្តិមិនមែនទិញភាពឡូយឆាយទេ។

ទីបី គេប្រើ ​VPN

អ្វីគ្រប់យ៉ាងដែលយើងធ្វើនៅលើអ៊ិនធរណិតអាចត្រូវបានគេតាមដាននិងប្រើប្រាស់មកប្រឆាំងនឹងយើងវិញបាន។​ ​ពួក​អ្នកមានដឹងច្បាស់អំពីបញ្ហានេះជាពិសេសអ្នកដែលធ្វើដំណើរច្រើន និងមិនអាចលាក់កំបាំង​ទីតាំង​របស់ពួកគេបាន​។

VPN គឺជាសេវាកម្មតាមអ៊ិនធរណិតដែលការពារពីបញ្ហានេះ។ វាងាយស្រួលតំឡើងនិងគ្រាន់តែចុចពីរបីដងគឺ​អាច​លាក់ IP បានពីការ​រុករក​​ដោយសុវត្ថិភាព។

សេវាកម្មប្រភេទនេះធ្លាប់ផ្តល់ជូនសម្រាប់តែអ្នកមានទ្រព្យស្តុកស្តម្ភនៅសម័យដើម ប៉ុន្ដែឥឡូវនេះអ្នកណាម្នាក់ក៏អាចបាន​លទ្ធភាព​ប្រើ​ឧបករណ៍មិនគួរឱ្យជឿនេះបានដូចគ្នា។

ទីបួន Robinhood App

កម្មវិធី Robinhood គឺជាអនាគតនៃការជួញដូរភាគហ៊ុន។ បច្ចេកវិជ្ជាទាំងអស់របស់ Appនេះ កាត់យើងចេញ​ចេញ​ពីការចំណេញ​លើឈ្មួញកណ្តាល ។ ពីមុនអ្វីក៏​ត្រូវការឈ្មួញកណ្តាល តែ​ ឥឡូវនេះកម្មវិធី Robinhood Appនឹងនាំឱ្យគ្រប់យ៉ាងមកដល់មាត់ទ្វារ។

សាក​Download មើលថា​ពួកអ្នកមាន​លើលោក​ដើរ​ហួសយើងដល់ឆ្ងាយប៉ុណ្ណាហើយ?

ទី៥ បច្ចេកទេស Pomodoro

វាជា​មិត្ត​ជួយ​គ្រប់គ្រងពេលវេលា។  Pomodoro ជាឧបករណ៍គ្រប់គ្រងពេលវេលា ជួយបង្កើនផលិតភាពនិងជួយឱ្យ​យើង ផ្តោតការយកចិត្តទុកដាក់លើភារកិច្ចដែលអទិភាព។ ទោះបីជាអ្នកមានភាគច្រើនមិនមានពេលច្រើន​ក៏ដោយ ពួកគេធ្វើកិច្ចការរបស់ពួកគេទាន់ពេល​និង​ធ្វើបានច្រើនអាស្រ័យការចេះកំណត់ពេល។​ ឧទាហរណ៍ គឺសាមញ្ញបែបនេះ ពួកគេ​តម្រូវ​ឱ្យ​បំបែកភារកិច្ចឱ្យហើយ​ស្រេចបាច់​ក្នុងពេល​ ២៥ នាទី។ កំណត់ពេលវេលានិងសម្រាប់ ២៥ នាទី បន្ទាប់តែលើភារកិច្ចដែលចាំបាច់​បន្ទាន់​ប៉ុណ្ណោះ។ សម្រាក ៥ នាទីហើយបន្ទាប់មកបន្តដំណើរទៅវគ្គ ២៥ នាទីផ្សេងទៀត។

ម៉េចដែរ?​ចង់បានបច្ចេកវិទ្យាទំាងនេះ​មកជិតដិតក្នុងជីវិត​ដែរអត់?

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ កំហុស ៥ យ៉ាងដែលយើងតែងតែធ្វើនៅពេលប្រើ Smartphone

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម