Connect with us

KPT+

ប្រលោមលោករន្ធត់ “អណ្ដូងខាងលិច” ចេញលក់ផ្លូវការ ត្រៀមអបអរពិព័រណ៍សៀវភៅកម្ពុជា

បានផុស

នៅ

តើអ្នកជឿលើរឿងអបិយជំនឿ មន្តអាគមអូមអាម ឬខ្មោចព្រាយបិសាចដែរឬទេ? បើជឿ តើជឿកម្រិតណាដែរ? ចុះអ្នកធ្លាប់ឮអ្វីខ្លះទាក់ទងនឹងរឿងអស់នេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រលោមលោកថ្មីដ៏​រន្ធត់ រឿង “អណ្ដូង​ខាងលិច” ជាភាគនិនាន​បែប​ព្រឺព្រួច​របស់អ្នកនិពន្ធ ពេជ្រ បណ្ឌិត ដែល​បរិយាយអំពី​រឿងពិតមួយរបស់គ្រួសារ លោក ឥន តារា និងភរិយា សារ៉ាយ ស៊ីលាភ មាន​កូនស្រីម្នាក់ឈ្មោះ ឥន រមនា បានបាត់ខ្លួនទៅក្នុងឱកាសបោះជំរំមួយ។ ជាពិសេស​ក្នុង​ជំនឿ​ខ្មែរ​ចាស់ៗលោកទូន្មាន​ថា អម្ពិល​នៅ​ត្បូង​ អណ្ដូង​នៅ​លិច លោក​តែង​ហាម​ផ្ដាច់ ​មិន​ឲ្យ​រស់នៅ។

​រឿង​នេះ​ទើប​នឹង​ចេញផ្សាយលើវេបសាយរបស់អ្នកនិពន្ធ ម៉ីសន សុធារី កាលពីឆ្នាំ២០២១ ​ប៉ុន្តែ​ពោរពេញទៅដោយ​ឈុតឆាក​ស្ញើបព្រឺស្តែងៗ ស្លុតស្លុងស័ក្តសមណាស់ ជាមួយ​អ្នកចូលចិត្ត​រឿងប្រភេទខ្លាចខ្លាំង។ ក្នុងនោះមាន​និទានអំពីឡានក្រុងមួយ ធ្លាប់គ្រោះថ្នាក់ស្លាប់អស់ជាងម្ភៃឆ្នាំមកហើយ ក្រោយមករាល់រនោចធំ​តែងមាន​អ្នកឃើញឡាននោះបរកាត់ភូមិ។

យ៉ាងណាមិញ ក្រោយមានការគាំទ្រពីហ្វេនៗ អ្នកនិពន្ធ ពេជ្រ បណ្ឌិត បានសម្រេចបោះពុម្ពជាសៀវភៅ​ដើម្បីត្រៀមអបអរពិព័រណ៌សៀវភៅលើកទី៩ នៅបណ្ដាល័យជាតិនាថ្ងៃទី០៩ ដល់ថ្ងៃទី១១ខែ​ធ្នូ ខណៈសៀវភៅប្រលោមលោក “អណ្ដូង​ខាងលិច”ចេញលក់ផ្លូវការក្នុងតម្លៃ ២៥០០០រៀល បញ្ចុះសល់ត្រឹម ២០០០០រៀល ត្រឹម​ពិព័រណ៌សៀវភៅលើកទី៩ នេះប៉ុណ្ណោះ!​​ ដោយឡែក សម្រាប់ប្រិយមិត្តអ្នកអានដែលនិយមរឿងប្រភេទបែបភ័យខ្លាច ព្រឺព្រួច សូមមកជាវផ្ទាល់នៅ​ស្តង់​លេខ​៣៤និង៣៥ ទីតាំងបណ្ណាល័យជាតិ រាជធានីភ្នំពេញ៕

ចុចអាន៖តម្រាបញ្ចេញប្រលោមលោក BL “ថ្ងៃណាមួយ” ក្រោយសន្ទុះការគាំទ្រពីអ្នកអានកាន់តែច្រើន (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

ប៊ែលធីគ្រុប ដាក់ចេញផែនការយុទ្ធសាស្រ្តសំខាន់ៗជាច្រើនចំណុចសម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ២ ម៉ោង មុន

យុវជន​បក្សប្រជាជន​ប្រចាំទ្វីបអាស៊ី រៀប​ចំ​អាហារសាមគ្គី​ ដើម្បី​ពង្រឹង​ភាព​ស្និទ្ធស្នាល និង​ភាព​ស្អិតល្មួត

ព័ត៌មានជាតិ៣ ម៉ោង មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​ខេត្តកំពង់ចាម ប្រារព្ធ​ពិធី​ដង្ហែ​ពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូ​ក្នុងវិស័យសុខាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោ​ជិត​ក្រុមហ៊ុន HCC Group ​អរគុណ​ក្រសួង​ការងារ​ដែល​សម្រប​សម្រួល​បើក​ប្រាក់​ឈ្នួល​និង​ប្រាក់​បំណាច់

រំលោភ
សន្តិសុខសង្គម១៤ ម៉ោង មុន

ប្រុសប្រកែក ស្រីប្រកាន់ នារីម្នាក់​ទៅ​សុំបុរសម្នាក់ស្នាក់នៅបន្ទប់ជាមួយ ហើយចោទថាប៉ុនប៉ងចាប់រំលោភ

ព័ត៌មានជាតិ៣ ម៉ោង មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

ជា សិរី
សេដ្ឋកិច្ច១៥ ម៉ោង មុន

អគ្គទេសាភិបាលធនាគារជាតិបារម្ភពីការប្រើអំណាចបង្កកទ្រព្យសម្បត្តិដោយអាមេរិក

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ រុស្ស៊ី-អ៊ុយក្រែន កំពុងចរចាចែកដីគ្នា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី៖ UN នឹងមិនការពារយើងទេ យើងត្រូវការការធានាសុវត្ថិភាពពិតប្រាកដ

Sokha Hotels

ព័ត៌មានពេញនិយម