KPT+
ទម្លាយរឿង ៨ យ៉ាង ពីស្តេចស៊ុលតង់ កម្រមានសារព័ត៌មានផ្សាយលម្អិត
បើទោះបីជាបណ្ដាញមានសារព័ត៌មានជាច្រើន បានចុះផ្សាយពីស្តេចស៊ុលតង់ Hassanal Bolkiah ច្រើនក្ដី។ ប៉ុន្តែនៅតែមានរឿងរ៉ាវជាច្រើន ដែលជាអាថ៌កំបាំង និងពុំសូវមានអ្នកណាបានដឹង ពីរាជាងអង្គនេះឡើយ។
ខាងក្រោមនេះ គឺជារឿងរ៉ាវពីប្រភពផ្សេងៗគ្នាដ៏គួរចាប់អារម្មណ៍ ៨ យ៉ាង អំពីស្តេចស៊ុលតង់នៃ ប្រទេសព្រុយណេ ក្សត្រដែលល្បីល្បាញមានទ្រព្យ និងកាន់តំណែងយូរជាងគេ។
១ បានបម្រើការជាស្តេចស៊ុលតង់ ក្នុងពេលទ្រង់មានព្រះជន្ម២១វស្សា
កាលណោះអាចនិយាយបានថា ទ្រង់ពិតជានៅក្មេងណាស់ដែលបានបម្រើការជាស្តេចស៊ុលតង់ត្រឹមតែព្រះជន្ម ២១ វស្សាប៉ុណ្ណោះ។ ទ្រង់បានក្លាយជាស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ បន្ទាប់ពីព្រះបិតាគឺស្ដេច Sultan Haji Sir Muda Omar Ali Saifuddien III បានចុះចេញពីតំណែងនៅថ្ងៃទី ០៥ ខែតុលាឆ្នាំ ១៩៦៧ ។ បន្ទាប់ពីពិធីសម្ពោធនៅថ្ងៃទី០១ ខែសីហា ឆ្នាំ ១៩៦៨ ទ្រង់បានក្លាយជាស្តេចស៊ុលតង់ទី ២៩ នៃប្រទេសព្រុយណេជាផ្លូវការ ដោយមានងារថា “Yang Di-Pertuan Brunei Darussalam”។
២ ធ្លាប់គ្រងតំណែងជាមហាសេដ្ឋីម្នាក់ក្នុងលោក
យោងតាមរបាយការណ៍របស់ CNN កាលពីខែមីនាឆ្នាំមុន ស្ដេចអង្គនេះបានជាប់ព្រះកិត្តិនាមជាបុគ្គលម្នាក់ក្នុងចំណោមអ្នកមានបំផុតទាំង៥នៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ២០ ពាន់លានដុល្លារអាមេរិក ហើយទ្រង់ក៏បានជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងបញ្ជីអ្នកមានបំផុតនៅលើពិភពលោក បន្ទាប់ពីលោក Kim Jong Un ។ ស្ដេច Hassanal Bolkiah ក៏ត្រូវបានគេដាក់ឈ្មោះជាអ្នកមានបំផុតក្នុងពិភពលោក ដោយទស្សនាវដ្ដី Forbes កាលពីឆ្នាំ ១៩៨០ មកម្ល៉េះះ។
៣ មានរថយន្ត៥ពាន់គ្រឿង
បើយើងងាកទៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចូលចិត្តប្រមូលនាឡិកាទំនើបៗ ខុសពីស្តេចស៊ុលតង់ ដែលគេដឹងថាចូលចិត្តប្រមូលរថយន្តជាច្រើនប្រភេទ។ ក្សត្រព្រុយណេ ត្រូវបានគេរាយការណ៍ថា មានការប្រមូលរថយន្តយ៉ាងហោចណាស់ ៥ពាន់ ដែលស្មើនឹង៥ ពាន់លានដុល្លារអាមេរិកឯណោះ។
៤ Jet Sultan Hassanal Bolkiah ជាប់ឈ្មោះជាយន្តហោះប្រណិតក្នុងពិភពលោក
យន្តហោះឯកជនរបស់ស្ដេចស៊ុលតង់ ត្រូវបានចុះបញ្ជីជាយន្តហោះដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ខណៈគេដឹងថា តម្លៃយន្តហោះរបស់ស្ដេច អាចឡើងដល់ប្រហែល ២២០ លានដុល្លារអាមេរិក។ មិនត្រឹមតែថ្លៃទេ យន្តហោះរបស់ទ្រង់ក៏ត្រូវបានគេដឹងថា មានភាពប្រណិតខ្លាំងណាស់។ យន្តហោះដែលត្រូវបានរចនាដូចផ្ទះប្រណិត ត្រូវបានតុបតែងលម្អដោយលម្អដោយមាសសុទ្ធ។ ជាក់ស្ដែង យន្តហោះដែលបំពាក់ដោយបន្ទប់ទទួលភ្ញៀវ បន្ទប់ទឹក និងបន្ទប់គេង ក៏ត្រូវបានតុបតែងលម្អដោយគ្រឿងតុបតែងផ្សេងៗ ដែលធ្វើពីថ្មគ្រីស្តាល់សុទ្ធ និងមានសុទ្ធសាធផងដែរ។
៥ មានវាំងធំជាងគេលើពិភពលោក
មិនត្រឹមតែរថយន្តទំនើបប៉ុណ្ណោះទេ ព្រះរាជវាំងរបស់ស្តេចស៊ុលតង់ដែលមានឈ្មោះថា វិមាន Nurul Iman ត្រូវបានគ្រងរាជ្យជាព្រះរាជវាំងដ៏ធំបំផុតរបស់ពិភពលោក ដោយសៀវភៅកំណត់ត្រាពិភពលោកហ្គីណេស។ លំនៅឋានរបស់មេដឹកនាំព្រុយណេ ត្រូវបានគេព្យាករណ៍ថា ចំណាយប្រាក់ប្រហែល ១.៤ ពាន់លានដុល្លារអាមេរិក សម្រាប់ការសាងសង់។
៦ កាន់តំណែងជាច្រើន
មិនត្រឹមតែកាន់តំណែងជាស្តេចស៊ុលតង់ប៉ុណ្ណោះទេ ទ្រង់ក៏កាន់តំណែងសំខាន់ៗផ្សេងទៀតនៅក្នុងប្រទេសផងដែរ។ យោងតាមកំណត់ត្រាបញ្ជាក់ថា ទ្រង់ក៏បានកាន់តំណែងដំណាលគ្នាជានាយករដ្ឋមន្ត្រី និងជាប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសផងដែរ។
៧ តាមពិតរាជាអង្គនេះ មានព្រះនាមវែងខ្លាំង
ចាប់តាំងពីចូលកាន់តំណែងជាស្តេច បានកាន់តំណែងជាផ្លូវការដែលត្រូវបានចាត់ទុកថាមានរយៈពេលយូរ ក្នុងនោះព្រះនាមពេញរបស់ព្រះអង្គក៏វែងជាងគេដែរ គឺ Kebawah Duli Yang Maha Mulia Paduka Seri Baginda Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah ibni Al-Marhum Sultan Haji Omar ‘Ali Saifuddien Sa’adul Khairi Waddien, ស្ដេចស៊ុលតង់ នៃប្រទេសព្រុយណេ Darussalam។
៨ រៀបអភិសេកបីដង និងមានបុត្រា-បុត្រីចំនួន ១២អង្គ
ស្ដេច Hassanal Bolkiah ត្រូវបានកត់ត្រាថា ទ្រង់រៀបអភិសេកបីដង មហេសីដំបូងរបស់ទ្រង់ គឺជាបងប្អូនជីដូនមួយនិងជាម្ចាស់ក្សត្រី Putri Salehaបច្ចុប្បន្ននេះ ខណៈទ្រង់ទាំងពីរមានបុត្រា-បុត្រី៦អង្គ។ បន្ទាប់មក នៅឆ្នាំ ១៩៨២ ទ្រង់បានអភិសេកម្តងទៀត ជាមួយអ្នកបម្រើការលើយន្តហោះក្នុងក្រុមហ៊ុនអាកាសចរណ៍ Royal Brunei គឺមហេសី Aisha Mariam។ ប៉ុន្តែនៅឆ្នាំ ២០០៣ ទ្រង់បានសម្រេចចិត្តលែងលះ ហើយបន្សល់ត្រឹមបុត្រា-បុត្រី៤អង្គ។ពីរឆ្នាំក្រោយមក នៅខែសីហា ឆ្នាំ ២០០៥ រាជាអង្គនេះ បានអភិសេកម្តងទៀត ជាមួយពិធីករទូរទស្សន៍ម្នាក់ដែលមានអាយុតិចជាងទ្រង់ ៣៣ ឆ្នាំគឺ Azrinaz Mazhar Hakim ។ ប៉ុន្តែជាថ្មីម្តងទៀត ទ្រង់ក៏នៅតែលែងលះក្នុងឆ្នាំ ២០១០ និងមានបុត្រា-បុត្រី២អង្គបន្ថែមទៀត។
ទោះយ៉ាងណា នៅតែមានរឿងរ៉ាវអាថ៌កំបាំងជាច្រើនទាក់ទងនឹងស្ដេចស៊ុតង់ ខណៈយើងខ្ញុំសូមលើកឡើងតែ៨ចំណុចធំៗដែលពុំសូវជាមានបណ្ដាញសារព័ត៌មានណាចុះផ្សាយច្បាស់លាស់ពីរាជាអង្គនេះឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សែរាជវង្សអារ៉ាប់ Sheikh Hamad សព្វព្រះរាជហឫទ័យខ្លាំងក្លាលើរថយន្តទំនើប ដូចស្ដេច ស៊ុលតង់បេះបិទ
ចុចអាន៖ភ្ញាក់ផ្អើលខ្លាំង បើដឹងថា សែរាជវង្សអារ៉ាប់ Sheikh Hamad កាន់កំណត់ត្រាពិភពលោក Guinness ធំជាងគេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១៥ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ