KPT+
អាហារ ៧ ប្រភេទ កាត់បន្ថយការរលាកនៃមុនក្រហម
បើនិយាយពីមុនជាបញ្ហាដែលធ្វើឲ្យស្រីៗបារម្ភបន្ថែមពីលើការរលាកនៃមុនគឺ ចំណុចខ្មៅ ក្រហម ពីការកើតមុន។ ទោះបីជាយើងបានស្វែងយល់ពីធម្មជាតិនៃរោគមុន តែជារឿយៗធ្វើឲ្យបាត់បង់ទំនុកចិត្ត។
ដូច្នេះដើម្បីទទួលបានទំនុកចិត្តឡើងវិញ យើងខ្ញុំមានវិធីធម្មជាតិសម្រាប់នារីៗមកអនុវត្ត ដោយគ្រាន់តែជ្រើសរើសអាហារដែលសម្បូរទៅដោយសារធាតុ ជួយកាត់បន្ថយការរលាក និងកាត់បន្ថយស្នាមអុចខ្មៅ និងក្រហម។
១ ស៊ុត ស៊ុតសម្បូរទៅដោយខ្លាញ់អូមេហ្គា ៣ អាស៊ីដខ្លាញ់ប្រភេទនេះមានក្នុងស៊ុតលឿងច្រើនជាងស៊ុតស។ ដោយលក្ខណៈសម្បត្តិនៃខ្លាញ់អូមេហ្គា 3 នឹងជួយរក្សាតុល្យភាពទឹកនៅក្នុងខ្លួន ហើយនឹងជួយរក្សាសំណើមនៃស្បែក វាក៏ជួយកាត់បន្ថយការរលាកនៃមុន ក៏ដូចជាកាត់បន្ថយស្នាមអុចខ្មៅ ស្នាមក្រហមដែលបណ្ដាលមកពីមុនផងដែរ។
២ ត្រីសាម៉ុង ត្រីសាលម៉ុនមានអាស៊ីតខ្លាញ់អូមេហ្គា 3 ខ្ពស់ ដែលជួយកាត់បន្ថយការរលាកមុន ដោយសារតែអាស៊ីដខ្លាញ់ប្រភេទនេះនឹងកែតម្រូវអ័រម៉ូន androgen នៅក្នុងខ្លួនដើម្បីបង្កើតតុល្យភាពកាន់តែច្រើន។ ព្រមទាំងជួយទប់ស្កាត់សារធាតុដែលបង្កឲ្យកើតមុនផងដែរ។
៣ ផ្លែទទឹម ផ្លែទទឹមមានសារធាតុដូចជា៖ វីតាមីន A វីតាមីន C និងវីតាមីន E ខ្ពស់ ដែលទាំងអស់នេះជួយការពារការកើតមុនបាន។ វានឹងបំផ្លាញមូលហេតុដែលបណ្តាលឲ្យកើតមុន វាក៏រួមចំណែកដល់ការធ្វើឲ្យស្បែកភ្លឺថ្លា ក៏ដូចជាកាត់បន្ថយស្នាមសង្វារបានយ៉ាងល្អ។

៤ ផ្លែបឺរ ផ្លែបឺរសម្បូរទៅដោយវីតាមីន A វីតាមីន B6 វីតាមីន E និងស័ង្កសី ដែលទាំងអស់នេះជួយកាត់បន្ថយការរលាកនៃមុន ជួយសម្រួលស្បែកឲ្យភ្លឺថ្លា និងជួយកែតម្រូវអរម៉ូនដើម្បីបង្កើតតុល្យភាព។ ដោយសារអរម៉ូន វាក៏មានផ្ទុកអាស៊ីតខ្លាញ់ ដែលបន្ថែមសំណើមដល់ស្បែកផងដែរ។
៥ ការ៉ុត ការ៉ុតសម្បូរទៅដោយសារធាតុ beta-carotene។ សារធាតុនេះត្រូវបានគេចាត់ទុកជាមុនគេក្នុងការផលិតវីតាមីន A ជួយកាត់បន្ថយការកើតមុនបានយ៉ាងល្អ។ ព្រោះវាមានសមត្ថភាពទប់ស្កាត់ការផលិតប្រេងលើផ្ទៃ។ លើសពីនេះទៀតការ៉ុតមានផ្ទុកប៉ូតាស្យូម ដែលជួយកាត់បន្ថយរូបរាងនៃស្នាម រួមទាំងចំណុចខ្មៅដែលបណ្តាលមកពីមុន។
៦ ផ្កាខាត់ណាខៀវ ផ្កាខាត់ណាខៀវមានផ្ទុកសារធាតុ sulforaphane ដែលជាសារធាតុបំផ្លាញបាក់តេរីដែលបង្កឲ្យកើតមុន វាក៏សម្បូរទៅដោយវីតាមីន A វីតាមីន B វីតាមីន C និងវីតាមីន K ដែលទាំងអស់នេះជួយចិញ្ចឹមស្បែករបស់ស្ត្រី ឲ្យកាន់តែរឹងមាំ។
៧ អាល់ម៉ុន អាល់ម៉ុនសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រូតេអ៊ីន វីតាមីន E និង អាស៊ីដខ្លាញ់អូមេហ្គា-៣។ ជាការពិតណាស់ សារធាតុចិញ្ចឹមទាំងនេះសុទ្ធតែមានប្រយោជន៍ក្នុងការកម្ចាត់មុន ។ សំខាន់គ្រាប់អាល់ម៉ុនក៏មានជាតិម៉ាញេស្យូម ដែលជាសារធាតុជួយផលិតថាមពល ក៏ដូចជាជួយកាត់បន្ថយអរម៉ូនស្ត្រេស ដែលត្រូវបានចាត់ទុកថាជាមូលហេតុនៃដំបៅមុនផងដែរ។

សម្រាប់មិត្តនារីដែលកំពុងស្វែងរកវិធីកាត់បន្ថយស្នាមអុចខ្មៅ ស្នាមក្រហមដែលបណ្តាលមកពីមុន រួមទាំងអ្នកដែលចង់កាត់បន្ថយការរលាកនៃមុន។ គួរតែសាកល្បងវិធីធម្មជាតិនេះ ដោយជ្រើសរើសទទួលទានអាហារទាំង ៧ ប្រភេទនេះឲ្យបានល្អ។ សំខាន់ជាងនេះទៅទៀត វាក៏ជួយឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមសំខាន់ៗ ក្នុងពេលតែមួយផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រីៗនិយមតរោមភ្នែក ត្រូវដឹងពីផលប៉ះពាល់ និងការបង្កគ្រោះថ្នាក់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ