KPT+
ភ្ញាក់ផ្អើលខ្លាំង បើដឹងថា សែរាជវង្សអារ៉ាប់ Sheikh Hamad កាន់កំណត់ត្រាពិភពលោក Guinness ធំជាងគេ
យោងតាម Celebrity Net Worth រាជា Sheikh Hamad គឺជាសមាជិកនៃរាជវង្សដែលកំពុងកាន់អំណាចនៃប្រទេសអារ៉ាប់រួម និងមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាង ២០ពាន់លានដុល្លារអាមេរិក ខណៈទ្រង់គឺជាម្ចាស់កំណត់ត្រាពិភពលោកហ្គីណេស(Guinness) ។
ទន្ទឹមនោះចំពោះកំណត់ត្រាពិភពលោក Guinness ភាគច្រើនគឺជាប្រមូលរថយន្តដ៏ធំបំផុតនៃរថយន្ត ៤×៤ ចំនួន ៧១៨ គ្រឿង ខណៈពេលដែលសារមន្ទីររថយន្ត Emirates National Auto Museum មានរាងជាពីរ៉ាមីតរបស់ទ្រង់មានរថយន្តជាង ២០០ គ្រឿងឯណោះ។ យោងតាមគេហទំព័រសារមន្ទីរ ទ្រង់ក៏បានសាងសង់សារមន្ទីរពិសេសមួយសម្រាប់យានជំនិះក្រៅផ្លូវនៅ Sharjah ដែលជាកន្លែងដែលអ្នកអាចរកឃើញនូវការបង្កើតរថយន្តដ៏លើសលប់មួយចំនួន រចនាដោយមហាសេដ្ឋី Sheikh ផ្ទាល់។
១ បន្ទប់ពិភពលោកដ៏ទំនើប

ការបង្កើតដ៏ចម្លែកបំផុតមួយ បានក្លាយជាផ្នែកមួយនៃការប្រមូលរបស់រាជា Sheikh ហើយក៏គឺជាចរចរពិភពលោកដ៏ធំ នេះបើយោងតាមការចុះផ្សាយរបស់ Caravan Times ។ បន្ទប់ដ៏ធំនេះត្រូវការរថយន្តអូសដើម្បីផ្លាស់ទីជុំវិញ ប៉ុន្តែអ្វីដែលប្លែកជាងនេះទៅទៀតនោះ គឺមានបន្ទប់ទទួលភ្ញៀវចំនួន ៩ និងបន្ទប់ទឹកចំនួន ៩ នៅខាងក្នុងរង្វង់មូលនេះផងដែរ។
២ រថយន្ត Jeep ធំជាងគេបំផុតនៅលើពិភពលោក

ការប្រមូលផ្ដុំរបស់រាជា Sheikh រួមមានការចម្លងដ៏ធំសម្បើមនៃរថយន្ត Willys Jeep សម័យសង្គ្រាមលោកលើកទី ២ដែលត្រូវបានគ្រងរាជ្យជារថយន្តធំបំផុតរបស់ពិភពលោកដោយ Guinness World Records ក្នុងឆ្នាំ២០១០។ វាមានកំពស់ជិត ៦.៥ម៉ែត្រ ដែលធ្វើឲ្យវាធំពេករហូតមិនអាចចូលចុះ សារមន្ទីររាងពីរ៉ាមីត។ ទោះយ៉ាងណាលក្ខណៈជាក់លាក់ពិតប្រាកដមិនត្រូវបានគេចេញផ្សាយនោះទេ យោងទៅតាម Road and Track វាត្រូវបានបំពាក់ដោយម៉ាស៊ីនតូចមួយដែលអាចត្រូវបានគេមើលឃើញនៅពីក្រោយក្រឡាចត្រង្គ(ក្រលាមានរាង៤ជ្រុងប៉ុនគ្នា)។
៣ រថយន្ត SUV ដ៏ធំបំផុតរបស់ពិភពលោក

ក្រៅពីរថយន្តធំជាងគេរបស់ពិភពលោក ការប្រមូលដ៏ចម្លែករបស់សែរាជវង្សអារ៉ាប់ ក៏ជាផ្ទះរបស់រថយន្ត SUV ធំបំផុតរបស់ពិភពលោកផងដែរ។ ហៅថា Dhabiyan វាជារថយន្តដែលមានកង់ ១០ ប្រវែង ១០.៨ ម៉ែត្រ ដែលត្រូវបានលួចចូលគ្នាពីរថយន្តពាណិជ្ជកម្មផ្សេងៗគ្នា និងឡានយោធា នេះបើយោងទៅតាមកាសែត Times Now ។ វាមានទំហំធំណាស់ដែលវាធ្វើឲ្យរថយន្ត Ford F-150 មើលទៅដូចជាឡានក្មេងលេង។
៤ រថយន្តភីកអាប់ដ៏ធំបំផុតរបស់ពិភពលោក

ជាការពិតណាស់រាជា Sheikh ក៏ជាម្ចាស់រថយន្តភីកអាប់ដ៏ធំបំផុតរបស់ពិភពលោក ដែលជាការចម្លងដ៏ធំនៃរថយន្ត Dodge Power Wagon ឆ្នាំ ១៩៥០ ដែលមានទំហំត្រឹមតែ ៦៤ ដងនៃទំហំពិតប្រាកដនេះបើយោងតាម Financial Express ។ ក្នុងនោះក៏មានរឿងភ្ញាក់ផ្អើលមួយទៀតគឺ ឡានដឹកទំនិញក៏ជាវីឡាដ៏ប្រណិតដែលមានបន្ទប់គេងម៉ាស៊ីនត្រជាក់ធំចំនួនបួន បន្ទប់ទទួលភ្ញៀវមួយ បន្ទប់ទឹក និងកន្លែងលំហែផងដែរ។
៥ រថយន្ត Supersized Hummer H1 ធំមហិមា

ភាគច្រើនរថយន្ត Hummer H1 គឹមានទំហំតូច ទោះជាយ៉ាងណាស្ដេច Sheikh Hamad បានសម្រេចចិត្តបង្កើតរថយន្តចម្លងដ៏ធំនៃរថយន្ត SUV ដែលមានឫសគល់ពីយោធា។ យោងតាម World Record Academy យានជំនិះមិនគួរឲ្យជឿនេះត្រូវបានបង្ហាញកាលពីដើមឆ្នាំនេះ ហើយត្រូវបានប្រគល់ជូនកំណត់ត្រាពិភពលោកសម្រាប់រថយន្ត Hummer ដ៏ធំបំផុតដែលមានស្រាប់ វាមានទំហំធំជាង Hummer H1 ធម្មតាដល់ទៅ ៣ ដងតាមមាត្រដ្ឋាន និង ២៧ដងដោយបរិមាណ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សែរាជវង្សអារ៉ាប់ Sheikh Hamad សព្វព្រះរាជហឫទ័យខ្លាំងក្លាលើរថយន្តទំនើប ដូចស្ដេច ស៊ុលតង់បេះបិទ
ចុចអាន៖ទម្លាយរឿង ៨ យ៉ាង ពីស្តេចស៊ុលតង់ កម្រមានសារព័ត៌មានផ្សាយលម្អិត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ