Connect with us

KPT+

មូលហេតុនេះហើយ ទើបគេនៅតែប្រើឈ្លើងមកព្យាបាលជំងឺ

បានផុស

នៅ

អំឡុងពេលរដូវក្ដៅនេះ មានជំងឺមហារីកប្រភេទកម្រមួយហៅថា “synovial sarcoma” វាកើតទៅលើអ្នកនាង Ellie Lofgreen នៅមន្ទីរពេទ្យ the University of Utah។ គ្រូពេទ្យបានបញ្ចប់ការវះកាត់យកដុំសាច់ចេញមួយដុំនៅក្បែរជង្គង់របស់នាង ក្នុងការវះកាត់នោះមានការបញ្ចូលដែកទៅក្នុងជើងដោយគ្រប់ដណ្ដប់វាជាមួយសាច់ដុំនិងស្បែកពីភ្លៅរបស់អ្នកជំងឺ មួយសន្ទុះក្រោយមកបរិវេណសាច់ដុំក៏ចាប់ផ្ដើមប្រែពណ៌ទៅជាស្វាយ ដោយសារតែវាមានបញ្ហាគ្រូពេទ្យក៏សម្រេចចិត្តប្រើ “ឈ្លើង” មកព្យាបាល។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទុយពីសភាពគួរឲ្យខ្ពើម ឈ្លើងមានអត្ថប្រយោជន៍ចំពោះការព្យាបាលសម័យទំនើបជាខ្លាំងដូចជាការវះកាត់កែសម្ភស្សន៍និងការវះកាត់ជួសជុលរាងកាយឡើងវិញតាំងពីឆ្នាំ២០០៤មកម្ល៉េះ ស្របនឹងនោះរដ្ឋបាល​ចំណីអាហារ​និង​ឪ​ស​ថសហរដ្ឋអាមេរិកបានទទួលស្គាល់ថាឈ្លើងជាឧបករណ៍កាត់បន្ថយការកកស្ទះនៃសរសៃឈាម និងស្តារលំហូរឈាមក្នុងដំណើរការរលាកពិតប្រាកដមែន។ ឈ្លើងមានដល់ទៅ ៦០០ប្រភេទបូករួមទាំងឈ្លើងដែលមិនបឺតឈាម ក្នុងចំណោមឈ្លើងទាំង៦០០ប្រភេទនោះភាគច្រើនគេប្រើឈ្លើងប្រភេទ the European Hirudo medicinalis និងMediterranean Hirudo verbena មកព្យាបាល ពួកវាមានចង្កូមបី ចង្កូមនីមួយៗមានធ្មេញប្រហែល១០០ សរុបទាំងអស់មានធ្មេញ៣០០សម្រាប់ខាំជញ្ជក់ឈាមពីសាច់អ្នកជំងឺ។ ឈ្លើងពេទ្យទាំងអស់ប្រើពេលចិញ្ចឹម១ឆ្នាំទៅ២ឆ្នាំទើបអាចយកមកប្រើការបាន ដូច្នេះគេបង្អត់អាហារវាដល់ទៅរាប់ឆ្នាំឯណោះមុនយកមកប្រើប្រាស់ជៀសវាងវាមិនបឺតឈាមពេលចាំបាច់។

ក្រៅពីការប្រើប្រាស់ឈ្លើងដើម្បីជញ្ជក់ឈាម គេត្រូវការប្រើប្រាស់សមាសធាតុដូចជា hirudin និង calin ដែលមាននៅក្នុងទឹកមាត់ឈ្លើងជួយឈាមមិនអោយកក និងមានផ្ទុកនូវសារធាតុស្រដៀងនឹងអ៊ីស្តាមីនធ្វើអោយសរសៃឈាមរីកធំ និងធ្វើអោយលំហូរឈាមប្រសើរឡើងផងដែរ៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ ត្រសក់សមុទ្រ ឬ ឈ្លើង មានតម្លៃថ្លៃកប់ពពក ជាងអាហារដទៃ ដោយសារមូលហេតុនេះហើយ

ចុចអាន៖ តែប៉ុណ្ណេះ អ្នកចង់ដើរព្រៃតែខ្លាចសត្វទាក លែងមានបញ្ហាធំទៀតហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ នាទីutes មុន

ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​​ធ្វើ​ការ​ធ្ងន់​ក្នុង​​​ពាន​រង្វាន់​៤​ផ្សេង​គ្នា​ដ៏​មមាញឹក

នយោបាយ១០ នាទីutes មុន

ខួប៤០ឆ្នាំឡើងជានាយករដ្ឋមន្ត្រី សម្ដេចតេជោរំលឹកពីអាទិភាពដំបូងដែលបានសន្យាចំពោះប្រជាជន

ជីវិតកម្សាន្ដ២០ នាទីutes មុន

Song Hye Kyo និង Gong Yoo ប៉ះគ្នាក្នុងរឿងភាគថ្មី ចាយទុនផលិត ៤៧.៧លានដុល្លារ

ព័ត៌មានជាតិ២៧ នាទីutes មុន

រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី ១ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស ក្នុងភូមិទាំង ៨

ព័ត៌មានជាតិ៣៦ នាទីutes មុន

ពលរដ្ឋតាម​ផ្លូវ​ទៅ​ភ្នំសំពៅ ស្នើ​​មគ្គុទេសជួយ​នាំទេសចរបរទេស​ បានស្គាល់អំពីតម្លៃផ្លែត្នោតនិងគ្រាប់ត្នោតរបស់ខ្មែរ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម