KPT+
ប្រលោមលោកដ៏ល្បីល្បាញ “ស្រទន់មន្តស្នេហ៍” នឹងចេញលក់ផ្លូវការ ក្នុងថ្ងៃពិព័រណ៍សៀវភៅកម្ពុជា
ប្រលោមលោកដ៏ល្បីល្បាញ “ស្រទន់មន្តស្នេហ៍” ពេលនេះនឹងចេញលក់ផ្លូវការនៅឯថ្ងៃពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ នៅបណ្ណាល័យជាតិ ក្រោមការផលិតពីក្រុមហ៊ុន IPML Servic។

ស្របពេលដែរប្រលោមលោកមួយនេះទទួលបានការគាំទ្រយ៉ាងភ្ល្លូកទឹកភ្លូកដីកាលពីឆ្នាំ២០១៧ ដោយកាលណោះ “ស្រទន់មន្តស្នេហ៍” បានចេញផ្សាយលើវេបសាយសប្បាយដំបូង។ ជាពិសេសដោយសារតែមានការជំរុញពីបណ្ដាអ្នកស្នេហាប្រលោមលោក “ស្រទន់មន្តស្នេហ៍” ទើបអ្នកនិពន្ធម៉ីសន សុធារី បានសម្រេចបោះពុម្ពជាផ្លូវការចូលរួមសហការជាមួយលោកស្រី ទីវ ចាន់ដេត នាយិកាក្រុមហ៊ុន IPML Service ដែលជាក្រុមហ៊ុនបោះពុម្ពសៀវភៅធំមួយនៅក្នុងប្រទេសកម្ពុជា ។
លើសពីនេះ ភាគនិទានស្នេហាដ៏អន្លង់អន្លោចស្រទន់ ធ្លាប់បានសម្រាយជាភាពយន្តល្អឯកលើកញ្ចក់ទូរទស្សន៍CNT កាលពីឆ្នាំ២០១៨ និងថែមទាំងមានអ្នកទស្សនាជាច្រើនថែមទៀត។

សូមរម្លឹកដែរថា ប្រលោមលោក “ស្រទន់មន្តស្នេហ៍” គឺជាសាច់រឿងដែលនិយាយពីតួអង្គស្រទន់ជាក្មេងស្រីស្ថិតក្នុងមណ្ឌកុមារកំព្រា តែត្រូវបាន ដេត ភូមិន្ទ ដែលជានាយកដ៏សង្ហា និងពូកែខាងកូតទ្របានយ៉ាងពីរោះ បែរជាយកនាង មកធ្វើជាមេពិធីការក្នុងក្រុមហ៊ុន ទាំងដែលនាងគ្មានបទពិសោធន៍ ឬចំណេះដឹងខាងការងារនេះទាល់តែសោះ។ រឿងមិនទំនងនេះ បានធ្វើឲ្យបុគ្គលិកនៅក្នុងក្រុមហ៊ុនខ្សឹបខ្សៀវគ្នាពីមាត់មួយទៅមាត់ ផ្កាភ្លើងក៏ចាប់ឆេះឡើង ហើយបញ្ហាកាច់កុងខ្វែងគំនិត និងជម្លោះប្រជែងគ្នាបានរីកដុះដាលឡើង។

ប្រសិនបើមិត្តអ្នកអានចង់ជាវប្រលោមលោក “ស្រទន់មន្តស្នេហ៍” សូមធ្វើការកក់តាមរយៈផេក ម៉ីសន សុធារីអ្នកនិពន្ធ ឬអាចជាវនៅថ្ងៃពិព័រណ៍សៀវភៅកម្ពុជា ក្នុងបណ្ដាល័យជាតិ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី៩,១០,១១ ខាងមុខនេះ ក្នុងស្តង់លេខ៣៤និង៣៥៕
ចុចអាន៖ប្រលោមលោករន្ធត់ “អណ្ដូងខាងលិច” ចេញលក់ផ្លូវការ ត្រៀមអបអរពិព័រណ៍សៀវភៅកម្ពុជា
ចុចអាន៖តម្រាបញ្ចេញប្រលោមលោក BL “ថ្ងៃណាមួយ” ក្រោយសន្ទុះការគាំទ្រពីអ្នកអានកាន់តែច្រើន (មានវីដេអូ)

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា