Connect with us

KPT+

ក្រុមអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើល ក្រោយដឹងថា ស្រមោចអាចផលិតទឹកដោះ

បានផុស

នៅ

ថ្មីៗនេះលោក Kronauer និងសហការីរបស់គាត់រាយការណ៍ថា ប្រទះឃើញស្រមោចចេះបង្កើតសារធាតុរាវដូចទឹកដោះសម្រាប់ផ្តល់សារធាតុចិញ្ចឹមសំខាន់ៗដល់គ្នារបស់វា ហើយមិនមែនមានតែមួយប្រភេទទេដែលចេះផលិតទឹកដោះនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារធាតុរាវចេញពីស្រមោចត្រូវប្រទះឃើញដោយផ្ទាល់ភ្នែកពីកញ្ញា Orli Snir នាងមិនដែរសិក្សាពីស្រមោចសោះឡើយ ប៉ុន្តែនាងសង្កេតឃើញអាកប្បកិរិយាប្លែកៗរបស់ស្រមោចដែលមិនមានក្នុងការស្រាវជ្រាវកន្លងមក គឺសកម្មភាពប្រមូលរៀបចំពងចុះឡើងៗ មួយសន្ទុះក្រោយមកស្រាប់តែឃើញមានទឹកដោះចេញពី pupae (ដំណាក់កាលបន្ទាប់ពីដង្កូវ) ជាច្រើន។ ដើម្បីដឹងច្បាស់ថានោះគឺជាអ្វី Snir ក៏ចាក់បញ្ចូលពណ៌ខៀវទៅកាន់ធាតុរាវនោះ មិនយូរប៉ុន្មានគាត់សង្កេតឃើញថាមានស្រមោចពេញវ័យមកផឹកទឹកដោះ និងបំបៅកូនដង្កូវទាំងប៉ុន្មានជាមួយនឹងទឹកដោះនោះដែរ។ ការវិភាគគីមីនៃអង្គធាតុរាវបានបង្ហាញឱ្យឃើញថា ទឹកដោះមានអាស៊ីតអាមីណូសំខាន់ៗក៏ដូចជាកាបូអ៊ីដ្រាតច្រើន និងវីតាមីនមួយចំនួនផងដែរ។ Kronauer និយាយថា “Pupae នៅក្នុងប្រភេទសត្វល្អិតផ្សេងទៀតមានទំនោរស្រូបយក និងកែច្នៃឡើងវិញនូវសារធាតុចិញ្ចឹមទាំងនេះដូចគ្នាទៅនឹង Pupae ស្រមោចតែម្ដង”។

ទន្ទឹមនឹងនោះដែរ Adria Le Boeuf អ្នកជំនាញខាងរោគវិទ្យានៅសាកលវិទ្យាល័យFribourg ក្នុងប្រទេសស្វីសក៏យល់ស្របនិងបន្ថែមពីលើទៀតថា “ពួកគេប្រហែលជាត្រួសត្រាយផ្លូវទៅកាន់អាកប្បកិរិយាថ្មីហើយ វត្ថុរាវនេះអាចជាជំនួយដល់ការវិវត្តនៃការថែទាំកូនព្រោះវាជំរុញទឹកចិត្តស្រមោចពេញវ័យឱ្យថែទាំកូនដង្កូវគឺសំដៅទៅលើពេលស្រមោចចាប់ផ្តើមផឹកទឹកដោះរួចបំបៅកូនដង្កូវវិញ”៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ ដឹងទេ មានសត្វស្រមោច ប៉ុន្មានក្បាល រស់នៅលើផែនដីនេះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម