KPT+
អាថ៌កំបាំងដែល Simon Cowell មើលទៅនៅតែក្មេង
យើងទាំងអស់គ្នាមួយចំនួនច្បាស់ស្គាល់ជាគណៈកម្មការកម្មវិធីលំដាប់ពិភពលោក American Got Talent, British Got Talent និង X Factor UK គឺលោក Simon Cowell ។

អ្វីដែលធ្វើឲ្យមហាជនមានចម្ងល់ គឺរូបរាងរបស់គណៈកម្មការរូបនេះ ហាក់មិនផ្លាស់ប្តូរទៅណា មើលយូរកាន់តែក្មេងជាងវ័យ ដែលឆ្នាំ ២០២០ នេះរូបលោកបានឈានចូលវ័យ៦១ឆ្នាំក៏ដោយ។
មនុស្សមិនតិចទេ ឆ្ងល់ថា ហេតុអ្វីបានជា Simon Cowell នៅតែមើលទៅក្មេងជាងអាយុដល់ទៅ ១០ ឆ្នាំ?
នៅដើមឆ្នាំ ២០១៨ លោកថ្លែងប្រាប់សារពត៌មាន The Sun ថា រូបលោកបានកែប្រែមុខមាត់ជាថ្មី។ លោកមានប្រសាសន៍ថា «ការកែប្រែមុខមាត់ថ្មីនេះ វាពិតជាឈឺចាប់ខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនបានធ្វើការវះកាត់នោះទេ ដោយខ្ញុំត្រូវចំណាយអស់ ២៥៧៩ ដុល្លារអាមេរិកលើការព្យាបាល» លោកពន្យល់បន្ថែមដូច្នេះ «មានអ្វីជាច្រើនដែលយើងអាចធ្វើបាន មិនចាំបាច់ចាក់ Filler លើមុខ ឬក៏ Botox នោះទេ»។

Simon Cowell បន្តទៀតថា «សម្រាប់ខ្ញុំនៅពេលនេះ គឺមានតែស្បែកស្អាតប៉ុណ្ណោះដែលធ្វើឲ្យយើងមើលទៅមានទំនុកចិត្ត ប៉ុន្តែយើងក៏ត្រូវមានការប្រុងប្រយត្ន័ចំពោះបញ្ហាស្បែកនេះដែរ»។ តារារូបនេះបង្ហើបប្រាប់ថា លោកបានទទួលការព្យាបាលស្បែកពីគ្រូពេទ្យវះកាត់ឈ្មោះ Dr Jean-Louis Sebagh ដែលថាជាគ្រូពេទ្យជំនាញខាងរោគសើស្បែក។ លើសពីការព្យាបាលស្បែកមុខឲ្យក្មេងជាងវ័យ Simon បានធ្វើការតមអាហារគឺហាត់ប្រាណដើម្បីទទួលបានរាងកាយដ៏សមសួន។ លោកនិយាយថា «របបអាហារនេះគឺនិយាយពីអ្វីដែលយើងបានដាក់វាក្នុងរាងកាយ វាមិនមែនជាការសម្រកគីឡូទេ វាមិនពិបាកនោះទេ។ ខ្ញុំបានជួបគ្រូពេទ្យម្នាក់នៅឯទីក្រុង LA គាត់ប្រាប់ខ្ញុំថាការតមអាហាររបស់ខ្ញុំ ធ្វើឲ្យខ្ញុំកាត់ផ្តាច់ជាតិខ្លាញ់និងភេសជ្ជៈមួយចំនួន» ៕
ប្រែសម្រួល៖ មួង ពិសី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ