Connect with us

KPT+

អាថ៌កំបាំងដែល Simon Cowell មើលទៅនៅតែក្មេង

បានផុស

នៅ

យើង​ទាំង​អស់​គ្នា​មួយ​ចំនួន​ច្បាស់​ស្គាល់​ជាគណៈកម្មការកម្មវិធីលំដាប់ពិភពលោក American Got Talent, British Got Talent និង X Factor UK គឺលោក Simon Cowell ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលធ្វើឲ្យមហាជនមានចម្ងល់ គឺ​រូបរាង​របស់គណៈកម្មការ​​រូបនេះ ហាក់មិន​ផ្លាស់​ប្តូរទៅណា ​មើល​យូរកាន់តែ​ក្មេង​ជាងវ័យ ​ដែល​ឆ្នាំ ២០២០ នេះ​រូបលោក​បាន​ឈាន​ចូលវ័យ៦១​ឆ្នាំក៏ដោយ។ ​

មនុស្សមិនតិចទេ ឆ្ងល់​ថា​ ហេតុអ្វី​បានជា Simon Cowell នៅតែមើលទៅក្មេងជាងអាយុដល់ទៅ ១០ ឆ្នាំ?

នៅដើម​ឆ្នាំ ២០១៨ លោកថ្លែងប្រាប់សារ​ពត៌មាន The Sun ​ថា ​រូបលោក​បានកែ​ប្រែមុខ​មាត់ជាថ្មី​។ លោកមានប្រសាសន៍ថា «​ការ​កែប្រែ​​មុខ​មាត់​ថ្មី​នេះ ​វាពិត​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់​ ប៉ុន្តែខ្ញុំមិនបាន​ធ្វើការ​វះកាត់​នោះទេ ​ដោយ​ខ្ញុំត្រូវ​ចំណាយ​អស់ ២៥៧៩ ដុល្លារអាមេរិកលើការព្យាបាល» លោកពន្យល់បន្ថែមដូច្នេះ «មានអ្វី​ជាច្រើន​ដែល​យើង​អាច​ធ្វើ​បាន ​មិន​ចាំបាច់​ចាក់​ ​Filler​ លើ​មុខ ​ឬក៏​ Botox ​នោះទេ​»។

Simon Cowell ​​បន្តទៀតថា ​«​សម្រាប់ខ្ញុំនៅ​ពេលនេះ គឺមាន​តែស្បែកស្អាត​ប៉ុណ្ណោះដែល​ធ្វើឲ្យយើងមើល​ទៅមានទំនុកចិត្ត ​ប៉ុន្តែ​យើង​ក៏ត្រូវមានការប្រុងប្រយត្ន័ចំពោះបញ្ហាស្បែកនេះដែរ»។ តារារូបនេះបង្ហើប​ប្រាប់ថា ​លោកបាន​ទទួលការ​ព្យាបាល​ស្បែកពីគ្រូពេទ្យវះកាត់ឈ្មោះ Dr Jean-Louis Sebagh​ ដែល​ថាជា​គ្រូពេទ្យជំនាញ​ខាងរោគ​សើស្បែក។ ​លើសពីការ​ព្យាបាល​ស្បែក​មុខ​​ឲ្យក្មេងជាងវ័យ​ Simon ​បាន​ធ្វើកា​រតមអាហារ​គឺហាត់ប្រាណ​ដើម្បី​ទទួល​បានរាង​កាយដ៏សមសួន។ ​លោកនិយាយ​ថា «​របបអាហារ​នេះគឺនិយាយពីអ្វី​ដែលយើង​បានដាក់វា​ក្នុង​រាងកាយ​ វាមិនមែន​ជាការសម្រកគីឡូទេ វាមិនពិបាកនោះទេ។ ខ្ញុំបានជួបគ្រូ​ពេទ្យម្នាក់​នៅឯទីក្រុង ​LA គាត់​ប្រាប់​ខ្ញុំ​ថា​ការតម​អាហារ​របស់​ខ្ញុំ ធ្វើឲ្យ​ខ្ញុំកាត់​ផ្តាច់​ជាតិ​ខ្លាញ់​និងភេសជ្ជៈ​មួយចំនួន» ៕

ប្រែសម្រួល៖ មួង ពិសី

ចុចអាន៖ ​ស្ត្រីឆ្លាតជាងគេក្នុងលោក ជាមួយកម្រិត IQ 190

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១២ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ២៧ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៣០ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៤៧ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម