KPT+
អ្នកមានសក់ស្ដើងហាមធ្វើរឿង ៧ ចំណុចនេះដាច់ខាត
សក់ស្ដើងអាចបណ្ដាលមកពីការធ្វើសក់ខុសបច្ចេកទេស ប្រតិកម្មគីមី ជ្រុះសក់ទៅតាមវ័យ ឬស្ត្រេសពេក មិនថាជាហេតុផលអ្វីក៏ដោយឲ្យតែសក់ស្ដើងគឺហាមធ្វើរឿងទាំង ៧ ខាងក្រោមនេះដាច់ខាត៖

១. ប្រើផលិតផលច្រើនជ្រុល
ផលិតផលច្រើនពេកស្បែកក្បាលមិនអាចស្រូបយកទាំងអស់នោះទេ ផលិតផលដែលនៅសល់នឹងធ្វើឲ្យស្ទះរន្ធដុះសក់ ថែមទាំងបង្កបញ្ហាផ្សេងៗទៀតផង។ គ្រូពេទ្យស្បែក Dhaval G. Bhanusali មានប្រសាសន៍ថា “ប្រើកាន់តែតិច បានកាន់តែច្រើនចំពោះផលិតផលសក់សម្រាប់សក់ស្ដើង” គាត់បន្តទៀតថា “ចាត់ទុកសក់ស្ដើងរបស់អ្នកជាកូនរុក្ខជាតិតូចៗ ស្រោចទឹកច្រើនពេកនឹងធ្វើឲ្យរុក្ខជាតិងាប់”។

២. ប្រើសាប៊ូកក់ស្ងួតច្រើន
ផលិតផលមិនហួតឬជ្រៀបទៅណាទេ វានឹងនៅផ្ដុំគ្នាលើស្បែកក្បាលរបស់អ្នក ដូច្នេះទើបការប្រើប្រាស់សាប៊ូស្ងួតច្រើនពេកនិងកម្ទេចសក់ស្ដើងប្រាកដណាស់។

៣. មិនយកចិត្តទុកដាក់លើស្បែកក្បាល
អ្នកត្រូវតាមដានសុខភាពស្បែកក្បាលឲ្យបានល្អសម្រាប់សក់ដុះតាមបំណង ជាពិសេសគួរស្វែងរកវិធីឬផលិតផលជម្រុះកោសិកាស្បែកក្បាលចាស់ៗចោលកាន់តែប្រសើរ។
៤. សាប់សក់
វាធ្វើឲ្យសក់កាន់តែស្ដើងដោយសារការកកិតច្រើនពីក្រាស់។

៥. ចងសក់តឹងៗ
ការធ្វើសក់ម៉ូដតឹងខ្លាំងអាចបំផ្លាញសក់ស្តើងបន្ថែមទៀតឬធ្វើឱ្យខូចឬសសក់តែម្ដង។

៦. មិនថែរក្សាសុខភាពពីក្នុងមក
ពេលខ្លះសក់ស្ដើងបណ្ដាលមកពីយើងខ្វះសារធាតុចិញ្ចឹមពីក្នុងខ្លួនមក ដើម្បីសក់ដុះស្អាតយើងគប្បីងាកមកមើលរបបអាហារឡើងវិញ និងរៀបចំអាហារតាមអ្វីដែលរាងកាយត្រូវការ។
៧. វិនិច្ឆ័យមូលហេតុសក់ស្ដើងដោយខ្លួនឯង
ជួនកាលការវិនិច្ឆ័យដ៏សមហេតុផលរបស់អ្នកខុសស្រឡះពីការពិត ដែលកំពុងកើតឡើងក្នុងរាងកាយទៅវិញ អ្នកត្រូវទៅពេទ្យជំនាញដើម្បីឲ្យគាត់វិនិច្ឆ័យជំនួសបើមិនដូច្នោះទេ អ្នកនឹងប្រឈមមុខជាមួយការជ្រុះសក់ច្រើនជាងមុនជាមិនខាន៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ដកសក់មិនជួយបំបាត់អាការឈឺក្បាលទេ តែអាចគ្រោះថ្នាក់ទៅវិញ
ចុចអាន៖ វិធីសាស្ត្រថែរក្សាសក់ឱ្យដុះលឿន តាមរយៈសកម្មភាពប្រចាំថ្ងៃ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ