Connect with us

KPT+

ចង់ជ្រមុជទឹកមើលផ្កាថ្ម ត្រូវដឹងពីរឿងទាំងនេះសិន

បានផុស

នៅ

ការជ្រមុជទឹកមើលផ្កាថ្មគឺជារឿងមួយគួរឲ្យចាប់អារម្មណ៍សម្រាប់ធ្វើពេលទៅលេងសមុទ្រ តែអាចបង្កគ្រោះថ្នាក់ដល់ជីវិតមិនចាញ់ការឡើងភ្នំដែរ។ ដើម្បីធានាសុវត្ថិភាពអំឡុងពេលជ្រមុជទឹកមើលផ្កាថ្ម យើងត្រូវដឹងនិងធ្វើតាមវិធីខាងក្រោមនេះឲ្យបានត្រឹមត្រូវ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ត្រូវមានសុខភាពល្អ និងមានទំហំសមល្មម

អ្នកលើសគីឡូ ឬខ្វះគីឡូមិនគួរធ្វើការជ្រមុជទឹកទេ។ ក្នុងករណីមិនធ្លាប់ជ្រមុជទឹកពីមុនមក អ្នកគួរទៅពេទ្យឆែកសុខភាពនិងពិគ្រោះមុនមកជ្រមុជទឹក។

២. ស្ដាប់តាមអ្នកនាំជ្រមុជ

អ្នកដែលនាំផ្លូវត្រូវតែជាអ្នកជំនាញ ឬបទពិសោធន៍យូរឆ្នាំ រាល់ពាក្យបង្គាប់របស់គាត់អ្នកត្រូវយកចិត្តទុកដាក់ស្ដាប់និងធ្វើតាមជៀសវាងជួបបញ្ហា។

៣. ពិនិត្យមើលឧបករណ៍ឲ្យម៉ត់ចត់

បំពង់អុកស៉ីសែន ខោអាវ ឬឧបករណ៍ផ្សេងៗត្រូវមានគុណភាពមិនដាច់រហែកឬបែកបាក់។

៤. យកចិត្តទុកដាក់នឹងមនុស្សជុំវិញខ្លួន

ចុះទៅប៉ុន្មាននាក់ មើលជុំវិញខ្លួន កុំឲ្យមានបញ្ហាបាត់គ្នា។

៥. កុំបង្អត់ដង្ហើម

មុនចុះទឹក អ្នកជំនាញនឹងបង្រៀនអ្នកពីរបៀបដកដង្ហើម។

៦. ហឹងត្រចៀក

ស្រដៀងគ្នានឹងការជិះយន្តហោះដែរ នៅក្នុងទឹកផ្ដល់សម្ពាធឲ្យអ្នកខុសពីលើគោក ដូច្នេះការហឹងត្រចៀកគឺជារឿងធម្មតា។

៧. នៅក្បែរអ្នកនាំផ្លូវជានិច្ច

ទោះបីជាចុះទៅដើម្បីទស្សនាទេសភាពផ្កាថ្មក្ដី អ្នកមិនត្រូវខ្វះការយកចិត្តទុកដាក់ចំពោះអ្នកនាំផ្លូវទេ។

៨. ឧស្សាហ៍ពិនិត្យអុកស៉ីសែន

អ្នកនាំផ្លូវជំនាញប្រាកដជាឧស្សាហ៍សួរអ្នកពីបរិមាណអុកស៉ីសែនដែលនៅសល់។

៩. ហាមជ្រមុជទឹកមិនហួសជម្រៅកំណត់

មិនគួរជ្រមុជលើស ៤០ម៉ែត្រដាច់ខាត ណាមួយហួស ៤០ម៉ែត្រទៅក៏មិនមានអ្វីមើលដែរ។

១០. ហាមប៉ះពាល់អ្វីផ្ដេសផ្ដាស

ផ្កាថ្មភាគច្រើនមានសភាពរឹង ងាយធ្វើឲ្យមនុស្សរបួស ជួនកាលពុលក៏ថាបាន។

១១. ប្រាប់អ្នកនៅក្បែរខ្លួន បើមានអារម្មណ៍មិនស្រួល

ពេលថប់ដង្ហើម ពិបាកដកដង្ហើម ឬហត់ ត្រូវផ្ដល់សញ្ញាឲ្យអ្នកនាំផ្លូវភ្លាម។ 

១២. ហាមជិះយន្តហោះបន្ទាប់ពីជ្រមុជទឹកហើយក្រោម ២៤ម៉ោង

ការផ្លាស់ប្ដូរសម្ពាធលឿនពេកអាចបណ្ដាលឲ្យអ្នកឈឺ ដូច្នេះអ្នកគប្បីរង់ចាំ២៤ម៉ោងសិន មុននឹងឡើងទៅការផ្លាស់ប្ដូរសម្ពាធមួយទៀត។

បន្ទាប់ពីថ្ងៃជ្រមុជទឹក យល់ល្អគួរចំណាយពេលមួយថ្ងៃលំហែកាយនៅតាមឆ្នេរសមុទ្រឲ្យស្រឡះខួរក្បាលល្អសម្រាប់សុខភាពជាងទៅផ្ទះភ្លាម៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ កំហុសឆ្គង ៥យ៉ាង អ្នកដើរលេងឆ្លងឆ្នាំ ប្រព្រឹត្តដោយមិនដឹងខ្លួន

ចុចអាន៖ ៦ យ៉ាង ត្រូវត្រៀមជាស្រេច មុនពេលទៅលេងសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

ខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរជាតិ អន្តរជាតិជាង ២៦ម៉ឺននាក់ មកលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ 

ព័ត៌មានជាតិ៣ នាទីutes មុន

​នៅ​ចំណត​រថយន្តក្រុង​ខេត្តក្រចេះ មនុស្ស​កកកុញ​ រង់​ចាំ​ជិះ​​រថយន្តក្រុង​ឥត​គិត​ថ្លៃ​របស់រដ្ឋមក​រាជធានី​​ភ្នំពេញវិញ

ព័ត៌មានជាតិ៨ នាទីutes មុន

រថយន្តក្រុងឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល បានដឹកជញ្ជូនពលរដ្ឋត្រឡប់មក រាជធានីភ្នំពេញវិញ

កីឡា១២ នាទីutes មុន

នេតូ និង កាន់ ម៉ូ ត្រូវ​បាន​ជ្រើសរើស​ចូល ASEAN All-Stars ប៉ះ Man United

ជីវិតកម្សាន្ដ១៦ នាទីutes មុន

អេង វ៉ាណង ផ្តាំអ្នកកើតជំងឺមហារីក ត្រូវពង្រឹងស្មារតីកុំបាក់ទឹកចិត្ត ខណៈធ្លាប់ឆ្លងកាត់ការព្យាបាលដោយជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម