KPT+
ហេតុផល១០យ៉ាងធ្វើឲ្យ Lionel Messi ក្លាយជាកីឡាករបាល់ទាត់រកប្រាក់បានច្រើនជាងគេលើលោក
Lionel Messi គឺជាកីឡាករបាល់ទាត់ឆ្នើមម្នាក់ក្នុងជំនាន់របស់ខ្លួន។ តារាអាហ្សង់ទីនរូបនេះធ្លាប់ឈ្នះស្បែកជើងមាស៦ដងនិងជាតារាឆ្នើមជាងគេនៅលើក្លឹប Barcelona ។ លោកគឺជាកីឡាករដែលមានទេពកោសល្យនិងត្រូវបានកោតសរសើរដោយកីឡាករជើងចាស់ដូចជា Pele។

កាលពីឆ្នាំមុនកីឡាករជើងចាស់រូបនេះនិយាយថា លោកនឹងជ្រើសរើស Messi ជំនួស Cristiano Ronaldo ប្រសិនបើលោកមានក្រុម។ យោងតាមទស្សនាវដ្តី Forbes, Messiគឺជាកីឡាករដែលរកចំណូលបានច្រើនជាងគេនៅលើពិភពលោកដោយនៅឆ្នាំ ២០២០ លោករកបាន ១២៦ លានដុល្លារ។
ប៉ុន្តែតើអ្វីដែលធ្វើឱ្យ Messi អស្ចារ្យ?
១. កិច្ចសន្យារាប់លានដុល្លារ

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា ប្រាក់ចំណូលចំនួន ៣៥ លានដុល្លាររបស់ Messi នៅឆ្នាំ២០១៨បានមកពីការចុះកិច្ចសន្យាផ្សេងៗ។ ជាញឹកញាប់យើងឃើញ Messi តែងតែផ្សាយម៉ាកយីហោពិភពលោកល្បីៗជាច្រើន។ ក្នុងនោះកិច្ចសន្យាដ៏មានតម្លៃបំផុតគឺ កិច្ចសន្យាមួយជីវិតជាមួយក្រុមហ៊ុន Adidas ប៉ុន្តែចំនួនទឹកប្រាក់ប្រចាំឆ្នាំដែលគេទទួលបានមិនត្រូវបានបង្ហាញទេ។ យីហោនេះក៏បានចុះកុងត្រាពេញមួយជីវិតជាមួយ Cristiano Ronaldo (ជិត៧៥លានដុល្លារក្នុងមួយឆ្នាំ) និងអត្តពលិក NBA ឈ្មោះ LeBron James (៦០លានដុល្លារក្នុងមួយឆ្នាំ) ។
២. ស្មោះស្ម័គ្រនឹងអាហ្សង់ទីន
Messi បានចុះកុងត្រាជាមួយក្លឹប Barcelona FC ហើយផ្លាស់ទៅប្រទេសអេស្ប៉ាញនៅពេលមានអាយុ ១៣ ឆ្នាំ។ នៅអឺរ៉ុប គេបានបង្កើតអាជីពមួយដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ នៅឆ្នាំ ២០០៥ គេបានចូលសញ្ជាតិអេស្ប៉ាញដែលនឹងអនុញ្ញាតឱ្យគេលេងនៅអេស្ប៉ាញក្នុងកំឡុងការប្រកួតបាល់ទាត់ពិភពលោកអូឡាំពិក។ ទោះយ៉ាងណា Messi នៅតែជិតស្និទ្ធនឹងដើមកំណើតរបស់ខ្លួនហើយបានស្រលាញ់សញ្ជាតិអាហ្សង់ទីនរហូតមក។ កីឡាកររូបនេះបានសម្រេចចិត្តទៅលេងនៅក្រុមអាមេរិកខាងត្បូងដែលជួយឱ្យប្រជាប្រិយភាពរបស់គេនៅអាហ្សង់ទីនកាន់តែល្បី។ ប៉ុន្តែគេនៅតែត្រូវការឈ្នះជើងឯកពិភពលោកសម្រាប់ប្រទេសកំណើតរបស់ខ្លួនដដែល។
៣. ជាមនុស្សដែលគិតទៅមុខរហូត
Messi ត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតម្នាក់នៅលើពិភពលោក។ ក្នុងឆ្នាំ ២០០៨ លោកទទួលបានងារជាកីឡាករឆ្នើមប្រចាំឆ្នាំដោយ FIFA ។ ទោះយ៉ាងណាក៏ដោយគាត់មិនបានទទួលជោគជ័យច្រើនទេក្នុងការពាក់អាវក្រុមជម្រើសជាតិរបស់ខ្លួនគឺអាហ្សង់ទីន។ ប៉ុន្តែនោះអាចជាមូលហេតុដែលធ្វើឲ្យគេកាន់តែអភិវឌ្ឍខ្លួន។ Messi បានអះអាងថា “ខ្ញុំត្រូវតែក្រោកឈរឡើងហើយព្យាយាមម្តងទៀតទោះបីខ្ញុំដួលប៉ុន្មានដងក៏ដោយ” ។
៤. សូម្បីគូប្រជែងក៏សរសើរ

ក្នុងនាមជាគូប្រជែងមិនមានន័យថាត្រូវតែមានសត្រូវនោះទេ។ Cristiano Ronaldo និង Leonel Messi គឺជាកីឡាករឆ្នើមបំផុតប្រចាំជំនាន់របស់ពួកគេ ហើយពួកគេក៏មានការប្រកួតប្រជែងបែបមិត្តភាពផងដែរ។ តាមមធ្យោបាយផ្សេងៗអ្នកទាំងពីរមានទំនាក់ទំនងគ្នាទៅវិញទៅមកដោយហេតុថា ពួកគេទាំងពីរជំរុញឱ្យមានភាពប្រសើរឡើងក្នុងវិស័យបាល់ទាត់។
៥. ទទួលស្គាល់ពីចំណុចខ្សោយរបស់ខ្លួនជានិច្ច
Messi ត្រូវបានគេចាត់ទុកថាជាកីឡាករឆ្នើមម្នាក់គ្រប់ពេល ប៉ុន្តែលោកដឹងថា ខ្លួនមិនល្អឥតខ្ចោះនោះទេ។ លោកទទួលស្គាល់ថា ខ្លួនត្រូវការធ្វើឱ្យប្រសើរឡើងនៅចំណុចខ្វះខាតមួយចំនួន។
Messi បានប្រាប់ Mirror ថា “ខ្ញុំចង់ឲ្យការទាត់បាល់ពិន័យខ្ញុំល្អជាងនេះ។ វាពិតជាលំបាកខ្លាំងណាស់។ នេះគឺជារឿងមួយដែលខ្ញុំចង់ធ្វើឱ្យប្រសើរឡើង” ។ ទោះយ៉ាងណាសារព័ត៌មាន Mirror បានឱ្យដឹងថា Messi មានអត្រាជោគជ័យប្រហែល ៨០% លើការទាត់បាល់ពិន័យ។
៦. ស្វែងរកវិធីសាស្រ្តល្អៗជានិច្ច
Messi ជាកីឡាករក្នុងរឿងព្រេងនិទានពិតៗ។ ហើយនៅពេលដែលស្ថិតនៅកំពូលនៃការលេងបានចាប់ផ្ដើម អ្នកខ្លះអាចនឹងមានអារម្មណ៍ចង់ដកថយចេញ។ ទោះយ៉ាងណាក៏ដោយលោកជាកីឡាករម្នាក់ក្នុងចំណោមកីឡាករពីរបីនាក់ទៀតដែលនៅតែបន្តធ្វើឱ្យប្រសើរឡើង សូម្បីតែនៅពេលដែលខ្លួនត្រូវបានគេចាត់ទុកថា ល្អបំផុតរួចទៅហើយ។ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនលោក Alejandro Sabella បានប្រាប់ Goal កាលពីឆ្នាំ ២០១៤ ថា “អ្នកតែងតែគិតថា វានឹងពិបាកសម្រាប់គាត់ក្នុងការកែលម្អបន្ថែមទៀត ប៉ុន្តែគាត់នៅតែបន្តធ្វើវាដដែល”។
៧. ជាកំពូលខ្សែប្រយុទ្ធ
Messi មិនត្រឹមតែជាកីឡាករទទួលបានលទ្ធផលល្អប៉ុណ្ណោះទេ។ កីឡាករអាហ្សង់ទីនរូបនេះ ជាសសរទ្រូងមួយក្នុងចំណោមសសរទ្រូងនៃកីឡា។ Messi លេងបានល្អជាងកីឡាករល្បីៗ គ្រប់សម័យកាលហើយលោកក៏ទទួលបានការកោតសរសើរសូម្បីតែពីសំណាក់តារាប្រេស៊ីល Pele និងកីឡាករដែលមានទេពកោសល្យដទៃទៀត។ អតីតកីឡាករឆ្នើមជនជាតិអ៊ីតាលីលោក Del Piero បាននិយាយទៅកាន់ Marca ថា “Messi ជានិមិត្តរូបនៃបាល់ទាត់ ហើយយើងមានសំណាងណាស់ដែលបានលេងជាមួយគាត់” ។
៨. Messi គោរពមិត្តរួមក្រុម

នៅឆ្នាំ ២០១៨ Messi បានទទួលស្បែកជើងមាសទី៥។ ទោះបីនេះជារង្វាន់បុគ្គលក៏ដោយ ក៏កីឡាកររូបនេះដឹងថាភាពជោគជ័យរបស់គេបានមកអាស្រ័យលើមិត្តរួមក្រុមដែរ។ Messi បាននិយាយអំឡុងពេលថ្លែងសុន្ទរកថានៅពេលបានទទួលរង្វាន់ដូច្នេះ “ខ្ញុំមានកីឡាករល្អបំផុតនៅលើពិភពលោក ពួកគេលេងនៅក្បែរខ្ញុំ ហើយនោះធ្វើឱ្យអ្វីៗកាន់តែងាយស្រួល និងអាចឱ្យខ្ញុំឈ្នះរង្វាន់ទាំងនេះ” ។
៩. មិនដែលចុះចាញ់ដោយសារបញ្ហា
Messi បានប្រឈមមុខនឹងការតស៊ូដំបូងតាំងពីក្មេង។ នៅពេលអាយុ ១១ ឆ្នាំគេបានរកឃើញថាលោកមានជំងឺកង្វះអ័រម៉ូនលូតលាស់ ហើយនោះក៏ប្រហែលជាផលវិបាកដែលនឹងកើតមានក្នុងអាជីពបាល់ទាត់របស់លោកដែរ។ កីឡាកររូបនេះបានធ្វើការព្យាបាលអ័រម៉ូន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រួសារមានវិបត្តិសេដ្ឋកិច្ច ហើយមិនអាចមានលទ្ធភាពចំណាយក្នុងការព្យាបាល។ ប៉ុន្តែចុងក្រោយលោកក៏ព្រមព្យាបាលអស់ទឹកប្រាក់សរុបអស់ ១៣០០ ដុល្លារក្នុងមួយខែ។
យោងទៅតាម Goal លោកបានចាប់ផ្តើមលេងឡើងវិញនៅឆ្នាំក្រោយ ពេលលោកនៅBarcelona។
១០. Messi ជាកីឡាករលេងល្អបំផុត ដែលអ្នកវិទ្យាសាស្ត្របានស្ទាប់ស្ទង់
ប្រសិនបើអ្នកធ្លាប់មានការសង្ស័យថាតើនរណាជាកីឡាករល្អបំផុតនៃជំនាន់បច្ចុប្បន្ននេះ។ អ្នកវិទ្យាសាស្ត្របានបង្ហាញចម្លើយតែមួយគត់គឺ Messi ។ យោងតាមការស្រាវជ្រាវលទ្ធផលបង្ហាញថា Messi លេងល្អជាងរបស់ Cristiano Ronaldo ពីរដង។ យោងតាមការស្រាវជ្រាវបានបង្ហាញទៀតថា នៅក្នុងរដូវកាលដំបូង Cristiano និង Messi មានពិន្ទុប្រហាក់ប្រហែលគ្នា។ ទោះយ៉ាងណា Messi បានវ៉ាដាច់វិញចាប់ពីឆ្នាំ ២០១៥ ឡើងទៅ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង