Connect with us

KPT+

ហេតុផល១០​​យ៉ាង​ធ្វើឲ្យ Lionel Messi ក្លាយ​ជា​កីឡាករ​បាល់​ទាត់​​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​លើ​លោក

បានផុស

នៅ

Lionel Messi គឺ​ជា​កីឡាករ​បាល់ទាត់​ឆ្នើម​ម្នាក់​ក្នុង​ជំនាន់​របស់​ខ្លួន។ ​តារា​អាហ្សង់ទីន​រូប​នេះ​ធ្លាប់​ឈ្នះ​ស្បែក​ជើង​មាស​៦ដង​និង​ជា​តារា​ឆ្នើម​ជាង​គេ​នៅ​លើ​ក្លឹប​ Barcelona ។ លោក​គឺ​ជា​កីឡាករ​ដែល​មាន​ទេពកោសល្យ​និង​​ត្រូវ​បាន​កោត​សរសើរ​ដោយ​កីឡាករ​ជើងចាស់​ដូច​ជា​​ Pele។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាល​ពី​ឆ្នាំ​មុន​កីឡាករ​ជើងចាស់​រូបនេះ​​និយាយ​ថា ​លោក​នឹង​ជ្រើសរើស​ Messi ជំនួស Cristiano Ronaldo ប្រសិន​បើ​លោក​មាន​ក្រុម។ យោង​តាម​ទស្សនា​វដ្តី​ Forbes, Messiគឺ​ជា​កីឡាករ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក​ដោយ​នៅ​ឆ្នាំ ២០២០ លោក​រក​បាន ១២៦ លានដុល្លារ។​

ប៉ុន្តែតើ​អ្វី​ដែល​ធ្វើ​ឱ្យ Messi អស្ចារ្យ?

១. ​​កិច្ច​សន្យា​រាប់​លាន​ដុល្លារ

យោង​តាម​ទ​ស្ស​នា​វដ្តី Forbes បាន​ឱ្យ​ដឹង​ថា​ ប្រាក់​ចំណូល​ចំនួន ​៣៥​ លាន​ដុល្លារ​របស់​ Messi ​នៅ​ឆ្នាំ២០១៨បាន​មក​ពី​ការ​ចុះ​កិច្ច​សន្យា​ផ្សេងៗ។ ជា​ញឹកញាប់​យើង​ឃើញ​ Messi តែង​តែ​ផ្សាយ​ម៉ាក​យីហោ​ពិភពលោក​ល្បីៗ​ជា​ច្រើន។ ក្នុង​នោះ​កិច្ចសន្យា​ដ៏​មាន​តម្លៃ​បំផុត​គឺ កិច្ចសន្យា​មួយ​ជីវិត​ជាមួយ​ក្រុមហ៊ុន Adidas ប៉ុន្តែ​ចំនួន​ទឹកប្រាក់​ប្រចាំ​ឆ្នាំ​ដែល​គេ​ទទួល​បាន​មិន​ត្រូវ​បាន​បង្ហាញ​ទេ។ យីហោ​នេះ​ក៏​បាន​ចុះ​កុងត្រា​ពេញ​មួយ​ជីវិត​ជាមួយ Cristiano Ronaldo (ជិត៧៥លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ) និង​អត្ត​ពលិក NBA ឈ្មោះ LeBron James (៦០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ) ។

២. ​ស្មោះស្ម័គ្រ​នឹង​អាហ្សង់ទីន

Messi បាន​ចុះ​កុងត្រា​ជា​មួយ​ក្លឹប​ Barcelona FC  ហើយ​ផ្លាស់​ទៅ​ប្រទេស​អេស្ប៉ាញ​នៅ​ពេល​​មាន​អាយុ​ ១៣ ឆ្នាំ។ នៅ​​អឺរ៉ុប​ គេ​បាន​បង្កើត​អាជីព​មួយ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ នៅ​ឆ្នាំ ២០០៥ គេ​បាន​ចូល​សញ្ជាតិ​អេស្ប៉ាញ​ដែល​នឹង​អនុញ្ញាត​ឱ្យ​គេ​លេង​នៅ​អេស្ប៉ាញ​ក្នុង​កំឡុង​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក​​អូឡាំពិក។ ទោះ​យ៉ាងណា​ Messi នៅ​តែ​ជិតស្និទ្ធ​នឹង​ដើមកំណើត​របស់​ខ្លួន​ហើយ​បាន​ស្រលាញ់​សញ្ជាតិ​​អាហ្សង់ទីន​រហូត​មក។ កីឡាករ​រូប​នេះ​បាន​សម្រេចចិត្ត​ទៅលេង​នៅ​ក្រុម​អា​មេរិក​ខាងត្បូង​ដែល​ជួយ​ឱ្យ​ប្រជាប្រិយ​ភាព​របស់​គេ​នៅ​អាហ្សង់ទីន​កាន់​តែ​ល្បី។ ប៉ុន្តែ​គេ​នៅ​តែ​ត្រូវ​ការ​ឈ្នះ​ជើង​ឯក​ពិភព​លោក​សម្រាប់​ប្រទេស​កំណើត​របស់​ខ្លួន​ដដែល។

៣. ​ជា​មនុស្ស​ដែល​គិត​ទៅ​មុខ​រហូត

Messi​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​នៅ​លើ​ពិភព​លោក។ ក្នុង​ឆ្នាំ ២០០៨ លោក​ទទួល​បាន​ងារ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ដោយ FIFA ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​គាត់​មិន​បាន​ទទួល​ជោគជ័យ​ច្រើន​ទេ​ក្នុង​ការ​ពាក់អាវ​ក្រុម​ជ​ម្រើស​ជាតិ​របស់​ខ្លួន​គឺអា​ហ្សង់​ទីន។ ប៉ុន្តែ​នោះ​អាចជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គេ​កាន់​តែ​អភិវឌ្ឍ​ខ្លួន។ Messi ​បាន​អះ​អាង​ថា “ខ្ញុំ​ត្រូវ​តែ​ក្រោក​ឈរ​ឡើង​ហើយ​ព្យា​យាម​ម្តង​ទៀត​ទោះបី​ខ្ញុំ​ដួល​ប៉ុន្មាន​ដង​ក៏ដោយ” ។

៤. សូម្បី​គូ​ប្រជែង​ក៏​សរសើរ

ក្នុង​នាម​ជា​គូ​ប្រជែង​មិន​មាន​ន័យ​ថា​ត្រូវ​តែ​មាន​សត្រូវ​នោះ​ទេ។ Cristiano Ronaldo និង​ Leonel Messi គឺ​ជា​​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ជំនាន់​របស់​ពួកគេ ​ហើយ​ពួកគេ​ក៏​មាន​ការ​ប្រកួត​ប្រជែង​បែប​មិត្តភាព​ផង​ដែរ។ តាម​មធ្យោបាយ​ផ្សេងៗ​អ្នក​ទាំង​ពីរ​​មាន​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ហេតុ​ថា​ ពួកគេ​ទាំងពីរ​ជំរុញ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​វិស័យ​បាល់​ទាត់។

៥. ទទួល​ស្គាល់​ពី​ចំណុចខ្សោយ​របស់​ខ្លួនជា​និច្ច

Messi ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ឆ្នើម​ម្នាក់​គ្រប់​ពេល ​ប៉ុន្តែ​លោកដឹង​ថា ​ខ្លួនមិន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ លោក​ទទួល​ស្គាល់​ថា ​ខ្លួន​ត្រូវ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន។

Messi បាន​ប្រាប់ Mirror ថា “​ខ្ញុំ​ចង់​ឲ្យ​ការ​ទាត់​បាល់​ពិន័យ​​ខ្ញុំ​ល្អ​ជាង​នេះ។ វា​ពិត​ជា​លំបាក​ខ្លាំង​ណាស់។ នេះ​គឺ​ជា​រឿង​មួយ​ដែល​ខ្ញុំ​ចង់​ធ្វើ​ឱ្យ​ប្រសើរ​ឡើង” ។ ទោះ​យ៉ាងណា​​សារ​ព័ត៌មាន​ Mirror បាន​ឱ្យ​ដឹង​ថា Messi មាន​អត្រា​ជោគជ័យ​ប្រហែល​ ៨០% ​លើ​ការ​ទាត់​​បាល់​ពិន័យ។

៦. ស្វែង​រក​វិធី​សា​ស្រ្ត​ល្អ​ៗ​ជា​និច្ច

Messi ជា​កីឡាករ​ក្នុង​រឿង​ព្រេង​និទាន​ពិតៗ។ ហើយ​នៅ​ពេល​ដែល​ស្ថិត​នៅ​កំពូល​នៃ​ការ​លេង​បាន​ចាប់​ផ្ដើម​ អ្នក​ខ្លះ​អាច​នឹង​មាន​អារម្មណ៍​ចង់​ដក​ថយ​​ចេញ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​លោក​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ពីរ​បី​នាក់​ទៀត​ដែល​នៅ​តែ​បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង ​សូម្បី​តែ​នៅ​ពេល​ដែល​ខ្លួន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ល្អ​បំផុត​រួច​ទៅ​ហើយ។ អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​លោក​ Alejandro Sabella បាន​ប្រាប់​ Goal កាល​ពី​ឆ្នាំ ២០១៤ ថា “អ្នក​តែង​តែ​គិត​ថា ​វា​នឹង​ពិបាក​សម្រាប់​គាត់​ក្នុង​ការ​កែ​លម្អ​បន្ថែម​ទៀត ​ប៉ុន្តែ​គាត់​នៅ​តែ​បន្ត​ធ្វើ​វា​ដដែល”។

៧. ​ជា​កំពូល​ខ្សែ​ប្រយុទ្ធ

Messi មិន​ត្រឹម​តែ​ជា​កីឡាករ​ទទួល​បាន​លទ្ធផល​ល្អ​ប៉ុណ្ណោះ​ទេ។ កីឡាករ​អាហ្សង់ទីនរូបនេះ ​​ជា​សសរទ្រូង​មួយ​ក្នុង​ចំណោម​សសរទ្រូង​នៃ​កីឡា។ Messi លេង​បាន​ល្អ​ជាង​កីឡាករ​ល្បីៗ គ្រប់​សម័យកាល​ហើយ​លោកក៏​ទទួល​បានការ​កោតសរសើរ​សូម្បី​តែ​ពី​សំណាក់​តារា​ប្រេស៊ីល Pele និង​កីឡាករ​ដែល​មាន​ទេពកោសល្យ​ដទៃ​ទៀត។ អតីត​កីឡាករ​ឆ្នើម​ជនជាតិ​អ៊ីតាលី​លោក​ Del Piero បាន​និយាយ​ទៅ​កាន់ Marca ថា “Messi ​ជា​និមិត្តរូប​នៃ​បាល់ទាត់ ​ហើយ​យើង​មាន​សំណាង​ណាស់​ដែល​បាន​លេង​ជា​មួយ​គាត់​​” ។

៨. Messi គោរព​មិត្ត​រួម​ក្រុម

នៅ​ឆ្នាំ ២០១៨ Messi បាន​ទទួល​ស្បែក​ជើង​មាស​ទី៥។ ទោះ​បី​នេះ​ជា​រង្វាន់​បុគ្គល​ក៏​ដោយ ​ក៏​កីឡាករ​រូប​នេះ​ដឹង​ថា​ភាព​ជោគជ័យ​របស់​គេ​បានមក​អាស្រ័យ​លើ​មិត្ត​រួម​ក្រុម​ដែរ។ Messi បាន​និយាយ​អំឡុង​ពេល​ថ្លែង​សុន្ទរកថានៅ​ពេល​​បាន​ទទួល​រង្វាន់ដូច្នេះ “ខ្ញុំ​មាន​កីឡាករ​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ ​ពួកគេ​លេង​នៅ​ក្បែរ​ខ្ញុំ​ ហើយ​នោះ​ធ្វើ​ឱ្យ​អ្វីៗ​កាន់​តែ​ងាយស្រួល ​និង​អាច​ឱ្យ​ខ្ញុំ​ឈ្នះ​រង្វាន់​ទាំង​នេះ” ។

៩. មិន​ដែល​ចុះចាញ់​ដោយសារ​បញ្ហា

Messi បាន​ប្រឈម​មុខ​នឹង​ការ​តស៊ូ​ដំបូង​​តាំង​ពី​ក្មេង។ នៅ​ពេល​​​អាយុ ១១ ឆ្នាំ​គេ​បាន​រក​ឃើញ​ថា​លោក​មាន​ជំងឺ​កង្វះ​អ័រម៉ូន​លូតលាស់ ហើយ​នោះ​ក៏​ប្រហែល​ជា​ផល​វិបាក​ដែល​នឹង​កើត​មាន​ក្នុង​អាជីព​បាល់​ទាត់​របស់​លោក​ដែរ។ កីឡាករ​រូប​នេះ​បាន​ធ្វើ​ការ​ព្យាបាល​អ័រម៉ូន។​ ទោះ​ជា​យ៉ាងណា​ក៏​ដោយ ​ក្រុម​គ្រួសារ​មាន​វិបត្តិ​សេដ្ឋកិច្ច​ ហើយ​មិន​អាច​មាន​លទ្ធភាព​​ចំណាយ​ក្នុង​ការ​ព្យាបាល​។ ប៉ុន្តែ​ចុងក្រោយ​លោកក៏ព្រម​ព្យាបាល​អស់​ទឹកប្រាក់​សរុប​អស់​ ១៣០០ ដុល្លារ​ក្នុង​មួយ​ខែ។

យោង​ទៅ​តាម Goal លោក​បាន​ចាប់​ផ្តើម​លេង​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ ​ពេល​លោកនៅ​Barcelona។

១០. Messi ជា​កីឡាករ​លេង​ល្អ​បំផុត ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​ស្ទាប់​ស្ទង់

ប្រសិន​បើ​អ្នក​ធ្លាប់​មាន​ការ​សង្ស័យ​ថា​តើ​នរណា​ជា​កីឡាករ​ល្អ​បំផុត​នៃ​ជំនាន់​បច្ចុប្បន្ន​នេះ។ អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​​ចម្លើយ​តែ​មួយ​គត់​គឺ Messi ។ យោង​តាម​ការ​ស្រាវជ្រាវ​លទ្ធផលបង្ហាញថា ​ Messi លេង​ល្អ​ជាង​របស់ Cristiano Ronaldo ពីរ​ដង។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញទៀត​ថា ​នៅ​ក្នុង​រដូវ​កាល​ដំបូង ​Cristiano និង Messi មាន​ពិន្ទុ​ប្រហាក់​ប្រហែល​គ្នា។ ទោះ​យ៉ាង​ណា Messi បាន​វ៉ា​ដាច់​​វិញ​ចាប់​ពី​ឆ្នាំ ២០១៥ ឡើង​ទៅ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ មក​ដឹងពី​ប្រភពចំណូល​របស់ Cristiano Ronaldo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១៣ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២៦ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៣៩ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម