Connect with us

KPT+

វិធីសាស្ត្រសប្បាយៗ នាំកូនៗញ៉ាំបន្លែយ៉ាងមានប្រសិទ្ធភាព

បានផុស

នៅ

អូនតូចៗសឹងតែទាំងអស់ទៅហើយដែលមិនចូលចិត្តញ៉ាំបន្លែព្រោះរសជាតិសាបៗនិងពណ៌មិនស្អាត ពួកគេចូលចិត្តស្ករនិងចំណីមិនល្អច្រើនជាង។ យ៉ាងណាបន្លែជាអាហារសំខាន់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសសម្រាប់ក្មេងតូចៗកំពុងលូតលាស់តែម្ដង នេះគឺជាវិធីសាស្ត្រនាំកូនញ៉ាំបន្លែងាយៗមានប្រសិទ្ធិភាព៖

១. ធ្វើទឹកជ្រលក់ឆ្ងាញ់ៗ

ក្មេងៗចូលចិត្តរបស់ផ្អែមដូចជា ស្ករគ្រាប់ ឬទឹកដោះ ទើបក្មេងឆាប់ចូលចិត្តទឹកដោះម្ដាយ ផ្ទុយពីបន្លែមានរសជាតិសាបស្លេម ដូច្នេះសាកបែរមកធ្វើទឹកជ្រលក់ផ្អែមឲ្យគាត់ជ្រលក់វិញ ប៉ុន្តែកុំដាក់ច្រើនពេក ញ៉ាំផ្អែមពេកក៏មិនល្អដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. នាំកូនធ្វើម្ហូបនិងទៅផ្សារទិញបន្លែ

សកម្មភាពដែលអាចធ្វើបានមានដូចជា ចិតបន្លែ បកសំបក ច្របល់បន្លែ ឬវាស់ប្រវែងបន្លែ បន្ទាប់ពីមានសកម្មភាពគាត់ចូលរួមកូនលោកអ្នកប្រាកដជាចង់សាកថ្វីដៃរបស់ខ្លួនជាមិនខាន។

៣. ព្យាយាមហុចបន្លែឲ្យកូន

កូនក្មេងអាចនឹងសង្កេតបន្លែនោះតិចណាស់១៥ដងមុនសម្រេចចិត្តសាកញ៉ាំ ដូច្នេះការអត់ធ្មត់ពីឪពុកម្ដាយត្រូវមានកម្រិតខ្ពស់ទើបទទួលជោគជ័យ។

៤. រៀបចំម្ហូបប្លែកៗ

មិនត្រឹមតែមកពីរសជាតិមួយមុខទេធ្វើឲ្យកូនមិនចង់ញ៉ាំ វាអាចមកពីសភាពបន្លែដូចគ្នា។ អ្នកគួរសាកល្បងធ្វើឲ្យបន្លែខ្យូតៗ ស្រួយ ឬទន់តាមចំណង់ចំណូលចិត្តគាត់ម្ដងមើល។

៥. លួចដាក់បន្លែចូលម្ហូប

រាល់ពេលអ្នកដាក់បន្លែទាំងមូលនៅនឹងមុខគាត់គឺជាកត្តាធ្វើឲ្យក្មេងលេបមិនចូលឬខ្លាចរអា។ ងាកមកក្រឡុកបន្លែជាមួយម្ហូបផ្សេងៗដូចជាទឹកដោះគោនិងផ្លែឈើវិញក្រែងគាត់ចង់សាកខ្លះ។

៦. ព្យាយាមមិនបង្ហាញអាកប្បកិរិយាបង្ខំ

ក្មេងតូចៗចូលចិត្តយកឈ្នះណាស់ ដូច្នេះការបង្ខំប្រៀបបាននឹងការប្រកួតប្រជែកសម្រាប់គាត់។ ជៀសវាងការបង្ខំកុំឲ្យកូនៗវិវត្តន៍ជំងឺថប់បារម្ភក្នុងម៉ោងញ៉ាំបាយ។

៧. សូកប៉ាន់កូន

មិនគួរប្រើវិធីសាស្ត្រវាយដំ ស្រែកគំហក់ដាច់ខាត ផ្ទុយពីនេះអ្នកគួរផ្ដល់រង្វាន់តូចៗឲ្យគាត់រៀងរាល់ពេលគាត់ញ៉ាំបន្លែឬប្រើពាក្យសរសើរល្អៗលើកទឹកចិត្តវិញមានប្រសិទ្ធិភាពជាង។

៨. ធ្វើជាគំរូល្អ

ជួនកាលក្មេងៗតែងតែយកគំរូតាមមនុស្សធំជុំវិញខ្លួន សាកល្បងនាំកូនមកអង្គុយញ៉ាំបាយជុំគ្នាច្រើនជាងបញ្ចុកបាយដាច់តែឯងឬញ៉ាំមុនញ៉ាំក្រោយក្រុមមនុស្សធំ។

ក្នុងករណីកូនលោកអ្នកនៅតែមិនព្រមបរិភោគបន្លែទៀត រួសរាន់ទៅពិភាក្សាជាមួយគ្រូពេទ្យភ្លាមព្រោះនេះអាចជាសញ្ញានៃជំងឺអូទីស្សឹម និងជំងឺ SPD ៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ កុមារអាយុ ១៥ ដល់ ១៩ ខែ ជិត ៨០% បរិភោគអាហារ និងភេសជ្ជៈមិនល្អចំពោះសុខភាព

ចុចអាន៖ ប្រើពាក្យអវិជ្ជមាន ប៉ះពាល់ការលូតលាស់កូនច្រើនយ៉ាង ម៉ាក់ប៉ាគួរដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម