KPT+
លក្ខណៈជីវសាស្ត្រប្លែកនៃ ខ្លារខិន សត្វកម្ររបស់សាកលលោក មានវត្តមាននៅកម្ពុជា
ខ្លារខិន ជាសត្វជើង ៤ រត់លើដីលឿនជាងគេក្នុងលោក។ សត្វខ្លារខិនត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅ នៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសកម្ពុជា គឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រជឿថា នៅសេសសល់ចំនួនតិចតួចបំផុតនៅលើពិភពលោក។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ក្រសួង និងដៃគូការងារនឹងបន្តការថែរក្សាជីវចម្រុះ និងអភិរក្សតំបន់ហ្នឹង និងសត្វព្រៃនៅក្នុងតំបន់ព្រៃទេសភាព ព្រមទាំងបន្តអប់រំ ផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឱ្យមានការចូលរួមការពារថែរក្សា ហើយបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងការហូបសាច់ព្រៃ។

លក្ខណៈភិនភាគ ខ្លារខិនជាអំបូរឆ្មាដែលមានមាឌធំលំដាប់ទី២បន្ទាប់ពីខ្លាធំ។ សត្វឈ្មោលអាចមានទម្ងន់ ៥៥ គីឡូក្រាម និងញីទម្ងន់ ៣៥ គីឡូក្រាម។ ខ្លារខិនមានភិនភាគងាយចំណាំណាស់ គឺមានពណ៌លឿង ក្រហម ត្នោត និងមានអុចៗ ពណ៌ខ្មៅជាកញ្ចុំនៅពាសពេញខ្លួន ពេលខ្លះហៅថា “Black Panther” ដែលមានរូបរាងពណ៌ខ្មៅ។

ចំណែកជីវសាស្ត្រវិញ ខ្លារខិនរស់នៅក្នុងព្រៃស្ទើរគ្រប់ប្រភេទ ចាប់ពីព្រៃស្រោងរហូតដល់ព្រៃគម្ពោតដែលមានផ្ទាំងថ្ម។ វាជាសត្វរហ័សរហួន និងចូលចិត្តឡើងដើមឈើដែលជាជំនាញពិសេសរបស់វា។ វាពុំសូវចាញ់កម្តៅថ្ងៃដូចខ្លាធំទេ ហើយអាចរស់នៅឆ្ងាយពីទឹកបានទៀតផង។ បើទោះជាវាអាចហែលទឹកបានក៏ដោយ ក៏វានៅតែព្យាយាមគេចចេញពីតំបន់ទឹកដែរ។ ចំណីរបស់វាមានពពួកប្រើស ឈ្លូស ជ្រូកព្រៃ ស្វា សត្វស្លាប សត្វកកេរ និងសត្វល្អិត ហើយជារឿយៗវាចាប់ចំណី ដោយលោតកន្ត្របពីលើដើមឈើ រួចទាញសត្វនោះឡើងដើម្បីស៊ី។ វាចូលចិត្តរកចំណីតែឯង និងជាសត្វរាត្រីចរ។ វាដើរជាគូតែក្នុងរដូវបន្តពូជ។ ខ្លារខិនអាចបង្កើតកូនបានពី ១-៤ក្បាល បន្ទាប់ពីពពោះអស់រយៈពេល ៩០-៩៥ថ្ងៃ កូនរស់នៅជាមួយមេរហូតដល់អាយុ ១-២ឆ្នាំ។

បើតាមរប៉ាយរស់នៅ ខ្លារខិនមានតិចតួចតាមតំបន់នានាដូចជា ភូមិភាគឦសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។ រប៉ាយមានច្រើននៅអាហ្វ្រិក អាស៊ីភាគខាងត្បូង រួមទាំងអាស៊ីអាគ្នេយ៍ និងកោះចាវា។

ចំពោះស្ថានភាពអភិរក្ស ខ្លារខិន ស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ និងស្ថិតក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស។ សត្វប្រភេទនេះកំពុងរងគ្រោះថ្នាក់ដោយសារការបរបាញ់ ទាក់ចាប់ ដើម្បីយកស្បែក ឆ្អឹង សំណាករបស់វាធ្វើពាណិជ្ជកម្ម និងការបាត់បង់ទីជម្រកដែលវាធ្លាប់រកចំណី និងរស់នៅ។ ខ្លារខិនត្រូវបានអង្គការ IUCN ចាត់ចូលក្នុងបញ្ជីក្រហម ថាជាក្រភេទរងគ្រោះថ្នាក់តិចតួច។

ជាមោទកភាពបំផុតសម្រាប់កម្ពុជា ដែលក្រោយពីការតាមដានសត្វព្រៃនៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ក្នុងឆ្នាំ២០២២នេះ ក្រុមការងារអភិរក្សក្រសួងបរិស្ថាន និងអង្គការ WWF បានរកឃើញវត្តមានរបស់សត្វខ្លារខិនញី ១ក្បាល តាមរយៈរូបថតដ៏កម្រ ថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងឆ្នាំ២០២២នេះ៕


-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់