KPT+
របៀបផាត់មុខ ១៣ ចំណុច សម្រាប់ស្ត្រីអាយុលើស ៥០ ឆ្នាំ
កាន់តែចាស់កាន់តែពិបាកតុបតែងមុខ ជាពិសេសទៅកម្មវិធីម្ដងៗមិនដឹងថាគួរផាត់បែបណាសមសួនក្មេងជាងវ័យសោះ។ ថ្ងៃនេះយើងមកដឹងពីរបៀបផាត់មុខខ្លះៗ ជាគន្លឹះងាយៗដូចខាងក្រោម៖
១. គូសត្រេបបូរមាត់
មនុស្សចាស់មាត់ចាប់ផ្ដើមរួមតូច និងបាត់ត្រឹបបូរមាត់ បើលាបតែក្រេមមិនឃើញរូបរាងបបូរមាត់ឡើយ។

២. ផាត់ភ្នែកជាមួយពណ៌ភ្លឺ
ប៉ុន្តែកុំជ្រើសពណ៌ស្រស់ពេកដូចជាបៃតង ស្វាយ ឬផ្កាឈូក។ ពណ៌ដែលសាកសមត្រូវរើសឲ្យស្រដៀងទៅនឹងស្បែករបស់អ្នក។

៣. កុំធ្វើឲ្យមើលទៅមុខស្ងួត
មនុស្សចាស់ភាគច្រើនអៀនខ្មាស់ពេលមុខមានសភាពរលោងៗ ការពិតមុខរលោងៗធ្វើឲ្យមើលទៅក្មេងទៅវិញទេ។
៤. ជៀសវាងប្រើប្លីងៗ
ក្មេងៗតែងចូលចិត្តប្រើប្លីងៗតិចៗដើម្បីផាត់ភ្នែក សម្រាប់មនុស្សចាស់វិញមិនគួរប្រើវាទេព្រោះវាធ្វើឲ្យមុខមិនសមសួនឬកាន់តែចាស់ច្បាស់ឡើង។
៥. កុំប្រើម្សៅហ៊ុយ
ម្សៅហ៊ុយធ្វើឲ្យមុខស្ងួត ណាមួយស្បែកមនុស្សចាស់មិនហាប់ដូចក្មេងនោះទេ ប្រើម្សៅហ៊ុយនិងបញ្ចេញភាពជ្រីវជ្រួញច្បាស់ចេញមក។

៦. ផាត់ភ្នែកមុន
ក្នុងករណីធ្លាក់កូល័រភ្នែកទៅលើភ្នែកយើងងាយស្រួលបិតបាំងជាមួយស្លក់ក្រោមភ្នែកតាមក្រោយ។
៧. ប្រើគ្រីមទ្រនាប់
គ្រីមទ្រនាប់ ឬ Primer ជួយបិទបាំងភាពជ្រីវជ្រួញនិងធ្វើឲ្យពណ៌ដិតជាប់ល្អ។
៨. គូសចិញ្ចើមឲ្យក្រម៉ៅបន្តិច
ចិញ្ចើមមនុស្សចាស់មានសភាពស្ដើង ឬឡើងស្កូវ ដូច្នេះអ្នកត្រូវផាត់ឲ្យដិតជាងពណ៌ធម្មតាបន្តិច។
៩. ប្រើកូល័រថ្ពាល់គ្រីម
គ្រីមកូល័រមិនធ្វើឲ្យមុខស្ងួត មើលទៅដូចមានពណ៌ពីក្នុងស្បែកដូចធម្មជាតិ។

១០. កុំ Highlight ថ្ពាល់
Highlight ធ្វើឲ្យគេមើលឃើញស្បែកជ្រួញក្រោមភ្នែកកាន់តែច្បាស់។
១១. គូសត្រេភ្នែកខាងក្រោម
ផាត់ភ្នែកឲ្យមុតតាមត្រេភ្នែកសឹមដាក់ពណ៌ស្រាលៗមកលើត្របកភ្នែក របៀបនេះជួយឲ្យភ្នែកទាក់ទាញនិងមិនចំណាស់ពេក។
១២. ប្រើទឹកបាញ់ទប់ម៉េកអាប់
ស្បែកមុខមនុស្សចាស់ពិបាកនឹងកាន់គ្រឿងសម្អាងណាស់ ម្សៅអាចកក់ដុំៗឬហូរចេញមកបើមិនប្រើស្ព្រៃយ៍បាញ់ទប់ទេ។
១៣. ខំថែស្បែកច្រើនជាងបិទបាំង

មិនថាខំប្រឹងផាត់មុខយ៉ាងណាទេ ស្បែករបស់អ្នកនឹងកាន់តែវិវត្តតាមវ័យ ប្រសិនជាគ្មានការថែទាំដូចជាង៖ ផ្ដល់សំណើម Retinol ការពារកម្ដៅថ្ងៃ និងជម្រុះកោសិកាជាដើម៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ចូលចិត្ត Makeup ដឹងថាប៉ះពាល់ការឡើងមុនប៉ុនណាអត់?
ចុចអាន៖ កុំចេះតែ Makeup ឲ្យក្មេងស្រីតូចៗ ប្រយ័ត្នបង្កគ្រោះថ្នាក់ធំ

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?