KPT+
គ្រាន់តែសើច ក៏អាចជួយបង្កើនប្រសិទ្ធភាពការងារឲ្យរលូន
ការសើចមានកម្លាំងខ្លាំងជាងយើងគិតទៅទៀត។ តើអ្នកដឹងទេថាសើច ឬការលេងសើច នោះធ្វើឲ្យយើងមានអារម្មណ៍រីករាយ មានសុខភាពផ្លូវចិត្តកាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពក្នុងការងារថែមទៀត។

ជាការពិតណាស់ ជីវិតរបស់យើងមានទាំងសប្បាយ និងសោកសៅ ហើយយើងមានទំនោរទៅលើអារម្មណ៍មិនល្អបន្ថែមទៀត ដែលបណ្តាលឲ្យយើងមានអារម្មណ៍មិនសប្បាយចិត្តជាច្រើនដង ឧបករណ៍មួយរបស់ធម្មជាតិដើម្បីជួយយើងឲ្យកាន់តែប្រសើរឡើង ដែលត្រូវបានគេស្គាល់ថាជាសំណើច គឺពិតជាមានថាមពលខ្លាំងដល់ជីវិត។
ការសើចជួយខួរក្បាល និងរាងកាយរបស់អ្នកបញ្ចេញសារធាតុ Endorphins ឬសារធាតុគីមីរីករាយ។ នោះអាចកាត់បន្ថយភាពតានតឹង និងអារម្មណ៍សោកសៅ។ សូម្បីតែនៅក្នុងពេលដែលការងារមានសភាពធុញទ្រាន់ ឬស្ថានភាពមិនស្រួល ការមាននរណាម្នាក់សើចអាចផ្លាស់ប្តូរអារម្មណ៍បានយ៉ាងលឿន។ ការស្រាវជ្រាវដែលបង្ហាញថា ក្រុមហ៊ុនដែលបង្កើតបរិយាកាសរីករាយ មនុស្សនៅកន្លែងធ្វើការសើចព្រមគ្នា។ វានឹងកាត់បន្ថយកម្រិតស្ត្រេសរបស់បុគ្គលិក កាន់តែមានប្រសិទ្ធភាពក្នុងការងារ។ ការសើចក៏ជួយក្នុងការកសាងទំនាក់ទំនងផងដែរ។ នៅពេលដែលយើងសើចដាក់អ្នកដទៃ ខួរក្បាលរបស់យើងត្រូវបានបង្កើតឡើង ពីការចងចាំអំពីខ្លួនយើង និងអ្នកដែលសើចជាមួយយើង។ ខួរក្បាលនឹងចាំថាមនុស្សម្នាក់នេះអាចធ្វើឲ្យយើងសើចបាន។ មានទំនោរមានអារម្មណ៍ល្អ ជាពិសេសចំពោះបុគ្គលនោះ។ នៅក្នុងវិទ្យាសាស្ត្រ មនុស្សដែលសើចច្រើន ត្រូវបានគេមើលឃើញថាមានអាកប្បកិរិយាគិតវិជ្ជមាន។ ចំណែកឯបញ្ហាត្រូវបានដោះស្រាយកាន់តែប្រសើរ ព្រោះមនុស្សពូកែសើច ច្រើនតែបញ្ចេញភាពរីករាយដាក់អ្នកជុំវិញ ជាជាងបញ្ចេញទឹកមុខមានសំពាធ ឬមុខមិនរីកដាក់អ្នកដទៃ។ ម្យ៉ាងវិញទៀត ការសើចចេញពីចិត្ត មិនមែនសើចដើម្បីបិទបាំងភាពសោកសៅ នោះនឹងធ្វើឲ្យយើងកាន់តែរីករាយ។

ទោះយ៉ាងណា ដូចដែលបានរៀបរាប់ដំបូង ថាមពលនៃការសើចក៏អាចត្រូវបានអនុវត្តទៅកន្លែងធ្វើការផងដែរ។ ការសិក្សាបានរកឃើញថាការសើច ឬការលេងសើចអាចជួយកាត់បន្ថយភាពតានតឹងនៅកន្លែងធ្វើការ។ ជាឧទាហរណ៍ ចៅហ្វាយដែលសើច ឬលេងសើចជាមួយបុគ្គលិក មានទំនាក់ទំនងល្អជាង រួមទាំងការធ្វើការជាក្រុម លទ្ធផលនឹងចេញមកល្អ ជាងថៅកែដែលតានតឹង។ ជាងនេះទៅទៀត សូម្បីបុគ្គលិកគ្នាឯង ក៏មិនត្រូវពាក់មុខយក្សដាក់គ្នាដែរ បើការងារគ្មានសំណើច នោះជីវិតក្នុងអាជីពនឹងមានសំពាធផ្លូវចិត្តកាន់តែធ្ងន់។

កុំភ្លេចសួរខ្លួនឯង តើអ្នកសើចសប្បាយជាលើកចុងក្រោយនៅពេលណា? តើអ្នកបានសើចថ្ងៃនេះទេ? កុំកំណាញ់បើសូម្បីតែស្នាមសើចរកមិនឃើញលើបបូរមាត់ផង សង្ឃឹមអីនឹងការងារកាន់តែរលូន។ បើផ្លូវចិត្តធ្ងន់ ការងារក៏ទទួលបានលទ្ធផលសូន្យដែរ សើចតែបន្តិចក៏ជួយឲ្យធូរស្រាល ប្រសិនបើអ្នកដើរក្នុងរង្វង់នៃការសេពគប់ត្រឹមត្រូវ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធីគ្រប់គ្រងកំហឹង និងបន្ថយអារម្មណ៍ឆេវឆាវមកត្រជាក់ដោយសន្តិវិធី

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?