Connect with us

KPT+

នឹកស្មានមិនដល់ ទឹកអង្ករមានអត្ថប្រយោជន៍ច្រើនម្ល៉ឹងសោះ

បានផុស

នៅ

ទឹកអង្ករពេញនិយមនៅប្រទេសជប៉ុនសម្រាប់សុខភាពសក់និងស្បែកអស់ជាង១០០០ឆ្នាំមកហើយ មកដល់សព្វថ្ងៃអត្ថប្រយោជន៍របស់វានៅតែបន្តទទួលការគាំទ្រដូចមុនដដែល។ ជាក់ស្ដែងអត្ថប្រយោជន៍ទឹកអង្ករនៅមានច្រើនទៀតសម្រាប់សម្រស់និងសុខភាពរួមមាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ធ្វើឲ្យស្បែកស 

ផលិតផលធ្វើឲ្យស្បែកសជាច្រើនអះអាងថា ផលិតចេញពីទឹកអង្ករដូចជា សាប៊ូ ថូន័រ គ្រីម សេរ៉ូមជាដើម។

២. ល្អសម្រាប់ស្បែកមុខ

ការសិក្សាក្នុងឆ្នាំ២០០៣ បង្ហាញឲ្យដឹងថា “ស្រាអង្ករ” អាចជួយស្ដារស្បែកដែលខូចដោយសារពន្លឺព្រះអាទិត្យយ៉ាងមានប្រសិទ្ធិភាព។ វាបង្កើនខូឡាជែនក្រោមស្បែក ការពារភាពជ្រីវជ្រួញ និងការពារពន្លឺអាទិត្យទៀតផង។

៣. ល្អសម្រាប់ស្បែកស្ងួត

ទឹកអង្ករជួយប្រឆាំងនឹងការរលាកស្បែកដែលបណ្តាលមកពីសូដ្យូម laurel sulfate (SLS) ជាធាតុផ្សំមាននៅក្នុងផលិតផលថែរក្សាស្បែកជាច្រើន។ ប្រភពគួរឲ្យទុកចិត្ត​បង្ហាញ​ថា ការ​ប្រើ​ទឹក​អង្ករ​ពីរដង​ក្នុង​មួយ​ថ្ងៃ​ជួយ​ស្បែក​ស្ងួត និង​ខូច​ដោយ​សារធាតុ SLS ឲ្យប្រសើរឡើងវិញ។

៤. ជួសជុលសក់ខូច

សក់ខូចអាចមានជីវិតជីវ៉ាវិញដោយសារ inositol ជាសារជាតិគីមីមួយមាននៅក្នុងទឹកអង្ករ។ វាជួយសង្គ្រោះសក់ខូចពីក្នុងមក ជាពិសេសជួយសក់បែកចុងដូចគ្នា។

៥. សម្រួលប្រព័ន្ធរំលាយអាហារ

មានការណែនាំឲ្យទទួលទានទឹកអង្ករក្នុងករណីពុលអាហារ មានសត្វល្អិតក្នុងពោះវៀន និងរាករូស។ ក្នុងទឹកអង្ករមានសារធាតុអាសេនិច ដូច្នេះការទទួលទានច្រើនពេកនាំឲ្យកើតជំងឺមហារីក ជំងឺសរសៃឈាម ជំងឺលើសឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី ២។

៦. បញ្ហាស្បែកដងខ្លួន

មនុស្ស​ជា​ច្រើន​​អះ​អាង​ថា ការ​លាប​ទឹក​អង្ករ​ធ្វើ​ឱ្យ​ស្បែក​ទន់​រលោងបំបាត់​ស្នាម​​បណ្ដាល​មក​ពី​ជំងឺ​ត្រអកនិង​ជួយ​ឱ្យ​វា​ជា​សះស្បើយ។

៧. ជំនួយភ្នែក

អ្នកខ្លះទៀតលើកឡើងថា ការទទួលទានទឹកអង្ករអាចជួយដោះស្រាយបញ្ហាភ្នែកឡើងបាយចំពោះមនុស្សចាស់ ដែលអាចបណ្តាលឱ្យងងឹតភ្នែក។

ជាក់ស្ដែង ការប្រើប្រាស់ទឹកអង្ករកន្លងមកពិតជាផ្ដល់លទ្ធផលគួរជាទីគាប់ចិត្តមែន សូម្បីតែផលិតផលល្បីមួយចំនួនក៏ជ្រើសរើសវាមកធ្វើជាគ្រឿងផ្សំដែរ៕ 

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ ទទួលទានទឹកជ្រក់ជារៀងរាល់ថ្ងៃ ផ្ដល់អត្ថប្រយោជន៍ដល់ទៅ ៩ យ៉ាង

ចុចអាន៖ អត្ថប្រយោជន៍ទឹកដោះគោ និងផលប៉ះពាល់គួរដឹង កុំប្រហែស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម