KPT+
ប្រមូលយីហោទឹកអប់ថ្លៃកប់ពពកទាំង ១០ លើលោក
១០.ទឹកអប់យីហោ Annick Goutal Eau d’Hadrien តម្លៃ ៤៤១ ដុល្លារអាមេរិកក្នុង ១ ដប
ទឹកអប់យីហោនេះបានដាក់លក់ជាសាធារណៈនៅឆ្នាំ ១៩៨១ ហើយនៅតែបន្តល្បីល្បាញរហូតមកដល់សព្វថ្ងៃ។ គ្រឿងផ្សំរបស់វាត្រូវបានគេយកពីក្រូចឆ្មារលាយជាមួយគ្រឿងរុក្ខជាតិផ្សេងទៀតដូចជា ជីអង្កាម និងផ្កាក្តាំងងា។ ក្លិនប្រភេទនេះគេនិយមប្រើនៅពេលល្ងាច ព្រោះវាមានក្លិនខ្លាំងបន្តិច។ ផលិតផលមួយនេះដែរត្រូវបានបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុន២ គឺក្រុមហ៊ុន Francis Camail និងក្រុមហ៊ុន Annick Goutal។
៩. ទឹកអប់យីហោ JAR តម្លៃ ៧៦៥ ដុល្លារអាមេរិកក្នុង ១ ដប
ជាទឹកអប់សម្រាប់សុភាពនារីដែលមានក្លិនផ្កាក្រអូបប្រហើរ។ JAR បានដាក់លក់ជាសាធារណៈកាលពីឆ្នាំ ២០០១ ។ គ្រឿងផ្សំរបស់វាសុទ្ធសឹងតែរុក្ខជាតិដូចជា ផ្កាចន្ធូ និងផ្កាលីលីក្រហម។ ឈ្មោះ JAR សំដៅដល់អ្នកស្រី Joel A. Rosenthal ដែលជាអ្នករចនាគ្រឿងអលង្ការម្នាក់ និងជាអ្នកដែលផ្តល់រូបមន្តទឹកអប់នេះផងដែរ។
៨. ទឹកអប់យីហោ Joy by Jean Patou តម្លៃ ៨៥០ ដុល្លារអាមមេរិកក្នុង ១ ដប
ទឹកអប់យីហោ Joy by Jean Patou គឺជាកំពូលម៉ាកទឹកអប់នៅក្នុងឧស្សាហកម្មផលិតទឹកអប់។ គ្រឿងផ្សំក្នុងមួយដបរួមមាន ផ្កាម្លិះ ១០០០០ ផ្កា បន្ថែមផ្កាចន្ធូ ផ្កាក្តាំងងា និងផ្កាកុលាបជាច្រើនប្រភេទទៀត។ អ្វីដែលសំខាន់ទឹកអប់ម៉ាកនេះផលិតតែ ៥០ ដបប៉ុណ្ណោះក្នុងមួយឆ្នាំ។ អតិថិជនរបស់ Joy by Jean Patou និយាយថា ពេលដែលបានស្រូបក្លិនទឹកអប់នេះជួយយកាត់បន្ថយអារម្មណ៍ធុញថប់ ព្រមទាំងធ្វើឲ្យពួកគេមានទំនុកចិត្តទ្វេឡើង។
៧.ទឹកអប់យីហោ Caron Poivre តម្លៃ ១០០០ ដុល្លារអាមេរិកក្នុង ១ ដប
ទឹកអប់នេះផលិតឡើងតាំងពីឆ្នាំ ១៩៥៤ មកម្ល៉េះ។ វាមានក្លិនក្រអូបគួរឲ្យចាប់អារម្មណ៍ដែលរួមបញ្ចូលជាមួយក្លិនដែលមិនដែលធ្លាប់មានគឺ ម្រេចបារាំងជាមួយឬសឈើនិងផ្កាមួយចំនួន។ វាប្រភេទក្លិនខ្លាំង និងត្រូវបានវេចខ្ចប់ដាក់ដបផលិតដោយដៃផ្ទាល់យ៉ាងល្អស្អាតរួមជាមួយគ្រឿងអលង្ការនិងគ្រីស្តាល់ជុំវិញដប។
៦. ទឹកអប់យីហោ Hermès 24 Faubourg តម្លៃ ១៥០០ ដុល្លារអាមេរិកក្នុង ១ ដប
មូលហេតុដែលធ្វើឲ្យទឹកអប់ម៉ាកនេះមានតម្លៃថ្លៃកប់ ដោយសារគេផលិតឡើងចំនួនតែ ១០០០ ដបតែប៉ុណ្ណោះ។ ម្ចាស់រូបមន្តគឺលោក Bernard Bourjois និង Maurice Roucel មកពីទីក្រុងប៉ារីស។ ក្លិនក្រអូបដែលមិនអាចបំភ្លេចនៃទឹកអប់នេះរួមផ្សំជាមួយ iris កំទេចឈើ ថ្មសមុទ្រ ក្លិន vanilla ផ្កាក្តាំងងា ជីអង្កាម ផ្កាចំប៉ី ផ្កាម្លិះ និងផ្កាក្រូចលឿង។ គ្រឿងផ្សំទាំងនេះបង្កើតបានជាក្លិនក្រអូបរយៈពេលយូរ និងបង្កើតអារម្មណ៍ស្រស់ស្រាយ រីឯដបវេចខ្ចប់ដោយគ្រីស្តាល់។
៥. ទឹកអប់យីហោ Clive Christian No. 1 តម្លៃ ២១៥០ ដុល្លារអាមេរិកក្នុង ១ ដប
ម៉ាក Clive Christian ជាប្រភេទទឹកអប់ដែលស្ថិតក្នុងលំដាប់ថ្នាក់គុណភាពលេខ១។ Clive Christian ធ្លាប់ជាទឹកអប់មានតម្លៃជាងគេកាលពីឆ្នាំ ២០០១ និងឆ្នាំ ២០០៦ ក្នុងកំឡុងពេលដែលវាបានផ្សព្វផ្សាយដាក់លក់ជាសាធារណៈ។ Clive Christian មានក្លិន២ប្រភេទ គឺប្រភេទផ្កាលីលីក្រហម ក្លិនប្រហើរស្រាលសម្រាប់នារី ។ មួយប្រភេទទៀតផ្សំពីឬសឈើសម្រាប់បុរស។ ទឹកអប់ដ៏ប្រណីតនេះបានផ្សំឡើងពីគ្រឿងផ្សំជាច្រើនដូចជា ម្អម គ្រាប់ធញ្ញជាតិ សំបកក្រូចលឿង ក្រូចឆ្មា ក្រូចសើច និងគ្រឿងដែលជាគោលធំមានដូចជា ផ្កាលីលីយកមកពីជ្រលងភ្នំ ផ្កាម្លិះ ផ្កាកុលាប ផ្កាក្តាំងងា និងផ្កា heliotrope។ យ៉ាងណាវានៅមានគ្រឿងផ្សំផ្សេងៗទៀត។ ទឹកអប់ដ៏ទាក់ទាញនេះត្រូវបានគេវេចខ្ចប់ក្នុងដបគ្រីស្តាល់ដែលធ្វើដោយដៃផ្ទាល់ ព្រមទាំងបន្ថែមផ្លាទីន ២៤ ការ៉ាត់នៅត្រង់កដប។
៤. ទឹកអប់យីហោ Chanel No.5 Grand Extrait តម្លៃ ៤២០០ ដុល្លារងាមេរិកក្នុង ១ ដប
អ្នកណាៗក៏ស្គាល់ទឹកអប់ម៉ាក Chanel ដ៏ល្បីល្បាញរបស់បារាំងនេះដែរ។ ទឹកអប់នេះត្រូវបានផ្សំនិងផលិតឡើងតាំងពីឆ្នាំ ១៩២១ មកម្ល៉េះ។ វាជាទឹកអប់ពេញនិយមសម្រាប់នារី ដោយសារតែមានភាពទាក់ទាញនិងក្លិនផ្កាច្រើនប្រភេទសម្រាប់ជ្រើសរើស ព្រមទាំងវេចខ្ចប់ក្នុងដបយ៉ាងល្អឥតខ្ចោះ។ គ្រឿងផ្សំរបស់ទឹកអប់ម៉ាកនេះសុទ្ធតែជាគ្រឿងថ្លៃៗ ពិបាករក និងបូកលាយជាមួយផ្កាក្តាំងងា ផ្កាកុលាប ផ្កា De Mai និងផ្កាម្លិះថែមទៀត។
៣.ទឹកអប់យីហោ Baccarat Les Larmes Sacrees de Thebes តម្លៃ ៦៨០០ ដុល្លារអាមេរិកក្នុង ១ ដប
ទឹកអប់ Baccarat ផលិតឡើងក្នុងឆ្នាំ ១៩៩០ ហើយមានតែ ៣ ដបប៉ុណ្ណោះដែលបានផលិតឡើង។ គ្រឿងផ្សំរបស់វារួមជាមួយប្រេងក្រអូប ឈើក្រអូប ផ្កាម្លិះ ផ្កាក្តាំងងា ផ្កា geranium ត្បូង amber និងច្រកក្នុងដបកែវគ្រីស្តាល់។ គេបានឲ្យឈ្មោះទឹកអប់នេះថា «Sacred Tears of Thebes» ។ ដោយឡែកមូលហេតុដែលទឹកអប់ម៉ាកនេះមានតម្លៃថ្លៃ ដោយសារតែគេបានយកត្បូងគ្រីស្តាល់ amethyst មកច្នៃជាដបសម្រាប់ច្រក។
២. ទឹកអប់យីហោ Clive Christian No. 1 Imperial MajestyPerfume តម្លៃ ១២៧០០ ដុល្លារអាមេរិកក្នុង ១ ដប
ជាប្រភេទទឹកអប់សម្រាប់ស្ត្រី ដែលផ្សំឡើងដោយមើម Tahitian ផ្កា vanilla ផ្កាក្តាំងងា ផ្កាកុលាប ក្លិននំផ្អែម ផ្កាម្លិះ ផ្កា orris និងប្រេងផ្កាកុលាប។
១. ទឹកអប់យីហោ DKNY Golden Delicious Million Dollar Fragrance Bottle តម្លៃ ១ លានដុល្លារអាមេរិកក្នុង ១ ដប
ម៉ាកទឹកអប់មួយនេះ បានបំបែកកំណត់ត្រាទឹកអប់ដែលមានតម្លៃថ្លៃជាងគេលើលោក។ វាចូលរួមផលិតឡើងពីអ្នកច្នៃម៉ូតដគ្រឿងអលង្ការឈ្មោះ Martin Katz។ មូលហេតុដែលទឹកអប់នេះមានតម្លៃថ្លៃយ៉ាងនេះដោយសារតែគេបានយកពេជ្រដែលមានទម្ងន់ ២.៤៣ ការ៉ាត់ដាក់លើគំរបដប។ លើសពីនេះនៅលើដបគេបានបន្ថែមវាជាមួយពេជ្រមួយគ្រាប់ធ្វើជារាងផ្កាកុលាបទម្ងន់ ៤.០៣ ការ៉ាត់ និងពេជ្រមួយគ្រាប់ទៀតធ្វើជារាងពងក្រពើទម្ងន់ ៣.០៧ ការ៉ាត់ បូកជាមួយពេជ្រមកពីប្រទេសប្រេស៊ីលទំងន់១.០៦ ការ៉ាត់ និងបន្ថែមពេជ្រក្នុងស្រទាប់ផ្កាកុលាប ៤ គ្រាប់ទៀត។ ក្រៅពីនោះគេដាក់បន្ថែមត្បូងពេជ្រពណ៌ផ្កាឈូក ១៥ គ្រាប់តូចៗមកពីប្រទេសអូស្ត្រាលីនៅលើសំបកដប រួមទាំងពេជ្រ ១៨ ការ៉ាត់ទៀតដែលមានរាងពងក្រពើយកមកពីសិរីលង្ការ ត្បូងពណ៌សតូចៗចំនួន ២៧០០ គ្រាប់ និងកណ្តៀងពណ៌លឿងចំនួន ១៨៣ ត្បូង។ សម្រាប់ការផលិតនិងចម្រាញ់វាឲ្យជាចេញក្លិនបានល្អ ត្រូវការចំណាយពេលរក្សាទុករហូតដល់ ១៥០០ ម៉ោងឯណោះ ៕
ប្រែសម្រួល៖ មួង ពិសី
ចុចអាន៖ មកស្គាល់ម៉ាកសម្លៀកបំពាក់ថ្លៃៗបំផុតនៅលើពិភពលោក
ចុចអាន៖ ដឹងអត់? អគារថ្លៃបំផុតលើលោកទាំង ១០ មាននៅប្រទេសណាខ្លះ?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ