KPT+
៧ សញ្ញា បង្ហាញច្បាស់ៗថា គេលួចស្អប់អ្នក
សូម្បីតែព្រះល្អប៉ុណ្ណានៅមានមារផ្ចាញ់ ទម្រាំមនុស្សលោកធម្មតាដូចជាយើងគ្មានអ្វីចម្លែកទេការមានអ្នកស្អប់នោះ។ ជាក់ស្ដែងបើស្អប់ដឹងស្អប់មិនពិបាកទេ តែការស្អប់ហើយធ្វើពុតជាចូលចិត្តទើបទើសទាល់ ដូច្នេះដើម្បីប្រាកដចិត្តថាគេពិតជាស្អប់អ្នកមែន សាកសង្កេតមើលចំណុចខាងក្រោមដូចតទៅ៖

១. មានកាយវិការបិទ
គាត់មិនសូវមានកាយវិការច្រើនអំឡុងពេលសន្ទនា អោបដៃ ផ្អែកលើវត្ថុផ្ទុយពីអ្នក មិនសូវមើលមុខចំ។
២. ស្នាមញញឹមក្លែងក្លាយ
អ្នកប្រាកដជាអាចមើលដឹងនៅពេលនរណាម្នាក់ព្យាយាមសម្ដែងចំពោះអ្នក។

៣. អេះក
ការអេះក គឺជាសញ្ញាទូទៅមួយកើតឡើងក្នុងករណីគេមិនចូលចិត្តអ្នក កុំច្រឡំថាគេញ៉ែឲ្យសោះ។ ពេលនិយាយអ្វីមួយ រួចគេតបដោយញាក់ស្មាមានន័យថា ម្នាក់នោះកំពុងមិនពេញចិត្ត ឬមិនយល់ស្របនឹងអ្នកហើយ។
៤. ព្យាយាមនៅឆ្ងាយពីអ្នក
និយាយគ្នាសុខៗខិតទៅឆ្ងាយនោះជាសញ្ញាមិនចូលចិត្ត ឬដកខ្លួនពីអ្នក ជួនកាលគេរវល់ទើបដើរចេញ ប៉ុន្តែជួនកាលមិនរវល់ផងក៏គិចដែរ។

៥. ធ្វើមាត់ពេបជ្រាយ
សញ្ញានេះមានន័យគេមិនពេញចិត្ត មិនស្រណុក និងមិនគាំទ្រអ្នកឡើយ។
៦. មើលចំយូរពេក
“មិនមើលចំ មានន័យថាស្អប់” មនុស្សភាគច្រើនដឹងរួចមកហើយ ទើបគាត់ផ្លាស់ប្ដូរមកមើលមុខអ្នកវិញកុំឲ្យមានការសង្ស័យ។
៧. មិនប៉ះអ្នកសូម្បីបន្តិច
បើសិនមនុស្សនោះចូលចិត្តអ្នក ហោចណាស់ក៏ធ្លាប់វៃអ្នកមួយដៃលេងដែរ ដោយសារគេមិនចូលចិត្តបានជាមិនចង់សូម្បីប៉ះបន្តិច។

បន្ទាប់ពីដឹងច្បាស់ថានរណាស្អប់ នរណាចូលចិត្តហើយ សូមកុំយកចិត្តទុកដាក់នឹងរឿងមិនល្អពេកអីព្រោះថាវាជារឿងធម្មតាសម្រាប់មនុស្សទូទៅ ណាមួយយើងមិនអាចចូលចិត្តគ្រប់គ្នាឬឲ្យគ្រប់គ្នាមកចូលចិត្តយើងបានឡើយ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ធ្វើបាន ៥ វិធី នេះ គ្មានមិត្តភាពក្លែងក្លាយចូលមកក្នុងជិវិតឡើយ
ចុចអាន៖ ហេតុផល ៤ យ៉ាងធំៗ មិត្តភាពតែងតែបញ្ចប់ ដោយការមើលមុខគ្នាមិនត្រង់

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក