KPT+
សត្វអាក្រក់ៗ ១០ ប្រភេទ នៅក្នុងមហាសមុទ្រមិនសូវមានអ្នកស្គាល់
តំបន់សមុទ្រជាទិសដៅដើរលេងសម្រាប់មនុស្សជាច្រើនរូប ដោយសារតែទេសភាពនិងទឹកដ៏ធំស្រឡះគួរឲ្យចង់ហែល។ បន្ទាប់ពីមើលអត្ថបទនេះចប់ ធានាថាលែងចង់លេងទឹកសមុទ្រដ៏ខៀវស្រងាត់ដូចមុនទៀតហើយ៖
១. ត្រីក្បាល Sarcastic fringe
វាមានអត្តចរិតឆេវឆាវ និងចូលចិត្តថើមសត្រូវ គួរឲ្យចង់សើចមែន? មើលមុខវាសិនទៅ

ត្រីនេះការពារទឹកដីខ្លាំងណាស់ វានៅគ្រប់កន្លៀតដែលអាចនៅបានក្នុងជម្រៅពី៣ទៅ៥ម៉ែត្រនៃសមុទ្រ។
២. ជន្លេន Zombie
ជន្លេនញីបឺតជញ្ជក់ឆ្អឹងនៅក្នុងទឹកសមុទ្រ ចំណែកឯជន្លេនឈ្មោលរស់នៅក្នុងជន្លេនញី។ អ្នកប្រហែលគ្មានសំណាងបានឃើញវាផ្ទាល់ទេ ព្រោះពួកវារស់នៅបាតសមុទ្រជម្រៅរាប់គីឡូម៉ែត្រឯណោះ។

៣. ជន្លេន Bobbit
ជន្លេន Bobbit មានរាងកាយមុតៗ វាទាញចំណីរបស់វាលឿនណាស់ ប៉ុន្តែមិនគ្រោះថ្នាក់ដល់មនុស្សទេកុំឲ្យតែជាន់វាដឹងតែឈាមជើងមិនខាន។

៤. មឹកយក្ស
មិនមែនក្នុងរឿងទេណា! មឹកយក្សពិតជាមានមែន វាមានកម្ពស់ដល់ទៅ ៥៩ហ្វីត និងទម្ងន់ជិត ១តោន។ កាលពីឆ្នាំ ២០០៤ ជនជាតិជប៉ុនថតបានរូបវាប៉ុន្មានសន្លឹកដែរ ពីរឆ្នាំក្រោយមកគេចាប់បានវាតែម្ដង។

៥. ត្រីឆ្លាម Goblin
ត្រីឆ្លាម Goblin រស់នៅក្បែរផ្ទៃសមុទ្រជម្រៅប្រហែល ១,៣០០ម៉ែត្រ។ វាមានប្រវែងដល់ទៅ ៣ម៉ែត្រ និងល្បឿន ៣ម៉ែត្រក្នុងមួយវិនាទី បើជួបវាដឹងតែចប់ហើយ។

៦. ខ្ញែរសមុទ្រ ប្រអប់អូស្ត្រាលី (Australian box jellyfish)
ខ្ញែរសមុទ្រប្រភេទនេះជាខ្ញែរកាចជាងគេបំផុត វាអាចធ្វើឲ្យអ្នកសន្លប់ គាំងបេះដូង និងស្លាប់មួយរំពេច លើសពីនេះវាចេះដេញទៀត។

៧. ត្រី Barreleye
ត្រីនេះមានពន្លឺតិចៗសម្រាប់ស្វែងរកចំណី ព្រោះវារស់នៅកន្លែងងងឹតបំផុតនៃសមុទ្រ។

៨. ត្រី Blob
តាមបណ្ដាញសង្គមអ៉ីធឺណែតនាំគ្នាបង្អាប់ថាវាជាត្រីអាក្រក់បំផុត ការពិតវាអាក្រក់តែនៅលើគោកទេ។ ដោយសារតែវាជាត្រីដែលរស់នៅទឹកជម្រៅជ្រៅខ្លាំង (៦០០ទៅ១២០០ម៉ែត្រ) ដូច្នេះពេលផ្លាស់ប្ដូរសម្ពាធធ្វើឲ្យវាខូចទ្រង់ទ្រាយបែបនេះទៅ។

៩. Chimaera
មើលទៅដូចគេដេរត្រីផ្សេងៗជាប់គ្នាបង្កើតជាត្រីថ្មី។

១០. មឹកបិសាចជញ្ជក់ឈាម
វានៅលើផែនដីនេះមុនជំនាន់ដាយណូស័រទៀត ដោយឡែកភ្នែកវាមានពណ៌ខៀវ ដៃ៨ និងមិនផឹកឈាមទេ គ្រាន់តែបានឈ្មោះមកពីស្បែករបស់វា។

មិនទាន់អស់នៅឡើយទេ ទឹកសមុទ្រមានផ្ទៃក្រឡាធំជាងដីគោករាប់សិបដងមានន័យថា នៅមានសត្វរាប់លានប្រភេទដ៏គួរឲ្យញញើតច្រើនទៀតរង់ចាំការស្រាវជ្រាវពីមនុស្ស៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ មករំលឹកពីសត្វស្វាសមុទ្រ ក្មេងៗកាលពីជំនាន់ ៩០ ចូលចិត្តលេង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ