Connect with us

KPT+

មកស្គាល់ សត្វជៀមស្អាត និងថ្លៃបំផុតលើលោក

បានផុស

នៅ

នៅក្នុងប្រទេស Senegal សត្វជៀមពូជ Ladoum មានតម្លៃខ្ទង់ម៉ឺនដុល្លារ កម្ពស់ខ្ពស់បំផុត១,២ម៉ែត្រ និងទម្ងន់ប្រមាណ ១៨១,៥គីឡូក្រាម ជាសត្វចិញ្ចឹមតំណាងឲ្យឋានៈម្ចាស់។ ជាទូទៅការចិញ្ចឹមជៀមគឺដើម្បីរោម និងសាច់ ប៉ុន្តែក្នុងប្រទេស Senega សត្វជៀមគឺជាសត្វចិញ្ចឹមដ៏ថ្លៃ ព្រមទាំងមានកម្មវិធីប្រកួតសម្រស់ទៀតផង។

Assane Dieye អ្នកគ្រប់គ្រងហ្វូងជៀម Ladoum កំពុងបង្អួតជៀមឈ្មោលឈ្មោះBallon d’Or (ភាសាបារាំង) បកប្រែថា បាល់មាស។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូងឡើយ អ្នកថតរូប Sylvain Cherkaoui បានដឹងពីជៀមនេះអំឡុងពេលផ្ទុះកូវីត-១៩ ក្នុងទីក្រុង Dakar ដែលជាផ្ទះរបស់គាត់។ គាត់ឃើញរូបជៀមនៅលើផ្ទាំងប៉ាណូ មានអក្សរដាក់ថា “ទិញឡានមួយ ថែមជៀមមួយ”។ ជៀមលើប៉ាណូនោះមានរូបរាងធំដូចស្ដេចជៀម ផ្ទុយស្រឡះពីជៀមធម្មតាដែលត្រូវបានបូជាដោយប្រជាជនម៉ូស្លីមក្នុងពិធីបុណ្យ Eid al-Fitr ។ ដោយចំណាប់អារម្មណ៍ Cherkaoui ចាប់ផ្ដើមសិក្សាបន្ថែមទៅលើជៀមនោះ៖ ជៀម Ladoum មានដើមកំណើតពីឆ្នាំ ១៩៧០ ជាកូនកាត់ពូជ Mauritanian និង Malian ល្បីពីរូបរាងស្អាត ខ្ពស់ និងស្នែងកោង។ Cherkaoui និយាយថា សត្វចៀមដែលចិញ្ចឹមដោយអ្នកបង្កាត់ពូជមួយចំនួនមានតម្លៃខ្ពស់ណាស់ អ្នកមានតែងតែអោយតម្លៃយ៉ាងហោចណាស់មួយក្បាល ១ម៉ឺនដុល្លារ ពេលខ្លះហក់ដល់ ៨ម៉ឺនដុល្លារក៏មាន។ គាត់សរសេរក្នុងអ៉ីម៉ែលបន្តទៀតថា “ជៀមនោះដូចជៀមម៉ាក Rolex អញ្ចឹង ព្រោះម្ចាស់សុទ្ធតែជាអ្នកមាន”។

Fatoumata Doumbia ថតជាមួយជៀមរបស់គាត់ឈ្មោះ Bideo Bou Bess វាមានអាយុលើសពីរឆ្នាំបន្តិច មានកម្ពស់១ម៉ែត្រ។
Habibou Diop បង្អួតកូនជៀមរបស់គាត់ឈ្មោះ Bideo Bou Bess អាយុ ១ឆ្នាំ ៧ខែ។
អ្នកស្រី Wane Fatou Binetou Diop និងប្អូនប្រុសរបស់គាត់ Moustapha Diop ថតជាមួយជៀមឈ្មោលឈ្មោះ Mapate Junior អាយុ ២ឆ្នាំកន្លះ។ 

តម្លៃជៀមថ្លៃទៅតាម ទំហំ ទម្ងន់ រូបរាង ភាពស៉ីមេទ្រីគ្នានៃស្នែង ភាពកោងនៃតួមុខ និងភាពស៉ីមេទ្រីគ្នានៃប្រដាប់ភេទរបស់ជៀម។ ម្ចាស់ជៀមជាច្រើនចុះឈ្មោះសត្វចិញ្ចឹមរបស់ពួកគេឲ្យចូលទៅក្នុងការប្រកួតសម្រស់ជៀមដែលដាក់បញ្ចាំងតាមទូរទស្សន៍ក្នុងប្រទេស Senegal អ្នកឈ្នះទទួលរង្វាន់ជា អាហារ សាច់ប្រាក់ និងតម្លើងថ្លៃជៀមក្រែងចង់លក់ទៅថ្ងៃក្រោយ៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ រឿងសំខាន់ៗ ៥ យ៉ាងគួរដឹងមុនចិញ្ចឹមសត្វ Sugar Glider

ចុចអាន៖ មករំលឹកពីសត្វស្វាសមុទ្រ ក្មេងៗកាលពីជំនាន់ ៩០ ចូលចិត្តលេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម