KPT+
ការពិតគួរឲ្យចាប់អារម្មណ៍ ១០ យ៉ាងពី សត្វក្រពើ
កាលពីភ្លើងឆេះកាលផ្ដាច់ពូជដាយណូស័រ ក្រពើគឺជាសត្វល្មូនមួយក្នុងចំណោមសត្វដែលរួចខ្លួនទាំងអស់និងបន្តរស់នៅមកទល់បច្ចុប្បន្ន។ អាស្រ័យពេលវេលាដ៏យូរអង្វែងនេះហើយ ទើបធ្វើឲ្យសត្វក្រពើក្លាយជាសត្វមានប្រវត្តិសាស្ត្រវែងនិងអាថ៌កំបាំង ខាងក្រោមនេះជារឿងពិតខ្លះៗពីសត្វក្រពើ៖
១. សត្វក្រពើមាន ២៣ប្រភេទ ប៉ុន្តែប្រទេសអូស្ត្រាលីជាជម្រកសម្រាប់តែក្រពើ ២ប្រភេទប៉ុណ្ណោះគឺ ក្រពើទឹកសាបនិងក្រពើ estuarine ( សម្ដៅលើព្រំដែនទឹកប្រៃជួបទឹកសាប) មានន័យថាក្រពើ estuarine អាចរស់នៅទាំងទឹកសាបទាំងទឹកប្រៃ។ ចំណែកប្រភេទផ្សេងៗទៀតរស់នៅតាម តំបន់ត្រូពិច ទ្វីបអាព្រិច ទ្វីបអាស៊ី និងទ្វីបអាមេរិក។

២. សត្វក្រពើ ជាសត្វល្មូនចម្រុះអាចរស់នៅក្នុងបរិស្ថានច្រើនប្រភេទដូចជា បឹង ទន្លេ ទឹកសាប និងទឹកប្រៃជាដើម។
៣. ដូចសត្វល្មូនដទៃដែរ សត្វក្រពើជាសត្វឈាមត្រជាក់ចូលចិត្តរស់នៅតំបន់ត្រូពិចជិតតំបន់ដីសើម។ ពួកវាមិនអាចបង្កើតកំដៅដោយខ្លួនឯងបានទេ ដូច្នេះហើយពួកគេនឹងគេងយ៉ាងយូររហូតដល់អាកាសធាតុឡើងកំដៅម្តងទៀត។
៤. ក្រពើធ្លាប់ស្ថិតនៅកំពូលនៃខ្សែសង្វាក់អាហារ តាំងពី ១០០លានឆ្នាំមុន ក្នុងកំឡុងសម័យ Mesozoic។

៥. កម្លាំងថ្គាមមរបស់វាខ្លាំងខ្លាណាស់ ទោះបីជាសាច់ដុំក្នុងថ្គាមរៀងខ្សោយបន្តិចក្ដី។ អ្នកដឹងទេថា ក្រពើទឹកប្រៃមានកម្លាំងខាំខ្លាំងជាងតោ និងខ្លាដល់ទៅ ៣ ដងឯណោះ។
៦. សីតុណ្ហភាពជាអ្នកកំណត់ភេទកូនក្រពើ សម្រាប់ពងដែលស្ថិតនៅក្រោមសីតុណ្ហភាព ៣២អង្សាសេ ក្លាយជាក្រពើញី ចំណែកឯលើសពីសីតុណ្ហភាព ៣២អង្សាសេ ក្លាយជាក្រពើឈ្មោល។
៧. ធ្លាប់ឮ “ទឹកភ្នែកក្រពើ” អត់? មិនមែនវាយំពេលត្របាក់ចំណីទេ ដោយសារតែការខាំសង្កត់ចំណីខ្លាំងពេកទើបក្រពេញបង្ខំឲ្យផលិតទឹកភ្នែក។

៨. ក្រពើមិនអាចទំពាអាហារបានឡើយ បន្ទាប់ពីស៊ីសត្វមកវានឹងលេបថ្មដើម្បីជួយរំលាយ និងបំបែកអាហារនៅក្នុងក្រពះ។
៩. ទោះបីជាវាអាចរួចផុតពីភ្លើងឆេះកាលមែន ប៉ុន្តែអាយុក្រពើមិនវែងប៉ុន្មានទេ។ ជាមធ្យមវាមានអាយុប្រហែល ៤០ឆ្នាំ ប៉ុន្តែសម្រាប់ក្រពើទឹកប្រៃ និងក្រពើទន្លេ Nile អាចរស់ដល់ទៅ ៨០-១០០ឆ្នាំ។
១០. ក្រពើហារមាត់ ព្រោះវាក្ដៅនិងមិនអាចបែកញើសបាន៕

ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ យល់សប្ដិឃើញក្រពើ ការងារមានគេស្អប់ឬច្រណែន រីឯស្នេហាមានជនទី ៣ ជ្រៀតជ្រែក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ