Connect with us

KPT+

អត្ថន័យនិងខ្លឹមសារពិសេសរបស់ផ្កាម្លិះដែលយើងមិនធ្លាប់ដឹង

បានផុស

នៅ

ផ្កាម្លិះ​ត្រូវបាន​គេហៅ​ថា​ Yasmin ​ជាភាសា​អារ៉ាប់។ ​​ក្លិនក្រអូប​ដែលយើងធ្លាប់​ស្គាល់​ ​និងគួរ​ឱ្យស្រឡាញ់​នៃផ្កា​ម្លិះ ​គេអាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា​ Jasminum grandiflorum។ វាជាផ្កាដែលមាន​ប្រជាប្រិយ​ពាស​ពេញ​ពិភព​លោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ផ្កា​រាង​ជា​បំពង់​ ពណ៌ស​ធំ ​រុក្ខជាតិមាន​ដើម​​កំណើតនៅ​អាស៊ី​ ខាងជើង​ឥណ្ឌា ​ប៉ាគីស្ថាន​ និងតំបន់​ពាយ័ព្យ​នៃ​ហិម៉ាឡៃ​។ ​នៅផ្នែក​ខ្លះនៃ​ពិភព​លោក ក្នុងប្រវត្តិសាស្ត្រ ​វាត្រូវបាន​គេប្រើជា​ដើម្បីជា​ឱសថរំងាប់អារម្មណ៍។ ​នៅ​សតវត្សរ៍​ទី ១៦ ផ្កា​ម្លិះ​ត្រូវ​បានគេ​ណែនាំ​ដល់​អឺរ៉ុប ​ហើយ​ភ្លាមៗ​នោះ​វា​បានក្លាយ​ជា​ការបន្ថែម​ដ៏ពេញ​និយម​នៅក្នុង​សិល្បៈ​នៃ​ការ​ផលិត​ទឹកអប់​។ ​ផ្កានេះត្រូវបានគេ​ប្រមូលនា​ពេលព្រឹក ​នៅពេល​ពួកវាបង្កើត​ក្លិនក្រអូប​ខ្លាំងបំផុត​មុនពេលថ្ងៃរះ​។

​នៅក្នុង​វប្បធម៌​ឥណ្ឌា​ មានរឿងព្រេង​មួយនិយាយពីបុព្វហេតុដើមដែល​ផ្កាម្លិះរីក​នៅ​ពេលយប់​។ ​នៅ​ក្នុង​ទេវករៀបរាប់ថា​ ​​ព្រះនាង​សូរិយាទេវី ​បានធ្លាក់​អន្លង់ស្នេហ៍ជាមួយ​អាទិទេព​មួយអង្គ។ ​ប៉ុន្តែគួរឱ្យ​សោកសៅ​និងរន្ធត់បំផុត​ ព្រះ​នាងអង្គនេះធ្វើអត្តឃាត ក្រោយអទិទេពដែលជាម្ចាស់បេះដូង បានក្បត់ចិត្ត ​។ ​នៅគ្រប់​ទីកន្លែង​ដែល​ធាតុ​របស់​ព្រះនាង ​បាន​ខ្ចាត់​ខ្ចាយទៅដល់ វាក៏ដុះជា​ផ្កាម្លិះ​ដ៏​ស្រស់​ស្អាត​។ ​ប៉ុន្តែ​ដោយ​សារ​តែអាទិ​ទេពនៃព្រះ​អាទិត្យបានធ្វើឲ្យព្រះ​នាង​ខូច​ចិត្ត ទើប​បាន​ជាផ្កា​មិន​ព្រម​រីកក្លិន​ក្រអូប​នៅ​ពេល​ថ្ងៃ​ តែ​បែ​ជា​បញ្ចេញ​ក្លិនក្រអូប​នា​ពេលយប់វិញ​។

ខ្លឹមសារ​ផ្កា​ធ្វើ​ពី​ផ្កាម្លិះ​ត្រូវ​បាន​គេ​និយាយ​ថា ​ជួយ​បង្កើន​ភាព​ច្បាស់លាស់​ខាង​ផ្លូវចិត្ត ​និង​ជំរុញ​ចំណាប់​អារម្មណ៍ថ្មីៗ។ ​នៅ​ក្នុង​វិស័យ​ឱសថ ​គេ​ប្រើប្រេង​ក្រអូបពីម្លិះ ​ដើម្បី​ព្យា​បាល​ និង​ជួយ​បំបាត់​ភាព​នឿយហត់​ ជំរុញ​ការ​សំរាក​លំហែ ​ការ​ធ្លាក់​ទឹកចិត្ត ​ព្រមទាំង​ជា​ជំនួយ​ក្នុង​ការធ្វើ​សមាធិ​។ ​

ម្លិះ​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ជា​ប្រវត្តិសាស្ត្រ​ជា​យូរ​លង់​ណាស់​មក​ហើយ និងត្រូវ​បាន​គេ​និយាយ​ថា​ ​ជារុក្ខជាតិ​នៃ​​សេចក្តី​ស្រឡាញ់​ដែល​អាច​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​ភេទ​ទាំងពីរ​ទៀត​ផង​។ ​នៅក្នុង​ទំនៀម​ទម្លាប់​របស់​ឥណ្ឌា ​វាត្រូវ​បាន​ប្រើ​ដើម្បី​បញ្ឈប់​លំហូរ​នៃ​ទឹកដោះ​នៅ​ពេល​បំបៅ​ដោះ​កូន ​ដោយ​លាប​ផ្កា​ដែលច្របាច់​ស្រស់ៗ​​ទៅ​លើ​សុដន់ម្ដាយ​។

ចំពោះ​ប្រជាជន​មួយ​ចំនួន ​ផ្កានេះ​ត្រូវបាន​គេចាត់ទុក​ថា​ជាផ្កាដ៏បរិសុទ្ធ​របស់ព្រះ Kama ដែល​ជាអាទិទេព​នៃសេចក្តី​ស្រឡាញ់​របស់ហិណ្ឌូ​។ ​នៅក្នុង​វប្បធម៌​ហិណ្ឌូ ផ្កាម្លិះក្រអូប​ត្រូវបានភ្ជាប់​ជាមួយគ្នានឹងការផ្តល់អំណោយ​ដល់មនុស្សជា​ទី​ស្រឡាញ់និងភ្ញៀវ​កិត្តិយស។ ​តាមប្រ​ពៃ​ណីឥណ្ឌា ​ម្លិះក៏ត្រូវបានប្រើជា​ភួង​កូនក្រមុំ​នៅក្នុងពិធី​មង្គលផងដែរ។ ​វត្ត​មាននៃ​ខ្លឹមសារ​ដែល​មាន​ក្លិនក្រអូប​របស់ផ្កាម្លិះ​នៅ​ក្នុង​ពិធី​មង្គល​ការត្រូវបានគេ​គិតជាការធានានូវ​សេចក្តី​ស្រឡាញ់​ដ៏អស់​កលល្បិច​រវាងកូន​ក្រមុំនិង​កូនកំលោះ​៕

ប្រែសម្រួល៖ មួង ពិសី

ចុចអាន៖ សិល្បៈ​​គំនូរ​និង​ការ​ថតរូប​ដែល​បង្ហាញ​ពី​អត្ថន័យ​នៃជនជាតិ​ស្បែក​ខ្មៅ ដែល​គួរ​តែ​ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីបាញ់សម្លាប់សា្វមីម្ចាស់ប្រេន Lakamo ជនដៃដល់បានធ្វើអត្តឃាតខ្លួនឯងតាមក្រោយ(មានវីដែអូ)

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឧត្តមសេនីយ៍ត្រី ប៉ាន់ សុីវ៉ាន់ថា និងលោកជំទាវឧកញ៉ា គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក Zelensky ពេញចិត្តនឹងស្ដាប់គំនិតបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន របស់លោក Trump

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត៖ ​រដ្ឋាភិបាលមិនដេកចាំមើល ការលំបាករបស់ប្រជាពលរដ្ឋ​ ដែលកំពុងជួប​បញ្ហា​ជាមួយម្ចាស់បុរី​នោះទេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទាហាន មីយ៉ាន់ម៉ា ដកថយចេញព្រំដែន ថៃ ក្រោយផ្ទុះការប្រយុទ្ធគ្នាជាច្រើន​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម