KPT+
កីឡាករបាល់ទាត់ ៨ រូប បង្អួតនាឡិកាដៃដាំពេជ្រ ក្នុងព្រឹត្តិការណ៍ World Cup នៅ កាតា
ព្រឹត្តិការណ៍ FIFA World Cup លើកទី ២២ បច្ចុប្បន្នកំពុងប្រព្រឹត្តទៅនៅទីក្រុង Doha ប្រទេសកាតា ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកាដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២។ ការប្រកួតបាល់ទាត់ពិភពលោក មិនត្រឹមតែជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះគេក៏សង្កេតឃើញកីឡាករម្នាក់ៗ បានបង្អួតនាឡិកាប្រណិតជាយីហោល្បីៗ អំឡុងពេលទៅដល់ប្រទេសកាតាផងដែរ។
១ Neymar ពាក់នាឡិកា Rolex Day-Date ‘Rainbow’ 128348RBRនិង Rolex Daytona ‘Paul Newman Dial’ 116518LN
កីឡាករបាល់ទាត់ប្រេស៊ីល Neymar Jr. ត្រូវបានគេឃើញពាក់នាឡិកាដៃប្រេន Rolex Day-Date ‘Rainbow’ 128348RBR ដែលមានពណ៌មាសលាយលឿង។ នាឡិកានេះដាំដោយត្បូងពេជ្រដ៏ភ្លឺចែងចាំង និងមានត្បូងកណ្ដៀងពណ៌ឥន្ទធនូចំនួន១២គ្រាប់ ជាសញ្ញាសម្គាល់ម៉ោង ដែលបានបំផុសគំនិតដោយកញ្ចក់នៃនិមិត្តសញ្ញា Daytona Rainbow។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/image-740.png)
ដោយឡែក Rolex មួយទៀតដែលឃើញនៅលើកដៃរបស់ Neymar អំឡុងពេល World Cup គឺ Rolex Daytona 116518LN ‘Paul Newman Dial’ ដែលរំលេចពណ៌មាសពណ៌លឿងដូចគ្នា។ វាមានលក្ខណៈពិសេសនៃគ្រាប់ចុចពណ៌ខ្មៅ ជាមួយនឹងគ្រាប់ចុចរង chronograph ដែលរំឭកពីការចុចរបស់ Paul Newman Daytona។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/image-741.png)
២ Cristiano Ronaldo ពាក់នាឡិកា Jacob និង Co. Epic X’ Flight of CR7
![](https://www.kampucheathmey.com/wp-content/uploads/2022/12/image-742.png)
ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ Ronaldo ត្រូវបានគេឃើញពាក់យីហោ Jacob and Co. Epic X ‘Flight of CR7’ ពណ៌មាសបែកផ្កាឈូក ដោយសហការជាមួយនឹងមិត្តសំឡាញ់របស់គាត់។ នាឡិកានេះផលិតតែ១០០គ្រឿងនិងមានស្រោមទំហំ ៤៤ មិល្លីម៉ែត្រ ជាមួយនឹងគម្របរាងអក្សរ X ដែល bezel ត្រូវបានកំណត់ជាមួយនឹងពេជ្រ 24 baguette-cut ។ នាឡិកាដៃនេះមិនមែនមានតែអ្នកគាំទ្របាល់ទាត់ម៉្យាងនោះទេ សូម្បីតែអ្នកនិយមលេងអ៊ីនធឺណិតក៏ចាប់អារម្មណ៍នៅយីហោមួយនេះឃើញពីអត្ថន័យនាឡិកានោះគឺជាគ្រាប់បាល់លោតរបស់ Ronaldo នៅពេលដែលគាត់លេងឲ្យ Real Madrid ទល់នឹង Manchester United ក្នុងការប្រកួត UEFA Champions League វគ្គ ១៦ ក្រុមកាលពីឆ្នាំ ២០១៣។
៣ Lionel Messi ពាក់នាឡិកា Rolex Day-Date 228206
![](https://www.kampucheathmey.com/wp-content/uploads/2022/12/image-743.png)
រហូតមកដល់ពេលនេះ គេឃើញតារាបាល់ទាត់អាហ្សង់ទីនពាក់នាឡិកាពីរផ្សេងគ្នា។ ទីមួយគឺផ្លាទីនៀម Rolex Day-Date ជាមួយនឹងគ្រាប់ចុចពណ៌ខៀវទឹកកក និងសញ្ញាសម្គាល់ម៉ោងជាលេខរ៉ូម៉ាំង។ នាឡិកានេះមានគែមរលោង និងខ្សែដែក ខណៈពណ៌នៃលេខរំឭកពីក្រុមជម្រើសជាតិរបស់គាត់។ សម្រាប់នាឡិកាមួយប្រភេទទៀត Patek Philippe Nautilus Perpetual Calendar 5740 ត្រូវបានគេប្រទះឃើញក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន។ វាគឺជាប្រតិទិន Patek Philippe Nautilus Perpetual Calendar 5740 ដ៏អស្ចារ្យដែលមានពណ៌ទឹកសមុទ្រនៅខាងក្នុងនិងខ្សែពណ៌ប្រាក់។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/image-744.png)
៤ Harry Kane ពាក់នាឡិកា Rolex Datona ‘Rainbow’ 116595RBOW
![](https://www.kampucheathmey.com/wp-content/uploads/2022/12/image-745.png)
ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane ត្រូវបានគេឃើញពាក់នូវវត្ថុដែលគេចង់បានបំផុតនៅលើទីផ្សារគឺ Rolex Daytona ‘Rainbow’ 116595RBOW ពណ៌មាស 18k ។ ប្រភេទនេះត្រូវបានកំណត់ជាមួយនឹងត្បូងកណ្តៀងឥន្ទធនូចំនួន៣៦គ្រាប់ ស្រោបដោយត្បូងពេជ្រចំនួន៥៦ គ្រាប់ដ៏អស្ចារ្យ ហើយសញ្ញាសម្គាល់ម៉ោងត្រូវបានកំណត់ជាមួយនឹងត្បូងកណ្ដៀងពណ៌ឥន្ទធនូចំនួ១១ថែមទៀត។
៥ Harry Kane ពាក់ Patek Philippe Aquanaut 5968G
![](https://www.kampucheathmey.com/wp-content/uploads/2022/12/image-746.png)
ពណ៌បៃតងកាគី គឺជានាឡិកាមួយផ្សេងទៀតដែលឃើញនៅលើកដៃរបស់គាត់ ក្នុងអំឡុងពេលព្រឹត្តិការណ៍ដ៏សំខាន់នេះ។ នាឡិកាពណ៌បៃតងពណ៌កាគីមានមុខងាររាប់រយៈពេល ៦៩ នាទីនៅម៉ោង៦ ព្រឹក ដែលជ្រើសរើសរាងមូល octagonal នៃ bezel។
៦ Kylian Mbappe ពាក់ Hublot Spirit of Big Bang ‘King Gold’ 642.OX.0180.RX
![](https://www.kampucheathmey.com/wp-content/uploads/2022/12/image-747.png)
កីឡាករបាល់ទាត់ជម្រើសជាតិបារាំង Kylian Mbappe ត្រូវបានគេឃើញពាក់ Hublot Spirit Of Big Bang 42mm ‘King Gold’។ វាមានតួនាឡិកាជាត្បូងកណ្តៀង និងស្រោមមាស ១៨k ។
៧ Eden Hazard ពាក់ Rolex Daytona Meteorite
![](https://www.kampucheathmey.com/wp-content/uploads/2022/12/image-758.png)
ក្នុងសន្និសីទសារព័ត៌មាន កីឡាករបាល់ទាត់អាជីពបែលហ្ស៊ិក Eden Hazard ត្រូវបានគេឃើញពាក់ពណ៌មាសដ៏ស្រស់ស្អាត Daytona 116505។ នាឡិការបស់គាត់មានលេខចុចអាចម៍ផ្កាយជាមួយនឹងប្រអប់រងពណ៌ខ្មៅចំនួនបី និងខ្សែដៃអយស្ទ័រ។
៨ David Beckham ពាក់នាឡិកាដៃ Tudor Black Bay Fifty-Eight Bronze M79012M-0001
![](https://www.kampucheathmey.com/wp-content/uploads/2022/12/image-751.png)
ចូលរួមការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា អតីតកីឡាករបាល់ទាត់អង់គ្លេស និងជាទូតសុឆន្ទៈឲ្យម៉ាក Tudor លោក David Beckham ត្រូវបានគេឃើញពាក់Tudor Black Bay Fifty-Eight Bronze M79012M-0001 បង្អួតពីភាពប្រណិតយ៉ាងសង្ហា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចែកផ្លូវជាមួយនឹងបិសាចក្រហម Man United ភ្លាម Ronaldo បញ្ចេញនាឡិកាដៃ ២ គ្រឿង អត្ថន័យមិនធម្មតា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច