ព័ត៌មានជាតិ
ណែនាំកន្លែងដើរលេង ៥ កន្លែង នៅខេត្តបាត់ដំបង អាចឱ្យភ្ញៀវសម្រាកបោះតង់បាន
ខេត្តបាត់ដំបងជាខេត្តសក្តានុពលផ្នែកកសិកម្ម ហើយល្បីការដាំដុះដំណាំស្រូវដែលធ្លាប់ឈរលេខ ១ ទូទាំងប្រទេស។ ខេត្តមួយនេះក៏ល្បីសំបូរផ្លែឈើប្រចាំរដូវ និងម្ហូបអាហារដ៏មានឱជារស។
និយាយពីកន្លែងដើរលេងវិញ ខេត្តបាត់ដំបងក៏សំបូរមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្រ្តនិងធម្មជាតិ។ យ៉ាងណាមិញ មានរមណីដ្ឋាន ៥ កន្លែង ណែនាំជាពិសេសសម្រាប់អ្នកចង់ទៅកម្សាន្ត ហើយអាចសម្រាកបោះតង់បានថែមទៀតផង។
១. ផ្កាព្រៃ រីសត

ផ្កាព្រៃ រីសត ឬគេច្រើនហៅថា ផ្កាព្រៃ រីសត បាត់ដំបង មានទីតាំងស្ថិតនៅ ភូមិស្រែពន្លូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង និងមានចម្ងាយប្រហែល 85km ពីរង្វង់មូលលោកតាដំបងក្រញូង។ផ្កាព្រៃ រីសត ស្ថិតនៅក្នុងប្រភេទកន្លែងបោះតង់ ឬបោះជុំរុំ, កន្លែងស្នាក់នៅ, រីសត ដូច្នេះ ភ្ញៀវជាតិ និងអន្តរជាតិអាចទទួលបានកន្លែងគេង, គយគន់ថ្ងៃលិច, ញុំអាហារ, ពិកនិច, បោះជុំរុំ ឬបោះតង់, ដើរលេងថ្មើរជើង, ទស្សនាទេសភាពព្រៃភ្នំ, កាហ្វេ និងកម្សាន្តផ្សេងៗទៀត។
២. វាលចម្បាំង ខេមសាយ

ទេសចរណ៍មួយកន្លែងនេះ មានទីតាំងស្ថិតនៅ ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង និងមានចម្ងាយប្រហែល 90km ពីរង្វង់មូលលោកតាដំបងក្រញូង។ វាលចម្បាំង ខេមសាយ ស្ថិតនៅក្នុងប្រភេទកន្លែងស្នាក់នៅ, ទេសចរណ៍ធម្មជាតិ។ នៅទីនោះមានទេសភាពព្រៃភ្នំ, កន្លែងគេង, ម៉ូតូកង់បួន, ពិកនិច, បោះជុំរុំ ឬបោះតង់, គយគន់ថ្ងៃលិច, គយគន់ថ្ងៃរះ, ដើរលេងថ្មើរជើង, BBQ និងផ្សេងៗជាច្រើនទៀតផងដែរ។
៣. រីសត ធម្មជាតិភ្នំព្រឹក

រីសតធម្មជាតិភ្នំព្រឹក មានទីតាំងស្ថិតនៅ ភូមិអូរចោត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ រីហ្សតធម្មជាតិភ្នំព្រឹក មានជាភោជនីយដ្ឋាន, កសិ-ទេសចរណ៍, ព្រៃភ្នំ បួករួមសេវាកម្សាន្តផ្សេងៗមានដូចជា ទស្សនាទេសភាពព្រៃភ្នំ, បោះជុំរុំ ឬបោះតង់, ញាំអាហារ, កាហ្វេ, ដើរទស្សនា កសិដ្ឋាន, ពិកនិច និងផ្សេងៗទៀត។
៤. ទឹកធ្លាក់ ភ្នំ៥៣

ទឹកធ្លាក់ ភ្នំ៥៣ មានទីតាំងស្ថិតនៅភូមិអូរចោត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ទេសចរណ៍ដែលមានបំណងចង់ទៅទីនេះអាច ទស្សនាទេសភាពព្រៃភ្នំ ហែលទឹក ឬលេងទឹក ឡើងភ្នំ ដើរលេងថ្មើរជើង កាហ្វេ បោះតង់ ឬបោះជុំរុំ ពិកនិច ញាំអាហារ គយគន់ថ្ងៃរិះ និងលិច កន្លែងគេងជាដើម។
៥. ទឹកធ្លាក់ ភ្នំកំពូល

ទឹកធ្លាក់ ភ្នំកំពូល មានទីតាំងស្ថិតនៅ ភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ទេសចរណ៍លក្ខណៈបែបទឹកជ្រោះ ឬទឹកធ្លាក់ មួយកន្លែងនេះ មានទីតាំងសំខាន់ៗ ដូចជា ហែលទឹក ឬលេងទឹក ដើរទស្សនាកសិដ្ឋាន ញាំអាហារ ដើរលេងថ្មើរជើង បោះជុំរុំ ឬបោះតង់ ពិកនិច ព្រមទាំងទីតាំងជាច្រើនផ្សេងៗទៀត៕
ដោយ៖ ថារី

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ