KPT+
យន្តហោះឯកជនថ្លៃបំផុតលើលោករបស់ស្ដេចស៊ុលតង់ ស្រោបមាសសឹងទាំងអស់
ក្នុងនាមជាអ្នកគ្រប់គ្រងព្រុយណេ និងជាប្រទេសសម្បូរប្រេងនៅលើកោះ Borneo ស្តេចស៊ុលតង់ Hassanal Bolkiah ត្រូវបានចាត់ទុកថាជាក្សត្រដែលមានជាងគេបំផុតនៅលើពិភពលោក។


ជាងនេះទៅទៀត យោងតាមរបាយការណ៍ Born Rich បានអះអាងថា ស្ដេចស៊ុលតង់មានយន្តហោះឯកជនជាច្រើនដូចជា Airbus A340-200, Boeing 767-200 និងយន្តហោះ Boeing 747-400 ស្រោបមាសតម្លៃ៤០០លានដុល្លារ ជាយន្តហោះធំជាងគេនិងមានឈ្មោះហៅក្រៅថា “វិមានលើអាកាស” សម្រាប់តែសែរាជវង្សរបស់ទ្រង់ប៉ុណ្ណោះ។

យន្តហោះ Boeing 747-400 តាមពិតដំបូងឡើយមានតម្លៃប្រហែល ២៦០លានដុល្លារ ប៉ុន្តែស្ដេចស៊ុលតង់បានចំណាយចន្លោះពី ១០០ លានដុល្លារទៅ ៤០០ លានដុល្លារ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ទ្រង់ក៏បានបន្ថែមគ្រឿងប្រណិតថ្លៃៗដែលមានតម្លៃដល់ទៅ ១២០លានដុល្លារផ្សេងទៀត រួមបញ្ចូលរបស់របរដូចជា អាងទឹកស្រោបមាស និងកម្រាលព្រំមាស។ វាមានអ្វីៗគ្រប់យ៉ាងចាប់ពីការិយាល័យឯកជន រហូតដល់បន្ទប់គេងមេគ្រួសារ និងបន្ទប់ទឹកប្រណិត សុទ្ធតែត្រូវបានតុបតែងដោយមាស និងគ្រីស្តាល់ Lalique ខណៈបន្ទប់ទទួលទានអាហារ បន្ទប់សន្និសីទ និងកន្លែងផ្សេងៗក៏បិទដោយសន្លឹកមាសដូចគ្នា។

ដោយឡែកបន្ទប់ទឹកនៅខាងលើរបស់ទ្រង់ បានធ្វើឡើងពីមាសសុទ្ធ រាប់តាំងពីក្រដាសអនាម័យ និងគ្រឿងបរិក្ខារផ្សេងៗស្របពេលដែរ យន្តហោះ Boeing 747 អាចផ្ទុកអ្នកដំណើរបានដល់ទៅ ៤១៦ នាក់ក្នុងប្លង់បីថ្នាក់ សម្រាប់ការហោះហើររយៈពេលយូរ ដែលមានចម្ងាយ ១៣,៤៥០ គីឡូម៉ែត្រ (៧,២៦២ ម៉ាយល៍) ឬអាចហោះបានលើសនេះព្រោះស្ដេចស៊ុលតង់ជាក្សត្រសំបូរប្រេងសម្រាប់ផ្ទុកលើយន្តហោះ៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាយរឿង ៨ យ៉ាង ពីស្តេចស៊ុលតង់ កម្រមានសារព័ត៌មានផ្សាយលម្អិត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ