KPT+
សណ្ឋាគារអភិជនទាំង ៧ មួយយប់រាប់ពាន់ដុល្លារ ក្នុងនោះក៏មាន កម្ពុជា ដែរ
យោងតាមរបាយការណ៍ដែលធ្វើឡើងដោយ Merchant Cash Advance បានឲ្យដឹងថាអ្នកមានបំផុត និងមានឯកសិទ្ធិអាចស្នាក់នៅសណ្ឋាគារលំដាប់ៗអភិជននៅទូទាំងពិភពលោកដោយមិនខ្វល់ពីការចាយលុយ។
ជាមួយគ្នានេះដែរ សណ្ឋាគារក្នុងបញ្ជីនេះមានភាពប្រណិតបំផុតដូចជា កោះឯកជន ផ្ទះលំហែដាច់ដោយឡែក ដំណើរកម្សាន្តក្រោមទឹកដ៏អស្ចារ្យ និងរមណីយដ្ឋានមានម្ហូបឆ្ងាញ់ៗ ខណៈតម្លៃក្នុងមួយយប់ទាល់តែក្រុមមហាសេដ្ឋីសាជីវកម្ម សែរាជវង្ស ឬអ្នកមានលុយចាយលើសលប់ ទើបហ៊ានចំណាយ។ ខាងក្រោម គឺជាសណ្ឋាគារថ្លៃបំផុតទាំង ៧ នៅលើពិភពលោក ហើយកម្ពុជាក៏មានឈ្មោះក្នុងបញ្ចីនេះដូចគ្នា។
១ Le Dune, Forte Village Resort Sardinia ប្រទេសអ៊ីតាលី តម្លៃ ២៥៣៩ដុល្លារក្នុងមួយយប់
សណ្ឋាគារនេះមានទីតាំងស្ថិតក្នុងតំបន់ដ៏ស្ងប់ស្ងាត់មួយ នៅចម្ងាយសមល្មមពីសមុទ្រ។ ក្នុងនាមជាភ្ញៀវអភិជន មានសិទ្ធជ្រើសរើសបឹងហ្គាឡូ និងបន្ទប់ដ៏ប្រណិតជាច្រើនប្រភេទ តាមតម្រូវការ ហើយបុគ្គលិកនឹងបម្រើតែភាពប្រណិត និងការសម្រាកលំហែដ៏អស្ចារ្យប៉ុណ្ណោះ។ អ្នកមានលុយដែលស្នាក់នៅទីនេះ ក្នុងនាមជាភ្ញៀវនឹងត្រូវបានគេចាត់ទុកដូចជាជាសែរាជវង្ស ខណៈតម្លៃមួយយប់ ២៥៣៩ដុល្លារ ធ្វើឲ្យវាក្លាយជាសណ្ឋាគារថ្លៃបំផុតនៅលើពិភពលោក។
២ សណ្ឋាគារ Royal Mansour Marrakech ប្រទេសម៉ារ៉ុក តម្លៃ ២០៦០ ដុល្លារមួយយប់
សណ្ឋាគារ Royal Mansour and Spa គឺជាសណ្ឋាគារថ្លៃបំផុតទី ២ និងល្អបំផុតនៅក្នុងពិភពលោកដូចគ្នាដោយសារតែវាជាកន្លែងស្នាក់នៅដ៏ប្រណិត និងឆើតឆាយហើយក៏ផ្ដល់សេវាកម្មផ្ដាច់មុខបំផុតផងដែរ។ ភាគច្រើនភ្ញៀវដែលមកស្នាក់នៅ Royal Mansour ច្រើនតែជាសេដ្ឋីប្រាក់លាន ហ៊ានចាយលុយក្នុងដៃមួយយប់ ២០៦០ ដុល្លារ
៣ សណ្ឋាគារ Amankora និង Spa Paro ប្រទេសប៊ូតង់ តម្លៃ ១៩១០ដុល្លារក្នុងមួយយប់
ត្បិតថាប៊ូតង់មិនសូវជាទទួលភ្ញៀវក្រៅមកចូលលេងក្នុងប្រទេសក៏ពិតមែន ប៉ុន្តែក្នុងនោះក៏មានសណ្ឋាគារថ្លៃៗដូចបណ្ដាប្រទេសផ្សេងៗដែរ។ Amankora & Spa មានតម្លៃជាមធ្យមក្នុងមួយយប់ ១៩១០ដុល្លារ សម្រាប់អ្នកមានៗគេចាយលុយ ដើម្បីទទួលបានទិដ្ឋភាពដ៏អស្ចារ្យបំផុតនៃព្រៃឈើបៃតង និងអាងទន្លេទឹកកកពីទីតាំងនេះ ដែលស្ថិតនៅលើកំពូលភ្នំហិមាល័យមានកម្ពស់ ៧ពាន់ម៉ែត្រ។ សណ្ឋាគារនេះមានវិធីសាស្ត្រជួយព្យាបាលភ្ញៀវ ដោយប្រើរុក្ខជាតិផ្ដល់ដោយស្ប៉ា Amankora Bhutan ត្រូវបានរចនាឡើងដើម្បីសម្រាលទាំងរាងកាយ និងអារម្មណ៍ ខណៈមេចុងភៅបានប្រើប្រាស់គ្រឿងផ្សំថ្មីៗក្នុងតំបន់ ក៏ដូចជាការសម្របខ្លួនតាមបែបលោកខាងលិច ដើម្បីរៀបចំម្ហូបដ៏អស្ចារ្យសម្រាប់ភ្ញៀវ។
៤ Maia Luxury Resort and Spa Anse Louis, សាធារណរដ្ឋ SeychellesT តម្លៃ ១៦៩២ដុល្លារ ក្នុងមួយយប់
Maia Luxury Resort គឺជាអលង្ការនៃមហាសមុទ្រឥណ្ឌា វាមានទីតាំងនៅ Seychelles ហ៊ុំព័ទ្ធដោយរុក្ខជាតិខៀវស្រងាត់ និងមហាសមុទ្រដ៏ស្រស់ស្អាត។ រីសតនេះផ្តល់ជូននូវកន្លែងស្ប៉ាដ៏អស្ចារ្យ កន្លែងស្នាក់នៅដ៏ប្រណិត កន្លែងទទួលទានអាហារដ៏ល្អឯក ហាងស្រាមកពីជុំវិញពិភពលោក និងអ្នកបម្រើផ្ទាល់ខ្លួន ដើម្បីទទួលរាល់តម្រូវការនៅក្នុងវីឡាឯកជន រួមជាមួយនឹងបដិសណ្ឋារកិច្ចពិសេសខ្លាំង។
៥ Southern Ocean Lodge កោះ Kangaroo ប្រទេសអូស្ត្រាលី តម្លៃ១៦៦៥ ដុល្លារក្នុងមួយយប់
ជាការពិតណាស់ សណ្ឋាគារនេះគឺជាសណ្ឋាគារលំដាប់ខ្ពស់ ដែលលាយឡំភាពប្រណិតបែបសហសម័យជាមួយនឹងបរិយាកាសជុំវិញដ៏អស្ចារ្យនៃមហាសមុទ្រខាងត្បូង ដែលមិនចេះរីងស្ងួត និងសត្វព្រៃនៃកោះ Kangaroo។ ភ្ញៀវដែលមកស្នាក់នឹងរីករាយជាមួយទិដ្ឋភាពដ៏កម្រនៃសមុទ្រមួយនេះ ជាពិសេសការសម្ដែងដ៏ល្អឯកពីតំបន់ភូមិសាស្ត្រផងដែរ។
៦ កោះសង្សារ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា តម្លៃ ១៦៤៩ ដុល្លារក្នុងមួយយប់
កោះសង្សារស្ថិតនៅលើឆ្នេរសមុទ្រកម្ពុជាដ៏ស្រស់ស្អាត និងត្រូវបានរចនាឡើងជាមួយវត្ថុធាតុដើមធម្មជាតិ និងកែច្នៃឡើងវិញសឹងទាំងអស់។ ភ្ញៀវភាគច្រើនដែលស្នាក់នៅលើទឹកដីមច្ឆរិយៈធម្មជាតិនេះ ច្រើនតែជាកូនអ្នកមានលុយឬសេដ្ឋី ដែលចង់បានភាពរីករាយជាមួយឆ្នេរដ៏ស្ងប់ស្ងាត់ មានសោភ័ណភាព។ កោះសង្សារត្រូវបានគេប្រសិទ្ធិនាមថាជា ឋានសួគ៌ក្រោមមេឃ ដែលមនុស្សគ្រប់គ្នាប៉ងទៅកម្សាន្តឲ្យបានម្តងក្នុងមួយឆាកជីវិត។ កោះនេះមានកន្លែងដ៏រ៉ូមែនទិកកន្លែងមើលថ្ងៃរះថ្ងៃលិចដ៏អស្ចារ្យ កន្លែងមើលផ្កាថ្មទេសភាពធម្មជាតិដ៏សែនមនោរម្យ ឆ្នេរខ្សាច់សក្បុស និងការផ្ដល់ជូនអាហារលំដាប់ផ្កាយ ៥ ដ៏ឆ្ងាញ់ជក់ចិត្តបំផុត។
៦ Burj Al Arab Dubai, អារ៉ាប់រួម តម្លៃ ១៦១១ដុល្លារក្នុងមួយយប់
Burj Al Arab Dubai គឺជាកន្លែងស្នាក់នៅដ៏ប្រណិតបំផុតនៅលើពិភពលោក និងស្ថាបត្យកម្មដ៏អស្ចារ្យរបស់ខ្លួន ដែលតំណាងឲ្យទីក្រុងឌូបៃ។ លើសពីនេះ សេវាកម្មដែលផ្តល់ជូនសុទ្ធតែប្រណិតៗនិងល្អបំផុតសម្រាប់ភ្ញៀវ។ កន្លែងស្នាក់នៅជាមួយឈុតត្រូវបានពិនិត្យយ៉ាងល្អិតល្អន់ ខណៈជាន់នីមួយៗផ្ដល់ជូននូវការទទួលភ្ញៀវឯកជន ជាមួយនឹងអ្នកបម្រើផ្ទាល់ខ្លួនទាំងអស់។
៧ Viceroy Maldives Vagaru Island, Maldives ១៥៨៩ ដុល្លារក្នុងមួយយប់
រមណីយដ្ឋានល្អឯកនេះ មានបន្ទប់ភ្ញៀវប្រណិត វិឡាប្រណិត និងបឹងហ្គាឡូមាត់សមុទ្រដ៏ប្រណិតសម្រាប់ជ្រើសរើស។ កោះម៉ាឌីលមានភាពងាយស្រួលសហសម័យដ៏អស្ចារ្យ និងព្រមតាំងរក្សាបាននូវភាពស្រស់ស្អាតពីសម័យអាណានិគមនៃសតវត្សទី ១៨។ Viceroy Maldives មានទីតាំងនៅ Shaviyani Atoll ចម្ងាយ ១៩២ គីឡូម៉ែត្រពីរដ្ឋធានី Malé និងអាកាសយានដ្ឋានអន្តរជាតិ។ នៅលើគែមភាគខាងជើងនៃប្រទេសម៉ាល់ឌីវ រមណីយដ្ឋាននេះមានទីតាំងនៅលើកោះឯកជន Vagaru ដែលមានដើមត្នោតជាង ១៧ ហិចតា និងខ្សាច់ដ៏មានតម្លៃដែលព័ទ្ធជុំវិញបឹងពណ៌ខៀវ។ ភាគច្រើនភ្ញៀវដែលស្នាក់នៅកោះនេះ ច្រើនតែជាអភិជនមានលុយចាយច្រើន និងអ្នកដែលចូលចិត្តភាពស៊ីវល័យ ឬក៏ភាពប្រណិតភប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖យន្តហោះឯកជនថ្លៃបំផុតលើលោករបស់ស្ដេចស៊ុលតង់ ស្រោបមាសសឹងទាំងអស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា