Connect with us

KPT+

មកដឹងប្រាក់ឧបត្ថម្ភខុសៗគ្នា របស់គ្រូកែ វិញ្ញាសាប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២២

បានផុស

នៅ

ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ជាថ្ងៃចុងក្រោយ ដែលក្រសួងអប់រំ យុវជន និងកីឡា ត្រូវដំណើរការកែ​សន្លឹកកិច្ចការបេក្ខជន​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង​ថ្ងៃ ០៥ ធ្នូ ២០២២ នៅរាជធានីភ្នំពេញ។ ចំពោះគ្រូដែលមានតួនាទីជាអ្នកកែវិញ្ញាសានោះ ទទួលបានប្រាក់ឧបត្ថម្ភខុសៗគ្នាទៅតាម ចម្ងាយ ឬទីតាំងខេត្តដែលខ្លួនបំពេញកិច្ចការបង្រៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូបង្រៀននៅភ្នំពេញមួយរូប បានឱ្យ “កម្ពុជាថ្មី” ដឹងថា អ្នកគ្រូ បានចេញធ្វើជា អនុរក្ស កាលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ ដោយទទួលបានប្រាក់ឧបត្ថម្ភ ឆ្លងខណ្ឌ បានចំនួន ៤៥៨ ០០០ រៀល។ ប៉ុន្តែសម្រាប់ ការកែនេះ អ្នកគ្រូមិនមានឈ្មោះចូលកែទេ។

គ្រូបង្រៀននៅរាជធានីភ្នំពេញមួយរូបទៀត បានឱ្យ “កម្ពុជាថ្មី” ដឹងថា អ្នកគ្រូមានតួនាទីជាជាសមាជិក ឬអ្នកកែ ក្នុងក្រុមកែវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២នេះ។ ដោយសារអ្នកគ្រូត្រូវកែវិញ្ញាសា ហើយឆ្លងខណ្ឌ ផ្សេងពីវិទ្យាល័យអ្នកគ្រូបង្រៀន អ្នកគ្រូទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ៤១៥ ០០០ រៀល។

ចំណែកគ្រូបង្រៀនម្នាក់ទៀត មកពីខេត្តកំពង់ធំ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ប្អូនរបស់អ្នកគ្រូ បានចេញធ្វើអនុរក្សកាលប្រឡងក្នុងខេត្តផ្ទាល់ ទទួលបាន ប្រាក់ឧបត្ថម្ភជាង ៤០០ ០០០ម៉ឺនរៀល។ ចំណែក អ្នកគ្រូមកកែ នៅភ្នំពេញ ទទួលបានប្រាក់ ឧបត្ថម្ភការងារ ចំនួន ៧៩៥ ០០០ រៀល ដោយចាប់ផ្ដើមកែចាប់ពីថ្ងៃ អាទិត្យ ទី១៣ ខែធ្នូនេះមក។

គ្រូបង្រៀនមួយរូបទៀត មកពីខេត្តឧត្ដរមានជ័យ បានឱ្យ “កម្ពុជាថ្មី” ដឹងថា អ្នកគ្រូមានតួនាទីជាជាសមាជិក ឬអ្នកកែ ក្នុងក្រុមកែវិញ្ញាសា។ អ្នកគ្រូ ទទួលបានប្រាក់ ឧបត្ថម្ភការងារ រួមទាំងថ្លៃធ្វើដំណើរ ស្នាក់នៅ និងហូបចុក ចំនួន ៨៦៥ ០០០ រៀល។

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ចំពោះការឧបត្ថម្ភគណៈកម្មការនានា ទាំង ៤ ដំណាក់កាល គឺការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ដោយកុំព្យូទ័រ គឺក្រសួងបានគ្រោងចំណាយសរុបប្រមាណ ២១ ពាន់លានរៀល។

លោក រស់ សុវាចា បានឱ្យដឹងបន្តថា ដំណើរ​ការ​កំណែសន្លឹកកិច្ចការបេក្ខជន បាន​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី១១ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ និងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែធ្នូ ជាដំណើរការស្រង់ពិន្ទុដោយកុំព្យូរទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំនេះ មានបេក្ខជនសរុបចំនួន ១២៨ ១៣៥ នាក់ ស្រី ៦៨ ៧៧១ នាក់ មាន ២២១ មណ្ឌល ដែលត្រូវជា ៥ ១៧៤ បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន ១៧ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន ២ ៧៥៦ នាក់។ ក្រសួងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២៧ ខែធ្នូខាងមុខ សម្រាប់នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ សម្រាប់មណ្ឌលប្រឡងផ្សេងៗទៀតនៅទូទាំងប្រទេស៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

ចងការប្រាក់
សន្តិសុខសង្គម១១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម