KPT+
សត្វទាព្រៃស្លាបស ដ៏កម្ររបស់ពិភពលោក មានវត្តមាននៅកម្ពុជា ចន្លោះ ២០-៣០ ក្បាល
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានលើកឡើងនៅថ្ងៃនេះថា បច្ចុប្បន្ននេះ កម្ពុជាមានទាព្រៃស្លាបសដែលជាប្រភេទសត្វកម្ររងគ្រោះថ្នាក់ជិតផុតពូជលើពិភពលោកស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ចន្លោះពី ២០ ទៅ ៣០ ក្បាល។

លោក នេត្រ ភក្ត្រា បញ្ជាក់បន្ថែមថា វត្តមានសត្វទាព្រៃស្លាបសនៅកម្ពុជាបានធ្វើឱ្យកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៩ ក្នុងទ្វីបអាស៊ី ដែលមានវត្តមានទាព្រៃស្លាបសរស់នៅ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ក្រសួង និងដៃគូការងារនឹងបន្តការថែរក្សាជីវចម្រុះ តំបន់អភិរក្ស និងសត្វព្រៃនៅក្នុងតំបន់ព្រៃទេសភាព ព្រមទាំងបន្តអប់រំ ផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឱ្យមានការចូលរួមការពារថែរក្សា ហើយបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងការហូបសាច់ព្រៃ។

យោងតាមរបាយការណ៍សិក្សា បង្ហាញថា ទាព្រៃស្លាបសមានចំនួនតិចជាង ១០០០ ក្បាល នៅលើពិភពលោក និងមានវត្តមានតិចតួចរស់នៅក្នុងប្រទេសកម្ពុជា។ ទាព្រៃស្លាបសចូលចិត្តធ្វើសំបុកនៅក្នុងរន្ធឈើ នៅលើដើមឈើចាស់ៗ៕





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ