KPT+
កន្លែងលក់ម្ហូបអាហារ ៥កន្លែងនៅខេត្តសៀមរាប សម្រាប់ភ្ញៀវទេសចរមិនគួរមើលរំលង
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ថ្ងៃឆ្លងឆ្នាំថ្មី ចូលឆ្នាំ២០២៣ហើយ។ កំឡុងពេលនេះ ច្បាស់ជាមានមនុស្សមួយចំនួនបានរៀបចំគម្រោងការដើរលេងនៅខេត្តសៀមរាបបណ្តើរៗ។ តើសម្រាប់អ្នកទៅលេងខេត្តសៀមរាប គួរទៅបរិភោគអាហារនៅកន្លែងណាដែលប្លែក ឆ្ងាញ់ និងទទួលបានបរិយាកាសថ្មីខុសពីទីក្រុង?

ខាងក្រោមនេះ គឺជាភោជនីយដ្ឋាន៥កន្លែងនៅក្នុងខេត្តសៀមរាប ដែលទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកទៅកន្សាន្តនៅទីនោះ៖
១.ផ្ទះក្បឿងសៀមរាប
គ្រាន់តែលឺឈ្មោះ លោកអ្នកអាចនឹងឆ្ងល់ថា តើផ្ទះក្បឿងសៀមរាបលក់ម្ហូបអ្វីទៅ? នៅទីនេះ មុខម្ហូបដែលទទួលបានការចាប់អារម្មណ៍ គឺសាច់អាំងនៅលើក្បឿង។ សាច់អាំងនៅលើអំបែងក្បឿង មួយឈុតត្រឹមតែ២ម៉ឺនរៀលប៉ុណ្ណោះ បានទាំងតម្លៃធូរថ្លៃ និងម្ហូបឆ្ងាញ់ទៀតផង។ នៅផ្ទះក្បឿងសៀមរាប មិនត្រឹមតែមានសាច់អាំងមួយមុខនេះទេ គឺមានម្ហូបជាច្រើនមុខផ្សេងទៀត មានទាំងម្ហូបបែបខ្មែរ និងម្ហូបគ្រឿងសមុទ្រជាដើម។ ដើម្បីរកហាង ផ្ទះក្បឿងខ្មែរ លោកអ្នកគ្រាន់តែជិះលើបណ្តោយផ្លូវជាតិលេខ៦ រួចបត់ចូលតាមរបងផ្លូវសាលារៀនកេសសារារាម ខេត្តសៀមរាប។

២.លៀសហាលអ៉ីទុំ ខេត្តសៀមរាប
លៀសហាលអ៉ីទុំ ខេត្តសៀមរាប គឺជាហាងមួយកន្លែងដែលមានលក់មុខម្ហូបជាច្រើនមុខ សុទ្ធតែជាមានរសជាតិឆ្ងាញ់ និងមានការគាំទ្រខ្លាំងពីសំណាក់យុវជននៅតំបន់នោះ និងភ្ញៀវទេចរផងដែរ។ មុខម្ហូបដែលទទួលបានការចាប់អារម្មណ៍នោះ គឺលៀសអប់ លៀសហាល លៀសឆា ខ្យង ខ្ចៅ ជាដើម។ លៀសនៅទីនោះ ម្ចាស់ហាងអាចលក់អស់មួយថ្ងៃ ១០០គីឡូឯណោះ។ ទីតាំងរបស់ហាង លៀសហាលអ៊ីទុំ គឺនៅខាងក្រោយវិទ្យាល័យ អង្គរតែម្តង។

៣.មាន់អាំងយាយ លន់
មាន់អាំង គឺជាមុខម្ហូបមួយមុខដែលមានប្រជាប្រិយភាពខ្លាំងណាស់នៅខេត្តសៀមរាប។ ប្រសិនជាលោកអ្នកធ្វើដំណើរចេញពីសៀមរាបប្រមាណត្រឹមតែ ៣០គីឡូម៉ែត្រ ភ្ញៀវទេសចរគ្រប់រូបអាចឃើញនូវកន្លែងលក់មាន់អាំង យាយ លន់ ដែលមានមនុស្សឈប់ទិញជាច្រើន ដោយសារតែរសជាតិរបស់មាន់នោះ។ មាន់អាំង យាយ លន់ មានទីតាំងស្ថិតនៅ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប បើកលក់ពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់។

៤.នំបញ្ចុកទឹកប្រហុក ខេត្តសៀមរាប

ហាងនំបញ្ចុកទឹកប្រហុក ចែ សំណាង នៅក្នុងខេត្តសៀមរាប គឺមានរសជាតិឆ្ងាញ់ប្លែក ត្រូវជាមួយនឹងអ្នកដែលចូលចិត្តទទួលទានប្រហុកខ្មែរខ្លាំងណាស់។ នៅទីនោះ គឺគេធ្វើការរោយនំបញ្ចុកថ្មីៗ ជាមួយនឹងទឹកប្រហុករសជាតិឆ្ងាញ់របស់ខ្មែរ និងត្រីអាំង ផ្ទាប់ជាមួយបន្លែស្រុះ ធ្វើឱ្យរសជាតិឆ្ងាញ់មិនអាចបំភ្លេចបាន។ នំបញ្ចុកនេះ មានទីតាំងស្ថិតនៅមុខអង្គរទក្សិណខាងជើង ផ្លូវទៅភ្នំបាក់ខែង ហួសអង្គរតូចប្រហែលប្រហែល ១៥០ម៉ែត្រ ប៉ុណ្ណោះ។

៥.អាហារដ្ឋាន ប្រហុក

សម្រាប់អ្នកដែលចង់ទទួលទានអាហារខ្មែរចំតែម្តង អាចសាកល្បងនៅអាហាដ្ឋាន ប្រហុក ដែលមានទីតាំងជិតតំបន់អង្គរ។ អាហារដ្ឋាន ប្រហុក មានលក់ជាម្ហូបខ្មែរដូចជាប្រហុកអាំងជ្រុញ កង្កែបបោក ត្រីអាំង មាន់អាំង ម៉ាំ និងម្ហូបខ្មែរជាច្រើនមុខទៀត។ ម្ហូបនៅអាហារដ្ឋានមួយនេះ មានរសជាតិឆ្ងាញ់ ហើយក៏មានអ្នកគាំទ្រមិនតិចដែរ។ អាហារដ្ឋាន ប្រហុក មានទីតាំងស្ថិតនៅខាងត្បូងប្រាសាទអង្គរតូច៕


ដោយ៖ អុន ស្រីមាន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ